ភាគ:៦ ក្មេងខួរអន់?

423 40 5
                                        

«ភាគ6»
យ៉ុនហ្គីដួសបាយបញ្ចុកជីមីន ទាំងឃ្មេីសចិត្ត
ពេលក្មេងតូចបដិសេធមិនញាំរបស់ដែលគេដួស
អោយ ជីមីនមិនចូលចិត្តដោយសារតែម្ហូបនោះ
ជាម្ហូបដែលម៉ាក់គេបានហាមមិនអោយគេញាំ
កាលនាងនៅរស យ៉ុនហ្គីចាប់ផ្ដេីមក្រពុលមុខ
មេីលទៅនាយមិនអាចថ្នមបាននោះទេ ស្អីក៏នាយ
លែងខ្វល់ទៀតដែរ ព្រោះនេះមិនមែនជាទម្លាប់
នាយឡេីយ រឿងផ្សេងនាយចង់អីក៏បាន ព្រោះ
ក្មេងនេះមិនសមបានការថ្នាក់ថ្នមពីរនាយឡេីយ
«ចុះទៅ»គេដេញអោយជីមីនចុះពីរភ្លៅមាំរបស់
គេ ជីមីនក៏ចុះចេញតាមបញ្ជា គេរៀបនឹងអង្គុយ
តុផ្សេងទៅហេីយ តែសម្ដីមាំក៏ក្រល័រឡេីងយ៉ាង
ច្បាស់ នឹងបញ្ជាទៅវ័យចំណាស់យ៉ាងមោះមុត
«អ៊ំប្រា យកគេទៅដាក់ច្រវ៉ាក់វិញភ្លាម មុនពេល
ខ្ញុំទប់អារម្មណ៍មិនជាប់»គេប្រេីកែវភ្នែកបញ្ជាទៅ
វ័យចំណាស់ ម៉ែដោះឮដូចឆ្នេះក៏ប្រញាប់ចូលទៅ
ទាញជីមីនចេញនឹងយកគេទៅខាងលេីវិញ
ដោយខ្លាចលោកម្ចាស់របស់គាត់ឆ្កួតចូលទៀត
ជីមីនពេបមាត់រលីងរលោង គេព្រមទៅតាម
វ័យចំណាស់ គ្រាន់តែគេឆ្ងល់ថាលោកពូរបស់គេ
ម្ដេចក៏ ម្ដងល្អម្ដងអាក្រក់ចឹង?
«ហ៊ឹយ..ប្រាវ!!»យ៉ុនហ្គីក្រវាសចាននៅតុធ្លាក់
បែកអស់ ដោយរឹកពាឃោឃៅ គេខំដាក់ទន់អស់
ច្រេីនណាស់ ព្រោះគិតថាក្មេងខួរអន់របស់នាយ
នឹងព្រមតាមនាយគ្រប់យ៉ាង តែវាផ្ទុយស្រឡះទៅ
វិញ គេដេីរចេញពីរភូមិគ្រឹៈទាំងមុខក្រហមងាំង
សម្ដៅទៅឡាន ដែលមានរ៉ូហ្វូចាំជាស្រេច។
.....
«ហ្អឹកៗ លោកយាយខ្ញុំមិនចង់ជាប់បែបនេះទេ
ខ្ញុំខ្លាចលោកពូមកវាយខ្ញុំទៀត ហឺៗ ខ្ញុំខ្លាច ហឺៗម៉ាក់ ម៉ាក់ត្រា ហ្អឹកៗកូននឹកម៉ាក់»ជីមីនអោបកូន
តុត្តាតូចពណ៌ស៎យំសសឹទ្ធក្បែរជញ្ជាំង ខំប្រឹងហៅសព្វនាមអ្នកជាម្ដាយល្វេីយៗ ខណៈនោះដែរវ័យចំណាស់ក៏អួលដេីមក៏តាម បេីសិនជាអាច គាត់នឹងយកក្មេងតូចម្នាក់នេះទៅលាក់កន្លែងណា មួយដែលលោកម្ចាស់របស់គាត់រកមិនឃេីញ។
