«ខ្ញុំស្រលាញ់ឯងណាជីមីន...»រាងក្រាស់និយាយហើយមិនហ៊ានមើលមុខរាងតូចនោះទេព្រោះគេខ្លាចថាជីមីនបដិដេធជាមួយគេ។ ចំណែកឯរាតូចរបសយើងវិញក៏ស្ងាត់មាត់ឈឹងតែម្ដងហើយព្រោះគេកំពុងតែគាំងនឹងសម្ដីរបស់រាងក្រាស់មិញនេះ
«បើ....បើឯងមិនព្រមក៏មិនអីដែរតែសូមឯងកុំខឹងនិងយើងអីណាៗ..»ស៊ូហ្កាឃើញជីមីនស្ងាត់យូពេកក៏ចាប់និយាយទៅកាន់គេម្ដងទៀត
«ខ្ញុំ....»ជីមីមគាំងតែម្ដងព្រោះថាគេក៏លួចមានចិត្តទៅលើស៊ូហ្គាដែរតែដល់ពេលមកសារភាពស្រស់បែបនេះគេគាំងមិនដឹងឆ្លើយពីណាទៅមុននោះទេ
«យើង....សុំទៅក្រៅមុន...ហើយ...»ស៊ូហ្គាចាប់ផ្ដើមមានអារម្មណ៍ថាទឹកភ្នែករបស់ខ្លួនឯងកំពុងតែចង់ហូមកគេក៏រកលេសសុំរាងតូចចេញទៅក្រៅមុនព្រោះគេមិនចង់ឲ្យរាងតូចឃើញទឹកភ្នែករបស់គេនោះទេ
«លោកប្រធានចង់ទៅណា...?»រាងតូចជីមីនក៏ឃាត់នាយមិមឲ្យទៅណានោះទេនេះមិនទាន់ស្ដាប់ចម្លើយពីគេផងចង់ទៅណា
«គឺ..ទៅ..ក្រៅ..»រាងក្រាស់តបទាំងមិនហ៊ានមើលមុខរាងតូចនោះទេ
«លោកប្រធានមិននៅចាំស្ដាប់ចម្លើយសិនទេហេស៎..?»រាងតូចក៏សួរទៅកាន់រាងក្រាស់
«មិនបាច់ឆ្លើយក៏បានដែរយើងដឹងថាឯងនឹងឆ្លើយយ៉ាងមិចចំពោះយើងបាត់ទៅហើយ»រាងក្រាស់តបទៅជីមីនដោយការអស់សង្ឃឹម
«ចុះលោកប្រធានដឹងថាខ្ញុំឆ្លើយយ៉ាងមិច..?»ដឹងម្ចាស់គេមិនទាន់ទាំងឆ្លើយផងដឹងមុនយ៉ាងមិច
«គឺឯងច្បាស់ជា...ជាបដិ....»រាងក្រាស់និយាយមិមទាន់ចប់ផងរាងតូចក៏តបកាត់កានិយាយរបស់គេ
«ថាខ្ញុំបដិសេធឬ...»រាងតូចបញ្ជាក់
«ត្រូវ...ត្រូវហើយ..»
«ចុះបើខ្ញុំប្រាប់ថាខ្ញុំព្រមនោះ»រាងតូចនិយាយវាយ៉ាងច្បាស់ទៅកាន់ស៊ូហ្កាចំណែកឯស៊ូហ្គាវិញគ្រាន់តែឮរាងតូចនិយាយបែបនេះភ្លាមគេក៏រត់ទៅអោបជីមីនជាប់តែម្ដងរួចក៏ពោលឡើងមកថា
«មិញនេះយើងស្ដាប់មិនច្រលំត្រូវទេយើងមិនបានយល់សប្តិទេត្រូទេថាជីមីនព្រមនឹងខ្ញុំ»ទីបំផុតគេក៏បាននិយាយវាចេញមកហើយគេសឹងតែប្រេះទ្រូងស្លាប់ទៅហើយពេលដែរគេនិយាយវាតែពេលនេះគេពិតជារំភើបណាស់ដែររាងតូចយល់ព្រមនឹងគេ
«លោកប្រធានមិនបានយល់សប្តិទេវាជាកាពិត...»ជីមីនលើកដៃអោបរាងក្រាស់វិញហើយក៏និយាយប្រាប់ទៅគេថាវាជាកាពិតវាមិនមែនជាសុបិ្តននេោះទេ
«អគុណ...អគុណជីមីនណាដែរព្រមបើកឲ្យខ្ញុំមានឱកាសមើលថែជីមីន»
«យ៉ាងមិចសប្បាយចិត្តទេ ?»រាងតូចលែងចេញពីកាអោបរួចក៏សួរទៅកាន់រាងក្រាស់
«សប្បាយ....សប្បាយខ្លងទៀតផង..»ក្រោយនិយាយគ្នាចប់សព្វគ្រប់ហើយពួកគេក៏ទៅញាំុបាយជាមួយគ្នា
Skip...
