"កុំស្លូតពេក ដើម្បីកុំឲ្យគេមើលងាយ!"

Start from the beginning
                                        

         «ល្អណាស់ ត្រូវហៅបែបនេះចាប់ពីថ្ងៃនេះទៅ កុំធ្វើកិច្ចការផ្ទះច្រើនពេកអី រកពេលសម្រាកខ្លះទៅកុំអោយបាក់កម្លាំង» លោកស្រីចននិយាយរួចហើយក៏លើកដៃឡើងទៅអង្អែលសក់រលោងរបស់កូនប្រសារតិចៗ មុននឹងបន្តនិយាយទៅកាន់កូនប្រុសបន្ត៖

        «ជុងហ្គុកកូនក៏ដូចគ្នា អត់មានដើរទៅណាទៀតទេណា?ជិតរៀបការហើយកុំផ្តេសផ្តាស ចំណែករឿងតំណែងក្រុមហ៊ុនកុំទាន់គិតអី ចាំកូនរៀបការរួចចាំពួកយើងគិតបន្តអំពីរឿងនេះ ដូច្នេះមុនថ្ងៃរៀបការប៉ុន្មានថ្ងៃនេះ កូនសម្រាកនៅផ្ទះចុះ មិនបាច់ធ្វើអីទេ»

         «បាទអ្នកម៉ាក់ ទទួលបញ្ជា~~~» លោកកូនប្រុសជើងល្អឆ្លើយតបអ្នកម៉ាក់ដោយសម្លេងបង្អូសសឹងមិនដាច់ខ្សែ ឆ្លើយតបរួចហើយក៏មិនភ្លេចទាញកាសមកដាក់នៅសងខាងត្រចៀកផងដែរ មិនចង់ស្តាប់អ្នកម៉ាក់និយាយទៀតទេ ព្រោះគេអាចនឹងអារម្មណ៍មិនល្អភ្លាមៗបើម៉ាក់និយាយពី ពិធីរៀបការរបស់គេទៀតនោះ។ អ្នកម៉ាក់គេចូលចិត្តតែបែបនេះ ពិធីមង្គលការមួយសប្តាហ៍ទៀតទើបប្រព្រឹត្តឡើង តែមើលទៅគាត់ដូចជានៅមិនសុខជាងកូនក្រមុំកូនកម្លោះទៅទៀត

         «ល្អហើយ ស្តាប់ម៉ាក់អញ្ចឹងទៅនឹងបានម៉ាក់ស្រឡាញ់កូនកាន់តែខ្លាំង» ប្រើរយៈពេលប្រហែលជា20នាទីកន្លងផុតទៅ ទើបឡានបានរំកិលមកដល់មុខក្រុមហ៊ុន លោកស្រីចនធ្វើការចុះពីលើឡានដោយមិនភ្លេចងាកមកបាយៗទៅកាន់អនាគតកូនប្រសារផងដែរ ទើបគាត់ដាច់ចិត្តដើរចេញទៅ ដោយជុងហ្គុកក៏រំកិលឡានបើកចេញទៅដំណើរនឹងលោកស្រីចនដូចគ្នា

          ក្នុងឡានមានសភាពស្ងប់ស្ងាត់ឡើងម្តងទៀត នៅពេលដែលលោកស្រីចនបានចុះពីលើឡានបាត់ទៅហើយនោះ រាងតូចអង្គុយក្តោបដៃនៅលើជង្គង់របស់ខ្លួនឯងដោយស្ងៀមស្ងាត់ជាទីបំផុត ភ្នែកមិនបានងាករេទៅណាផ្សេងឡើយក្រៅពីទេសភាពខាងក្រៅដែលមាននៅតាមដងផ្លូវយ៉ាងស្រស់ត្រកាល ពេលព្រឹកបែបនេះមើលឃើញដើមឈើព្រោងព្រៀតបៃតងស្អាតខ្លាំងណាស់សមជាមួយនឹងពេលថ្ងៃ ត្រូវថ្ងៃចាំងមកប៉ះនឹងដើមឈើទៀតនោះ កាន់តែធ្វើឲ្យទេសភាពតាមដងផ្លូវកាន់តែស្រស់បំព្រងចេញពណ៌បៃតងឆើតគួរឲ្យចង់គយគន់ ស្រស់ស្អាតខ្លាំងណាស់

