"គូដណ្តឹង"

Start from the beginning
                                        

         ពេលវេលាល្អនៅក្នុងថ្ងៃថ្មីក៏បានមកដល់ អាពាហ៍ពិពាហ៍ត្រូវបានរៀបចំឡើងនៅក្នុងគេហដ្ឋានរបស់ខាងប្រុស ពិធីមង្គលការមួយនេះសម្រេចចិត្តថានឹងធ្វើពីព្រឹកដល់ល្ងាចតែម្តង ដើម្បីឲ្យភ្ងៀវកិត្តិយសបានចូលរួមហើយត្រូវតែសប្បាយៗទាំងអស់គ្នាតែម្តង

         ព្រោះតែពិធីមង្គលមួយនេះមិនមែនប្រព្រឹត្តតែការរៀបការមួយនោះទេ វាត្រូវបែងចែកជាពីរបើគិតទៅតាមប្រពៃណីនោះ ពេលព្រឹកនេះដូចគ្នាដែរពួកគេត្រូវបំពាក់ចិញ្ជៀនឲ្យគ្នា ធ្វើដូចជាពិធីភ្ជាប់ពាក្យ សម្រាករហូតដល់ពេលល្ងាចទើបពិធីរៀបការចាប់ផ្តើម

         ភ្ងៀវកិត្តិយសមិនច្រើននាក់ប៉ុន្មាននោះទេ ដែលបានចូលរួមពិធីភ្ជាប់ពាក្យរបស់ពួកគេ ព្រោះអ្នកគ្រប់គ្នាសុទ្ធតែរង់ចាំដល់ពេលល្ងាចនៃពិធីរៀបការតែម្តងទើបមានភ្ងៀវចូលរួមច្រើនសន្ធឹក ពេលនេះដែរគឺសម្បូរទៅដោយអ្នកកាសែតច្រើនជាងដែលកំពុងផ្តិយករូបថតកូនក្រមុំនិងកូនកម្លោះទាំងពីរ

        «បំពាក់ចិញ្ជៀនឲ្យគ្នាទៅកូនក្រមុំនិងកូនកម្លោះ»លោកអាចារ្យដែលឈរនៅផ្នែកម្ខាងនោះ ក្រោយធ្វើពិធីបង្រ្គប់កិច្ចរួចរាល់ហើយ ក៏ដល់ពេលវេលាដែលពួកគេត្រូវបំពាក់ចិញ្ជៀនហើយ

        ជុងហ្គុកលើកប្រអប់ចិញ្ជៀនដើម្បីបង្ហាញទៅកាមេរ៉ាតាមលោកអាចារ្យបានប្រាប់ មុននឹងកាន់ប្រអប់ដៃរបស់រាងតូចថ្នមៗ សូកចូលម្រាមដៃនាងជាម្រាមដែលតំណាងឲ្យមនុស្សម្នាក់នោះថាមិនមែនជាអ្នកនៅលាវនោះទេ

        ពេលវេលាមួយនេះក៏ដល់វេនជីមីនម្តង រាងតូចកាន់ចិញ្ជៀនលើកបង្ហាញទៅកាមេរ៉ាដូចគ្នានឹងរាងក្រាស់ មុននឹងកាន់ប្រអប់ដៃរបស់ជុងហ្គុកសូកចិញ្ជៀនចូលម្រាមដៃរបស់គេរួចហើយក៏ធ្វើការអោនគោរពគ្នាជាប្រពៃណីកូរ៉េ

        ភ្ងៀវដែលបានចូលរួមទាំងប៉ុន្មានក៏នាំគ្នាទះដៃអបអរសាទរទៅកាន់ពួកគេទាំងពីរ បញ្ជាក់បានថាពេលនេះពួកគេមាននាមជាគូដណ្តឹងហើយ ពេលល្ងាចមកដល់ការរៀបការបានបញ្ចប់ពេលណាពួកគេនឹងក្លាយជាប្តីប្រពន្ធពេញសិទ្ធិហើយ
 
        ដល់ពេលវេលាមួយដែលត្រូវផ្តិតយករូបភាពម្តង លោកកាមេរ៉ាបានព្យាយាមប្រាប់ស្ទាយផ្សេងៗទៅកាន់កូនកម្លោះនិងកូនក្រមុំឲ្យធ្វើមើលទៅគឺឃើញថាក្តីសុខនិងសុភមង្គលតែម្តង ជាក់ស្តែងពួកគេទាំងពីរគឺធ្វើបានខ្លាំងណាស់។

ស្វាមីផ្តាច់ការ♣️Where stories live. Discover now