កាត់មកមើលខាងរាងក្រាស់ជុហ្គុកឯនេះវិញមិនដឹងជាស្អីខ្លះទេលោកអើយមកលើនេះមិនមែនមករកម៉ាក់គេទេតែគេមករកប៉ាគេវិញម្ដងព្រោះថាម៉ាក់គេមិនដែរនៅខាងគេសោះ។ មកដល់ផ្ទះភ្លាមរាងក្រាស់គេងកើយភ្លៅប៉ារបស់ខ្លួនយំសស្រាក់មិនឈប់សោះតាំងពីមកពីក្រុមហ៊ុនមិនដឹងជាស្អីណាស់ណាទេលោកអើយលោលើលោកនេះវាអត់កូនឡើងពេញកម្លោះហើយនៅទទូចយំមិនសុខចិត្តប្រាប់ប៉ាប្រាប់ម៉ាក់នឹងមើលទៅប្រហែលមានតែមួយនឹងទេយ៉ាង
«យ៉ាងមិចហើយលោកកូនល្មមឈប់យំបានឬនៅហាស៎..?»លផកចនក្រោយនិយាយលួងលោមកូនអស់ជាច្រើនម៉ោមកគាត់ក៏និយាយសួទៅកាន់គេ
«មិនសុខចិត្តៗ...ទេអា៎ៗ..»តាំងពីមកពីក្រុមហ៊ុនមកឮតែនិយាយមិនសុខចិត្តទេៗឡើងលោកចនក្រពុលមុខទៅហើយ
«មិនសុខចិត្តរឿងអីទៀតហើយហា៎ស..!លោកកូន.?»លោកចនក៏សម្រេចចិត្តសួរទៅគេ
«អា៎ៗ...មិនសុខចិត្តទេ..ហា៎ៗ..»ជុងហ្គុកមិនបានឆ្លើនិងអ្នកជាប៉ទេតែបែជាស្រែកយំលើសដើមចំណែកឯលោកចនវិញក្រោយឮកូនស្រែយំខ្លាំងជាងមុនគាត់ក៏និយាយឡើងថា
«នែ៎...ជុងហ្គុកឈប់ទៅបានហើយនេះឯងធំហើយណាមិនមែនក្មេងទៀតទេកុំមានរឿងអីតិចតូចយំពេកបានទេ..»មកពីធ្វើកាហត់ហើយនៅមកលួងលោមគេឡើងប៉ន្មានម៉ោទៅហើយនៅតែមិនព្រមបាត់ទៀតដោយភាពនឿយហត់ខ្លាំងពេកគាត់ក៏ជ្រុលមាត់ស្រែកដាក់គេបន្តិច។ ចំណែកឯជុងហ្គុកវិញគ្រាន់តែឮប៉ារបស់ខ្លួនស្រែកឲ្យបែបនេះក៏គាំងតែម្ដងព្រោះថាតាំងពីតូចរហូតមកដល់គេធំប៉ុណ្នេះលោកប៉ារបស់គេមិនដែរស្រែកថាឲ្យគេនោះទេនេះវាជាលើកទីមួយហើយសម្រាប់គេ
«ប៉ា...ប៉ាស្រែកដាក់កូន ..ប៉ាធុញកូនមែនទេ...?»ជុងហ្គុកក៏សួឡើង
«មែនប៉ាធុញនឹងអាចារឹងក្មេងរបស់ឯងណាស់រាល់ថ្ងៃនិងមានដឹងខ្លួនទេ..?»ដោយមិនបានគិតឲ្យបានល្អិតល្អន់លោកចនក៏និយាយពាក់នេះចេញមកយ៉ាងផុយតែម្ដង
«បងនិយាអីនឹង...មានដឹងខ្លួនទេលោកប្ដី...»សម្លេងអ្នកស្រីចនក៏បានបន្លឺឡើងមកនេះប្ដីរបស់គាត់កំពុងតែធ្វើអីនឹងចេះមកស្រែកថាឲ្យកូនបែបនេះ
«ម៉ាក់ៗ...ហ្ហឹកៗហ្ហឺ...»ជុងហ្គុកគ្រាន់តែឃើញនាមជាម៉ាក់មកដល់ក៏ចូលទៅឱបម៉ាក់របស់ខ្លួនជាប់ហើយយំយកៗតែម្ដង
«អា៎ៗ...ឈប់យំទៅណាកូនម៉ាក់ណាឆ្លាតកូនឆ្លាត»គាត់និយាយលួងលោមជុងហ្គុកកំឲ្យគេយំខ្លាំងពេក
«ហឹ្ហកៗហ្ហឺម៉ាក់....!»ជុងហ្គុកមើលទៅមុខម៉ាក់របស់គេហើយក៏និយាយ
«ចាស៎...!»គាត់ឆ្លើយទៅកាន់កូនយ៉ាងស្រទន់
«រាល់ថ្ងៃនេះកូនគួឲ្យធុញណាស់ត្រូវទេ..?»ជុងហ្គុកគេចោទសួទៅកាន់លោកស្រីចន