           «ខ្ញុំមិនយល់សោះ ហេតុអីអ្នកម៉ាក់ចូលចិត្តឯងម្លេះ?ឯងមានអ្វីពិសេសអោយគាត់ចូលចិត្តទៅ?» ឡានដែលស្ងប់ស្ងាត់ក៏ប្រែជាមានសម្លេងមកសួររាងតូចមួយរំពេជ ក្នុងឡានមានតែពីរនាក់ទេ តែរាងតូចមិនបានចង់ឆ្លើយនឹងសំណួរមួយនេះឡើយ ព្រោះសំណួរគ្មានក្បាលគ្មានកន្ទុយរបស់គេនេះចាត់ទុកថាគេមិនអោយតម្លៃមកខ្លួនហើយ អ្នកម៉ាក់ក្មេកបានប្រាប់មកបែបនេះ
 
          «មិនឮខ្ញុំសួរទេឬ?ហេតុអីមិនឆ្លើយ?» គេរង់ចាំការឆ្លើយតបពីរាងតូចអស់ជាច្រើននាទី នៅតែមិនឃើញថារាងតូចមានការឆ្លើយតបមកកាន់ខ្លួនវិញទៀត ទើបគេស្រែកសួរសំណួរមួយនេះបន្តទៅ

           «លោកសួរខ្ញុំមែនទេ?ខ្ញុំស្មានតែលោកសួរខ្មោចហើយតើស៎ បើសួរខ្ញុំ ហេតុអីមិនព្រមហៅឈ្មោះខ្ញុំ?» រាងតូចតបដោយសម្តីមួយប្រយោគនេះទៅកាន់គេ ធ្វើអោយគេចាប់ផ្តើមក្រោធឡើង ខឹងដែរអាល្អិតម្នាក់នេះហ៊ានតមាត់ជាមួយគេ ដោយប្រយោគផ្ចាញ់ផ្ចាល់បែបនេះ

          «គ្រាន់តែឆ្លើយមក ចាំបាច់បូបាច់និយាយច្រើនធ្វើអី?»

         «ខ្ញុំមិចនឹងដឹងទៅ?សំណួរមួយនេះគួរតែសួរអ្នកម៉ាក់ក្មេកល្អជាង មិនមែនមកសួរខ្ញុំនោះទេ»

          «ឥឡូវនេះប្រហើនណាស់ ហ៊ានឆ្លើយសម្តីបែបនេះមកខ្ញុំផង?» គេចាប់ផ្តើមខឹងឡើងកាន់តែខ្លាំង ប្រើក្រសែភ្នែកតោកំណាចសម្លឹងមកកាន់រាងតូចតាមកញ្ចក់បញ្ជាក់ពីកំហឹងរបស់គេនៅពេលនេះ ពេលឮរាងតូចនិយាយហាក់ដូចជាជឿជាក់និងសម្តីហាក់ដូចជាឌឺដងមកកាន់គេដោយមិនមើលពីឋានៈរបស់ខ្លួនឯងបែបនេះ គេមិនចង់អោយរាងតូចឈ្នះគេឡើយ គ្រប់រឿងរាងតូចត្រូវតែចាញ់គេដាច់ខាត

           «ម៉ាក់ក្មេកបង្រៀនមកអញ្ចឹង ថាកុំអោយស្លូតពេក គេសួរអីឆ្លើយនឹង តែកុំធ្វើអោយគេមើលងាយ!» រាងតូចឆ្លើយដោយសម្តីម៉ាត់ៗតបទៅកាន់រាងក្រាស់វិញគ្មានបាត់មួយម៉ាត់ ត្រូវហើយអម្បាញ់មិញនេះគេមិនបានដឹងព្រោះគេដាក់កាសសងខាងទៅហើយ ស្តាប់មិនឮនូវអ្វីដែលម៉ាក់គេបាននិយាយអម្បាញ់មិញឡើយ ទើបគេមិនបានដឹងថាលោកស្រីចននេះបង្រៀនកូនប្រសារយ៉ាងមិចខ្លះបែបនេះ សូមសរសើរអ្នកម៉ាក់របស់គេណាស់ មិនដឹងជាគាត់គិតអីទេ ហេតុអីស្រឡាញ់កូនប្រសារជាងកូនខ្លួនឯងបែបនេះ?មិនអយុត្តិធម៌ទាល់តែសោះ...

____________________
   
    យ៉ាងហោចណាស់ក៏នៅមានអ្នកម៉ាក់ក្មេកកាន់ជើងដែរ ប៉ុន្តែអត់ដឹងតមាត់ជាមួយគេអញ្ចឹងបានយូរឬអត់ទេ....🏃
20Vote សម្រាប់ភាគបន្ទាប់❤️️

#lysin
 

ស្វាមីផ្តាច់ការ♣️Where stories live. Discover now