"គូដណ្តឹង"

Start from the beginning
                                        

        ការផ្តិតយករូបភាពក្រោយពេលភ្ជាប់ពាក្យនេះត្រូវបានបញ្ចប់ កូនកម្លោះនិងកូនក្រមុំដល់ពេលដែលត្រូវសម្រាករួចទុកកម្លាំងទៅពេលយប់ម្តងហើយ។ ពួកគេទាំងពីរក៏នាំគ្នាដើរទៅខាងក្នុងផ្ទះវិញដើម្បីផ្លាស់ខោអាវ តែភ្លាមៗមិនអាចទៅបានអ្នកម៉ាក់ក៏ស្រែកហៅពួកគេទាំងពីរឲ្យត្រឡប់មកវិញ ព្រោះគសត់ត្រូវនិយាយប្រាប់រឿងមួយចំនួនឲ្យអ្នកកាសែតបានជ្រាបនិងផ្សាយឲ្យកក្រើកប្រទេសម្តង

        «សូមចូលរួមអបអរដល់លោកស្រីចនផង ដែលពេលនេះគឺទទួលបានកូនប្រសារហើយ សូមសរសើរពីសម្រស់កូនប្រសារពិតជាស្រស់ស្អាតខ្លាំងណាស់បាទ» អ្នកកាសែតបន្លឺជាការអបអរក៏ដូចជាសរសើរដល់កូនប្រសាររបស់លោកស្រីចនមិនដាច់ពីមាត់ រាងតូចដែលឈរនៅជិតកូនកម្លោះនោះក៏បានត្រឹមញញឹមអឹមអៀនតិចៗព្រោះធ្វើអីមិនត្រូវទេពេលនេះ ហើយក៏មិនដឹងឆ្លើយតបបែបណាឲ្យស័ក្តិសមផងដែរ
 
         «ច៎ាស ខ្ញុំសូមប្រកាសប្រាប់អ្នកាសែតនឹងអ្នកគ្រប់គ្នាឲ្យបានដឹងទាំងអស់ នេះជាកូនប្រសាររបស់ខ្ញុំ គឺជាគេម្នាក់គត់ដែលជាកូនប្រសាររបស់ខ្ញុំ អ្នកណាដែលធ្លាប់ធ្វើអ្វីខ្លះទៅលើកូនប្រសាររបស់ខ្ញុំ សូមត្រៀមខ្លួនប្រឈមមុខនឹងច្បាប់ទៅ ព្រោះខ្ញុំនឹងមិនឈរមើលទៀតនោះទេ» លោកស្រីចនប្រកាសក្តែងៗចំពោះមុខអ្នកកាសែតរាប់រយនាក់ឲ្យបានជ្រាបអំពីរឿងនេះ គាត់គ្រាន់តែសង្ឃឹមថាក្រោយពេលដែលគាត់និយាយបែបនេះហើយនឹងមានគេគោរពជីមីនកាន់តែខ្លាំងតែប៉ុណ្ណោះមិនបានទាមទារឲ្យគោរពលើអ្វីឡើយ គ្រាន់តែចង់ឲ្យគោរពសិទ្ធិរស់រានមានជីវិតរបស់មនុស្សម្នាក់នៅលើផែនដីនេះតែមួយផងចុះ ព្រោះគ្នារស់នៅរងទុក្ខមករាប់ឆ្នាំហើយ ដោយសារតែសង្គមនៃការមើលងាយនេះ វាដល់ពេលដែលត្រូវចាត់វិធានការចេញម្តងហើយ
 
         នេះហើយគឺជាលោកស្រីចន អ្វីដែលគាត់និយាយគាត់នឹងធ្វើ គាត់ធានាយ៉ាងពិតប្រាកដថានឹងលែងមាននរណាហ៊ានធ្វើបាបឬក្អកឥតប្រយោជន៍ដាក់កូនប្រសាររបស់គាត់ទៀតហើយ មិនបានអាងអំណាចនោះទេ តែពេលខ្លះក៏គួរតែយកអំណាចនេះមកប្រើការដើម្បីឲ្យឆ្កែលាក់ពុតធ្វើបាបគេបានតែក្រោយខ្នងនេះដឹងខ្លួនខ្លះថាខ្លួនឯងនេះនៅត្រង់ចំណុចណា បើហ៊ានតែប៉ះកូនប្រសាររបស់គាត់ឲ្យរងរបួសឬមានអ្វីមួយឲ្យត្រូវខាតបង់ ម្នាក់នោះនឹងត្រូវប្រឈមមុខជាមួយនឹងគាត់ជាក់ជាមិនខាន ហើយគេម្នាក់នោះក៏មិនអាចរួចខ្លួនទៅងាយៗនោះដែរ។

