ថ្នាំពន្យាកំណើត 18+

Start from the beginning
                                        

"ថេយ៍...និយាយមួយបងសិន"ងេយ៉ុងមិនតបនឹងនាយបន្តឡើងកាំជណ្ដើរទាំងគ្មានប្រលឹងក្នុងខ្លួន ឃើញបែបនេះជុងហ្គុកក៏រត់ឡើងទៅតាមនាយតូចរហូតមកដល់ក្នុងបន្ទប់

"ថេយ៍...."

"ហឹម...ជុងអូនសួរបងមួយបានទេ?"ថេយ៉ុង ដកដង្ហើមសម្រួលអារម្មណ៌កុំឲ្យទឹកភ្នែករបស់គេស្រកចុះ ទើបសួនទៅកាន់ស្វាមី

"រឿងអី?"

"រាល់ថ្ងៃបងមានស្រឡាញ់អូនខ្លះទេ?"

"ហេតុអីក៏អូនសួរបងបែបនេះ?"

"ឆ្លើយ..!!"

"បងនៅតែស្រឡាញ់ដូចដើម" ថេយ៉ុង ដឹងច្បាស់ថាគេកំពុងតែនិយាយកុហកនាយ តែក៏ខំញញឹម

"បងទៅក្រុមហ៊ុនហើយ សឺត..."ជុងហ្គុក ថើបប្រពន្ធមួយខ្សឺតទុកជាការលួងចិត្តទើបបើកទ្វាចេញទៅក្រុមហ៊ុន

ពេលជុងហ្គុកចេញទៅផុតថេយ៉ុងដាក់គូថអង្គុយចុះលើគ្រែ សញ្ចឹងគិតពីពាក្យសម្ដីរបស់ស្វាមី ទាំងចុកសៀតទ្រូងខាងឆ្វេង

"បើពេលនោះឯងគិតបានវែងឆ្ងាយជានេះ ម្លេះពេលនេះឯងនឹងជុងប្រហែលជាមានកូនតូចៗរត់លេងពេញវិមានហើយ" ពេលគេនឹងស្វាមីរៀបការជាមួយគ្នាបានប៉ុន្មានខែគេសម្រេចចិត្តប្រើថ្នាំពន្យាកំណើតរហូតមកដល់សព្វថ្ងៃនេះគេក៏នៅតែប្រើថ្នាំពន្យាកំណើតដដែល មូលហេតុដែលគេប្រើព្រោះគេគិតថាអ្នកជាស្វាមីមិនបានស្រឡាញ់គេទេ នាយគ្រាន់តែរៀបការដើម្បីធ្វើតាមបំណងរបស់ម្តាយឪពុករបស់នាយ

// ពេលយប់ //

កាយតូចដើរចេញពីបន្ទប់ទឹកជាមួយនឹងអាវឃ្លុំមួយដើរសំដៅទៅតុសំអាងលេបលេខ្លួននិងមុខរួចរាល់ទើបទៅយកឈុតគេងយប់នៅក្នុងទូរមកស្លៀក។ ជំហ៊ានមួយៗទៅរកតុក្បាលគ្រែ បើកថតតុ ស្រវ៉ាយកកំប៉ុងថ្នាំពណ៌សទំហំតូចមួយ បើកគម្របចាក់ថ្នាំមួយគ្រាប់ដាក់លើបាតដៃ

"យើងលាបឯងលើកចុងក្រោយហើយ"ថេយ៉ុង សម្លឹងមើលថ្នាឱនៅលើបាតដៃ និយាយម្នាក់ឯង ទាំងបង្ហូរទឹកភ្នែកចុះមក មានអារម្មណ៌ថាខុសចំពោះខ្លួនឯងនឹងប្តី ដែលលេបវាកន្លងមក ប៉ុន្តែចាប់ពីពេលនេះគេនឹងឈប់លេបវាទៀតហើយ

𝙎𝙝𝙤𝙧𝙩 𝙉𝙤𝙫𝙚𝙡🔞Where stories live. Discover now