«គេងទៅជីមីន ហេីយឈប់យំទៀត អ៊ំនឹងរកវិធី
ជួយឯងចេញពីរភូមិគ្រឹៈខ្មៅងងឹតមួយនេះ»
គាត់យកដៃអង្អែលក្បាលជីមីនតិចៗលួងក្មេងតូច
គេងលេីសាឡុង គាត់បានគិតច្បាស់ហេីយ គាត់
នឹងជួយក្មេងប្រុសម្នាក់នេះអោយបាន បន្ទាប់ពីរ
ជីមីនគេងលង់លក់ អ៊ំប្រាក៏ចុះមកវិញដោយទឹក
ស្រពោន អ្នកបម្រេីស្រីក៏នាំគ្នាសួរនាំគាត់ដោយ
ការព្រួយបារម្មណ៍។
«អាណិតជីមីនណាស់ មិនគួរមកជួបនឹងលោក
ម្ចាស់សោះ ខ្ញុំឃេីញលោកស្រីត្រាគាត់ស្រលាញ់
កូនប្រុសគាត់ម្នាក់នេះណាស់ បេីគាត់នៅខាង
លេីឃេីញប្អូនប្រុសគាត់ធ្វេីបាបកូនគាត់ គាត់ច្បាស់ជាខូចចិត្តមិនខានឡេីយ»អ្នកបម្រេីស្រី
ម្នាក់និយាយឡេីង គ្រប់គ្នាក៏យល់ស្របតាម រួច
ក៏នាំគ្នាធ្វេីការរៀងៗខ្លួនវិញ ខ្លាចលោកម្ចាស់ពួក
នាងមកវិញស្លាប់គ្មានសាកសព្វ..៕
.......
ពេលវេលាពិតជាដេីរលឿនមែន ប៉ុន្មានថ្ងៃមក
នេះ យ៉ុនហ្គីមិនដែលចូលទៅមេីលជីមីននៅក្នុង
បន្ទប់ឡេីយ ដោយសារគេជាប់រវល់ការងារឃ្លា
មិនបាន ហេីយថ្ងៃនេះ នាយក៏មានភ្ញៀវពិសេស
មកស្រស់ស្រូបអាហាជាមួយ នោះគឺលោកហ៊ូ
ថាន់ដូររ៉ាឌីត្រាស៍ ឬលោកដូរទទេក៏បាន។នាយកម្លោះម្នាក់នេះ ក៏មានអំណាចមិនអន់ប៉ុន្មានដែរ នៅប៉ែកខាងកេីត នាយមានកេរិ៍្តឈ្មោះល្បី
ល្បាញខាងជំនួញ នាយជាម្ចាស់ក្រុមហ៊ុនផលិតគ្រឿងអេលិចទ្រូនិចដ៏ធំ ថែមទាំងមានអំណាចជាម៉ាហ្វៀរទៀតផង។
ម៉ោងប្រម៉ានជា៦កន្លេះល្ងាច ឡានទំនេីប៦គ្រឿងក៏មកឈប់ចតនៅមុខភូមិគ្រឹៈត្រាហ្គោរ៉ាស៍យ៉ាងទ្រាតត្រា ភ្លាមនោះម្ចាស់រាងកាយដែលជាភ្ញៀវពិសេសរបស់លោកមីនយ៉ុនហ្គីត្រាហ្គោរ៉ាស៍ក៏បង្ហាញអោយឃេីញយ៉ាងច្បាស់ នៅរូបសម្រស់ស្រស់សង្ហាមិនអោយចាញ់ម្ចាស់ភូមិគ្រឹៈប៉ុន្មាននាយកម្លោះថាន់ដូរ បោះជំហ៊ានជេីងវែងៗចូលទៅខាងក្នុងជាមួយទឹកមុខ ញញឹមពព្រឹម សំបកខាងក្រៅមេីលទៅគេលេងសេីចច្រេីន តែខាង
ក្នុងវិញ គេជាមនុស្សចិត្តដាច់នឹងឃោឃៅបំផុត។

🔥ភ្លេីងស្នេហ៍ព្រៃផ្សៃ💦(✅)Where stories live. Discover now