"នាំគាត់ទៅផ្ទះឬ?"
"គេមិនចង់ទៅផ្ទះទេ"
"ចុះទៅគេងឯណា?"
"គេងនៅខន់ដូរបង ចាំបងជូនទៅផ្ទះមុន"
"អូ៎...នេះអត់ទាន់ត្រូវគ្នាពិតមែន?"
"មិត្តរបស់អូន អូនគួរតែសួរគេ"
"ដឹងហើយៗ" ជុងហាន់ ងាកមកក្រោយមើល ជុងហ្គុក រហូត នាយនៅរអ៊ូដដែលៗថាស្តីអោយ ថេហ្យុង ជាមនុស្សអាក្រក់ធ្វើបាបចិត្តនាយ ដល់តែបែបហ្នឹងគេចង់សើចទៅវិញទេ ។
ប៉ុន្តែ...ហេតុអ្វី សុឺងឆូល និង ជុងហាន់ ស្រាប់តែនៅជាមួយគ្នា? ថែមទាំងនិយាយអូនបងទៀតផង តើពួកគេទាក់ទងគ្នាឬ? ពីពេលណាដែរ? សូម្បីតែមិត្តស្និតស្នាលពួកគេទាំងសងខាងក៏មិនដឹងផង ។
មែនហើយពួកគេបានទាក់ទងគ្នា គឺទើបតែថ្ងៃនេះទេដែលបានចេញមកណាត់គ្នាតែក៏ត្រូវមិត្តសម្លាញ់បំផ្លាញពេលវេលាអស់ ។ ដោយសារធ្វើការជាមួយគ្នា ត្រឹមតែមួយខែ សុឺងឆូល ព្យាយាមចូលក្បែរ ជុងហាន់ គ្រាន់តែចង់ស៊ើបរឿង ថេហ្យុង គ្រែងឡ៎បាដឹងតែបែរជាជាប់អន្ទាក់ ផងខ្លួនលង់ស្នេហ៍លេខាបណ្តោះអាសន្នរបស់ខ្លួនទៅវិញ ។
ប៉ុន្មានថ្ងៃមុន ព្រោះមិនដាច់ស្រេច ជុងហាន់ មុខមិនស្រស់ថែមទាំងគេចមុខពី សុឺងឆូល ទៀតផង តែថ្ងៃនេះវិញនាយបានហៅគេទៅនិយាយគ្នាអោយច្បាស់ការ ពេលដែល ថេហ្យុង ជូនគេដល់ខន់ដូរគេក៏ចុះមកវិញដើម្បីទៅតាមការណាត់ជាមួយ សុឺងឆូល ក្រោមសម្រួលគ្នាត្រូវហើយ សុឺងឆូល ក៏អូសគេមកជាមួយនេះឯង មកទទួល ជុងហ្គុក ទៅគេងនៅខន់ដូរ របស់នាយ ។
ថ្ងៃបន្ទាប់ ថេហ្យុង ទៅធ្វើការធម្មតា គេមិនដឹងគិតស្អីៗខ្លះទេពេញមួយយប់ ភ្ញាក់ពីគេងមកក៏ទៅកន្លែង ធ្វើការតែម្តង ។ ប៉ុន្មានថ្ងៃនេះបើមិនចាំបាច់គេមិនចង់ មកផ្ទះទេ ដោយសារមិនចង់ឃើញមុខប៉ារបស់គេ តែបែរជាសង្ងំធ្វើមិនដឹងមិនលឺតាមចិត្តគាត់ទៅវិញ ។
ថ្ងៃនេះធ្វើការពេញម៉ោង ចេញពីធ្វើការពេលល្ងាចទទួលបានការណាត់ជាមួយមិត្តប្រុសដែលគេជាអ្នកទាក់ទងទៅមុន នាងប្រហែលជាចង់នៅបកស្រាយ ហើយ ថេហ្យុង ក៏ត្រៀមនិងទទួលយកដូចគ្នា ។
"អ្នកប្រុស សុំអញ្ជើញឡើងឡាន" បេន ចុះពីឡានមកទទួលនាយតូចនៅមុខក្រុមហ៊ុនតែម្តង ។
"នាយបេន? ហេតុអីមកទទួលខ្ញុំ?"
"គឺលោកប្រុសធំមានការចង់ជួបអ្នកប្រុស"
"លោកប៉ារបស់ ជុងហ្គុក?"
"បាទ"
"គាត់ចង់និយាយជាមួយខ្ញុំ? តែខ្ញុំម្នាក់ទេឬ? គាត់នៅក្នុងឡាន?"
"គាត់នៅរង់ចាំអ្នកប្រុស ចាំខ្ញុំនាំទៅ"
"ឥឡូវនេះ?"
"បាទ អ្នកប្រុស! សុំអញ្ជើញឡើងឡាន"
"អូ៎..." ថេហ្យុង មិនស្ទាក់ស្ទើនិងទៅជួបប៉ារបស់ ជុងហ្គុក ប្រហែលជាគេអាចដឹងថាមានរឿងអ្វីកើតឡើង ហើយមើលទៅមិនសូវជាល្អប៉ុន្មានទេ ។
To be continue...
ភាគទី23 : មនុស្សអាក្រក់ គីម ថេហ្យុង
Start from the beginning
