ងាកមកមេីលក្នុងភូមិគ្រឹះចននេះវិញ មានសភាពស្ងប់ស្ងាត់ មានតែសំទ្បេងខ្យល់ បូករួមនិងសំទ្បេងសត្វស្លាប់យំតិចៗបន្លឺ ធ្វេីអោយជាភ្លេងកំដរអារម្មណ៍។
« ទ្បាននរណាបេីកចូលមក» អ្នកស្រីចន ដកវែនតាចេញ ងាកសម្លឹងទៅមេីលទ្បានដែលកំពុងបេីកចូលមក។
« អ្នកស្រី លោកប្រុសតូចមកលេង» អ្នកបម្រេីម្នាក់ដេីរចូលមកយ៉ាងគួរសម ប្រាប់ទៅអ្នកស្រីចន
« មានមុខមកលេងយេីងទៀតហ៎» គ្រាន់តែជុងហ្គុកដេីរចូលមកភ្លាម ពាក្យសម្ដីត្រូវជាម្ដាយបង្កេីតបានហោះចូលទៅក្នុងត្រចៀកគេភ្លាម
« កូនមកលេងម៉ាក់ជារឿងធម្មតាតេីសម៉ាក់ » ជុងហ្គុក ដេីរចូលមកអង្គុយជិតម៉ាក់គេ រកអោបម៉ាក់គេ ប៉ុន្តែ ត្រូវអ្នកស្រីចន ដាក់ដៃរាំងមិនអោយអោប
« កុំយកក្លិនខ្លួន មីស្រីបិសាចនោះមកប៉ះយេីង យេីងមិនចូលចិត្ត» អ្នកស្រី និយាយតែប៉ុណ្ណឹង ធ្វេីអោយជុងហ្គុក ទម្លាក់ទឹកមុខចុះ
« កូនដឹងខុសហេីយម៉ាក់ ការពិតនាងមិនបានស្រលាញ់កូននោះទេ នាងគ្រាន់តែបោកយកលុយកូនប៉ុណ្ណោះ កូនដឹងខុសហេីយម៉ាក់» ជុងហ្គុក ស្រាប់តែយំចេញមកពេលគេនឹកឃេីញរឿងនេះម្ដងៗ គេពិតជាដឹងខុសដែលគេបានបោះបង់ចោលនៅមនុស្សល្អ យកមនុស្សអាក្រក់មកនៅជិតខ្លួន រួមទាំងមិនបានស្ដាប់ពាក្យសម្ដីមនុស្សជុំវិញខ្លួនផងដែរ។
«ឯងដឹងខុស វាហួសពេលហេីយ ព្រោះពេលនេះថេយ៍គេប្រហែលជាជាប់មនុស្សល្អជាងឯងក៏ថាបាន» អ្នកស្រីចន
« កូនមិនខ្វល់ កូនចង់យកមនុស្សដែលកូនស្រលាញ់មកវិញ កូនមិនជឿថាថេយ៍ឈប់ស្រលាញ់កូននោះទេ»
« អោយដូចបំណងប្រថ្នាទៅចុះព្រោះពេលនេះនរណាក៏គេចង់បានថេយ៍មកធ្វេីជាគូរស្រកលផងដែល ឯងប្រហែលជាដឹង »
« កូននិងទ្បេីងទៅជប៉ុននៅល្ងាចនេះ»
« ឯងចង់ធ្វេីអ្វី ជុងហ្គុក»
« កូនទៅលួងប្រពន្ធកូនមក ផ្ទះវិញ កូនទៅរៀបចំសម្លៀកបំពាក់ហេីយណាម៉ាក់ សឺត ស្រលាញ់ម៉ាក់» រាងក្រាស់អោនថេីបម៉ាក់គេហេីយ ក៏រត់ចេញទ្បេីងទ្បានជិះចេញទៅផ្ទះនៅឆ្នេរសមុទ្រដេីម្បីរៀបចំអីវ៉ាន់។
« អាកូននេះ ពេលអញ្ចឹងទេីបដឹងខ្លួន» គាត់ដកដង្ហេីមរាងវែងបន្តិច មុននិងយកវែនតាមកពាក់ ដេីម្បីអានកាសែតជាបន្ត។
« អ៊ុំជួយមេីលផ្ទះមួយនេះផង ខ្ញុំត្រូវទៅជប៉ុន ប៉ុន្មានថ្ងៃសិន» ជុងហ្គុក ដេីរចុះពីលេីដោយមានវ៉ាលីនៅនិងដៃ
« ចា៎ លោកប្រុស»
ជុងហ្គុកក៏ដេីរចេញទៅបេីកទ្បានសម្ដៅទៅកាន់ប្រលានយន្តហោះ ចាកចេញពីប្រទេសកូរ៉េ។
« ឯងជួយ ណាត់ដារ៉ាដែលឈ្មោះគីម ថេយ៉ុងមកថ្ងៃស្អែកដេីម្បីថតសារជាថ្មី »ជុងហ្គុក ខលទៅអ្នកនៅជប៉ុនអោយ ណាត់ថេយ៍ជួបម្ដងទៀត ព្រោះរូបដែលថតនោះគេមិនអាចទទួលយកបាននោះទេ មិនមែនរូបមិនស្អាតនោះទេ តែថេយ៍ពាក់សុិចសុីពេក។
« ចុះ រូបដែលខ្ញុំផ្ងេីរទៅនោះ»
« យេីងនិយាយបែបមិចធ្វេីបែបនិងទៅ» ជុងហ្គុក និយាយតែប៉ុណ្ណឹងក៏ចុចបិទរងចាំ ម៉ោងដេីម្បីចាកចេញទៅជប៉ុន។
« ស្អីទៀតហេីយ ថ្ងៃមុនទេីបតែថតសោះ ឥទ្បូវណាត់ថតទៀតហា» ថេយ៍ គ្រាន់តែទទួលសារនោះភ្លាមធ្វេីអោយគេក្រពុលមុខជាខ្លាំង ក៏ដោយសារក្រុមហ៊ុននេះដូចជាមិនសូវតាមចិត្តគេសោះ ទេីបគេធុញនិងក្រុមហ៊ុនមួយនេះ។ រាងតូចបិទទូរស័ព្ទទុកមិនតបសារ ទ្បេីងទៅបន្ទប់ខ្លួនដេីម្បីថែរក្សាស្បែកមុខទ្រាមថ្ងៃស្អែកទៅថតនៅក្រុមហ៊ុនទឹកអប់នោះម្ដងទៀត។
ESTÁS LEYENDO
ចំណងស្នេហ៍ មិត្តភាព (ចប់)
Historia Cortaជាមិត្តនិងគ្នាតែបែបជាមានចំណងស្នេហាដោយអ្នកម្ខាងមានចិត្តទៅលេីអ្នកម្ចាងទៀត ពេលដែលបានដឹងថាអ្នកម្ខាងនោះលួចស្រលាញ់ខ្លួន ក៏ស្អប់ខ្ពេីមឈប់រាប់អាន ចំណងមិត្តភាពគេក៏ផ្ដាច់គ្នា រយៈពេលដែលអ្នកម្ខាងទៀតទៅស្និតស្នាលនិងសិស្សច្បង ពេលនោះអារម្មណ៍អ្នកម្ខាងទៀតក៏មានចិត្តប្...
Ep42:បេីនៅជិតបង មិនរួចខ្លួនទេ
Comenzar desde el principio