«អ្នកណាថាកូនម៉ាក់កូនរបស់ម៉ាក់គួរឲ្យស្រឡាញ់សឹងអីហើយមើលចុះ»គាត់និយាយដោយលើកដៃអង្អែលថ្ពាល់របស់កូន
«ហ្ហឹកៗ...ប៉ា..ប៉ាថាកូនគួឲ្យធុញ...ហ្ហឹកហ្ហឺ»ឲ្យតែនឹកឃើញដល់ពាក់របស់លោកចនគេពិតជាខូចចិត្តខ្លាំងណាស់លើកទីមួយហើយដែគេទទួលបានពាក់ថាធុញពីលោកប៉ារបស់គេ
«អា៎ៗ ...គាត់មកពីធ្វើកាហត់ទើបគាត់និយាយបែបនេះកុំគិតច្រើនអីណាតែបន្តិចទៀតគាត់មកលួងកូនហើយណា»
«បាទអ្នកម៉ាក់»និយាយរួចគេក៏ចូលទៅឱបម៉ាក់របស់គេម្ដងទៀត
«ទៅងូតទឹងទៅណាឆាប់បានមកញាំុបាយជំគ្នា»
«បាទ»ថាហើយជុងហ្គុកក៏ឡើងទៅខាលើដើម្បីងូតទឹកនឹងអាលបានចុះមកញាំុបាយជុំគ្នា
កាត់មកស្អែកឡើងរាងក្រាស់ជុងហ្គុកបានចុះមកញាំុបាយជុំគ្នានឹងឆាប់បានទៅធ្វើការនៅពេលចុះមកដល់ជុងហ្គុកមិនបានឃើញប៉ារបស់គេនៅកន្លែងតុអាហារនោះទេនៅពេលដែមិនបានឃើញប៉ារបស់ខ្លួនបែបនេះជុងហ្គុកក៏សួទៅកាន់ម៉ាក់របស់គេភ្លាមតែម្ដង
«ម៉ាក់ចុះឯណាប៉នោះម៉ាក់ ?»ក្នុងចិត្តគេខ្វល់ខ្លាំងណាស់ហេតុអីប៉ារបស់គេមិនទៅលួងគេចឹងចិត្តមួយទៀតខ្លាចប៉ារបស់គេស្អប់គេមែន
«អ៎រ..ប៉ារបស់កូនគាត់ទៅធ្វើកាបាត់ហើយម៉ោះញាំុបាយឆាប់បានទៅធ្វើការ»និយាយរួចពួកគេក៏នាំគ្នាញាំបាយជាមួយគ្នាក្រោយញាំុបាយរួចជុងហ្គុកក៏ចេញទៅធ្វើកាទាំងគ្មានអារម្មណ៏សូម្បីតែបន្តិចនៅក្នុងខ្លួនធ្វើដំណើរប្រហែលជាកន្លះម៉ោងគេក៏បានមកដល់ក្រុមហ៊ុនរួចក៏ចុះពីលើឡានដើតម្រង់ទៅកានបន្ទប់ធ្វើការបស់ខ្លួន....ក្រាក.
រាងក្រាស់បានបើកទ្វារចូលមកក៏ឃើញរាងតូចអង្កេតធ្វើការចរួចជាស្រេច
«លោកប្ដីមកដល់ហើយហេស៎»ថេយ៍និយាយសួទៅកាន់រាងក្រាស់
«ថេយ៍យ៉ុង.....ហឹ្ហកៗហ្ហឺ..»ជុងហ្គុកនិយាយតែប៉ណ្នឹងក៏ចូលទៅឱបរាងតូចភ្លាមៗចំណែកឯរាងតូចក៏រាងស្រងាកនឹងកាយវិកាមួយនេះដែរ
«អា៎ៗ....កុំយំប្រាប់ថេយ៍មកមើលអ្នកណាធ្វើអីលោកប្ដីបានលោកប្ដីយំបែបនេះ»រាងតូចគេក៏ឆ្ងល់ដែរយំរាល់ដងគឺគេតែងតែយំដោយសាគេតឺលើកអ្នកអ្នកណាក៏ហ៊ានម្លេះដែរហ៊ានធ្វើឲ្យប្ដីរបស់គេយំ
«ហ្ហឹកៗហ្ហឺ....»ជុងហ្គុកមិនបានតបនឹងថេយ៍នោះទេគេគិតតែពីយំចេញមកមិនឈប់តាមពិតទៅគេចង់យំតាំងពីផ្ទះម្លេះតែគេមិនចង់ឲ្យម៉ាក់របស់គេឃើញគេយំច្រើនពេកនោះទេខ្លាចម៉ាក់របស់គេធុញនឹងគេដូចប៉ារបស់គេ
«អា៎ៗ .....យំចេញឲ្យអស់មកចាំប្រាប់ថេយ៍ថាអ្នកណាជាអ្នកធ្វើឲ្យលោកប្ដីយំចាំថេយ៍ទៅកាច់កគេឲ្យស្លាប់តែម្ដងដែរគេហ៊ាធ្វើឲ្យលោកប្ដីរបស់ថេយ៍យំ»និយាយផងលួងលោមរាងក្រាស់ផង
«គឺយើងយ៉ាងមិច.......?»
Continues......