          ខណៈស្របពេលដែលោកស្រីចនបាននិយាយពាក្យផ្តាំទៅលើអ្នកកាសែតជាហូរហែដូចគ្នានោះដែរ រាងក្រាស់ក៏បានងាកសម្លឹងមកមើលមុខរបស់គូដណ្តឹងខ្លួនផងដែរ តែជីមីនមិនបានដឹងខ្លួនឡើយថាជុងហ្គុកនេះកំពុងតែមើលគេ
 
         តាមពិតគេដឹងហើយថាគូដណ្តឹងរបស់គេនេះបានជួបរឿងអ្វី បើតាមសម្តីរបស់អ្នកម៉ាក់ដែលនិយាយមកនេះប្រហែលជាមានគេប៉ុនប៉ងធ្វើបាបជីមីននោះហើយ ទើបបានជាអ្នកម៉ាក់ចង់ឲ្យជីមីនរៀបការជាមួយនឹងគេម្លេះ ជួនពេលដែលគាត់ស្រឡាញ់ជីមីនប្រៀបដូចជាកូនបង្កើតទៀត ទើបព្យាយាមឲ្យជីមីនរៀបការជាមួយនឹងគេទៅ ហើយក៏ជួយសម្រួលនៅក្នុងរឿងនេះ គេក៏ហ៊ានធានាដូចម៉ាក់របស់គេនិយាយដូចគ្នា ចាប់ពីថ្ងៃនេះទៅនឹងលែងមានអ្នកហ៊ានធ្វើដាក់រាងតូចទៀតហើយ ព្រោះបើព័ត៌មាននេះត្រូវផ្សាយចេញទៅបានពេលណា សូម្បីតែមកប៉ិតនឹងរាងតូចក៏គ្មានអ្នកណាហ៊ានដែរ
 
         ស្របពេលនោះដែរ គេក៏លូកដៃទៅក្រសោបដៃជាមួយនឹងរាងតូច ធ្វើឲ្យរាងតូចរាងភ្ងាក់បន្តិចដែរ។ ភ្លាមៗក៏ប្រញាប់ងើបមកមើលមុខរបស់គេ គេមិនបានមាត់អ្វីឡើយ គេស្ងាត់ជ្រាបសម្លឹងទៅខាងមុខធម្មតា ប៉ុន្តែដៃរបស់គេកំពុងរឹតរង្វង់ប្រអប់ដៃរបស់រាងតូចជាប់មិនរបេះ មិនដឹងថាពេលនេះគេកំពុងគិតអ្វីឡើយ ហេតុអីសុខៗក៏មកកាន់ដៃគេបែបនេះ?ដល់ម៉ោងគេឆ្កួតទៀហើយមែនទេ?

         «លោកកើតអីមែនទេ?» រាងតូចចង្អើតជើងមកសួរគេដល់ត្រចៀកទាំងដែលគេនេះនៅកាន់ដៃរាងតូចជាប់នៅឡើយ គ្រាន់តែចង់សួរគេថាមានរឿងអី ហេតុអីសុខៗក៏មកចាប់ដៃបែបនេះ?ក្រែងថាស្អប់ណាស់មិនអញ្ចឹង?

          «ថី?កើតអីមែន?ឬខ្ញុំជាគូដណ្តឹងរបស់ឯងមិនអាចចាប់ដៃរបស់ឯងបានទេ?» គេធ្វើទឹកមុខដូចជាធុញទ្រាន់ សួរបកទៅកាន់រាងតូចវិញ តែដៃមិនព្រមព្រលែងទេ នៅតែកាន់ជាប់ដូចកាវ502 ពេលនេះមិនយល់គេទាល់តែសោះ សួរគេធម្មតាគេក៏ឆ្លើយមកបែបនឹង អូខេ បើជ្រុលជាចឹងហើយ ចឹងក៏ចឹងទៅចឹង

______________________
    គេសួរធម្មតាសោះ
            មកគំហកគេទៅកើត🥺🤣

#lysin

ស្វាមីផ្តាច់ការ♣️Where stories live. Discover now