«ឈប់ខឹងបងទៅ ឥឡូវនេះត្រូវការអ្វីទៀត?ជូនដើរផ្សារក៏បងជូនរួចហើយ ពេលនេះអូនចង់បានអី?» ដោយឃើញថានាងនៅតែមិនព្រមនិយាយអ្វីសោះ ហើយទឹកមុខក៏នៅតែមិនទាន់បាត់ខឹងទៀត ទើបគេសួរនាងបន្តថាចង់បានអ្វីទៀត គេនឹងព្រមតែម្តង អោយតែនាងបាត់ខឹងគេ
«អូនចង់បានលុយ បងមានអោយអូនឬអត់?»
«លុយ?បងទើបតែវេរអោយអូនម្សិលមិញហើយទេ អូនចង់បានយកទៅធ្វើអ្វីច្រើនយ៉ាងនេះ?» មិនមែនចេះតែនិយាយទេ លើកណាក៏ដូចលើកណា នាងតែងតែសុំលុយគេ វាមិនច្រើនសម្រាប់គេទេ ប៉ុន្តែលុយដែលគេមានក៏គេបានពីម៉ាក់របស់គេដូចគ្នា នាងសុំរហូតពេកធ្វើអោយគេឆ្ងល់ ថានាងចង់យកលុយទៅណាអោយប្រាកដ? បើពេលខ្លះមួយអាទិត្យអី សុំគេបួនដងទៅហើយ
«អូនត្រូវការទិញគ្រឿង Make up ទៅធ្វើកញ្ចក់ ក្រែងបងស្រឡាញ់ស្រីស្អាតមិនអញ្ចឹង ឥឡូវអោយមក អូនឈប់ខឹងបងហើយ» នាងលាដៃចាំសុំលុយពីគេដោយស្នាមញញឹមស្រស់ ដោយចិត្តមិនដាច់នឹងបដិសេធនាងអំពីរឿងនេះបែបណា គេក៏ទាញលុយពីក្នុងកាបូបហុចទៅអោយនាង វាជាចំណែកមួយធំដែរ ដែលគេអោយនាងម្តងទៀតនេះ
«អរគុណអូនស្រឡាញ់បង ឈប់ខឹងបងហើយ តោះពួកយើងចេញឡានទៅ»អេលីទទួលបានលុយហើយញញឹមយ៉ាងស្រស់ ប្រញាប់ពើងទៅថើបថ្ពាល់របស់រាងក្រាស់ មុននឹងរំកិលរថយន្តបើកសន្សឹមៗចេញទៅផ្ទះវិញរៀងៗខ្លួន។គេអស់ពេលវេលាហើយ ដល់ម៉ោងត្រូវចូលផ្ទះហើយ ទម្រាំតែនាំនាងរើសសម្លៀកបំពាក់នៅផ្សារទំនើបនោះ មេឃក៏ធ្លាប់ល្ងាចហើយគេមិនអាចនៅដើរលេងជាមួយនាងនៅកន្លែងផ្សេងៗទៀតនោះទេ ដូច្នេះមានតែជូននាងទៅផ្ទះសិនហើយ សឹមគេត្រឡប់ទៅផ្ទះវិញដូចគ្នា
Skip....
ប្រហែលជា30នាទីបានកន្លងផុតទៅ រាងក្រាស់ក៏បានជូនអេលីមកដល់ពីមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ ដែលរាងក្រាស់មិនដែលបានចូលទៅក្នុងឬបានឃើញមុខម៉ាក់ប៉ារបស់អេលីម្តងណាឡើយ កន្លងមកក៏តែងត្រូវនាងបដិសេធ ហើយលើកនេះនាងក៏នៅតែឆ្លើយចម្លើយបែបនេះមកកាន់គេដូចគ្នា
«មិនចង់ឲ្យបងចូលទៅលេងផ្ទះអូនសិនទេហ្អេស?បងចង់ជួបលោកប៉ាអ្នកម៉ាក់របស់អូន» គេតែងតែនិយាយពាក្យមួយនេះរាល់ពេលដែលគេជូននាងមកដល់ផ្ទះ ប៉ុន្តែជានិច្ចកាល គេតែងត្រូវនាងបដិសេធមករហូត ហើយពេលនេះក៏ដូចគ្នា ពាក្យដដែលនាងតែងតែនិយាយមកកាន់គេបែបនេះ
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Randomផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន
"អ្វីក៏ដោយ វាមិនដូចការគិត"
Start from the beginning
