ស្នេហ៍ប្រែចក្រក្រវាឡ

Start from the beginning
                                        

ផែនដីជាម្ដាយ ឃើញដូច្នេះ ក៏មានសេចក្ដីឈឺចាប់ណាស់ ប៉ុន្តែត្រូវតែអត់ធ្មត់ ខាំមាត់សង្កត់ចិត្ត ក្នុងនាមជាម្ដាយដែលពោរពេញទៅដោយព្រហ្មវិហារធម៌។

ជម្លោះបែកផ្សែងរវាងបងប្អូនរួមឈាមផែនដីតែមួយ បានកក្រើកទៅដល់ព្រះអាទិត្យដែលជាឪពុក។ ព្រះអាទិត្យក្រឡេកមើលមកភរិយាសម្លាញ់ ក៏ស្លុតចិត្តរកពុទ្ធោ។ តើប្ដីឯណាមិនឈឺ? ព្រះអាទិត្យក៏ចាប់ផ្ដើមមានកំហឹងយ៉ាងខ្លាំងទៅលើមនុស្សដែលជាកូនពៅ។ សន្ដានមនុស្ស ក្រៅពីលោភលន់ហើយ នៅផ្គើនទៀត គិតតែពីឈ្លោះគ្នា ធ្វើបាបគ្នា អស់ពីបងបង្កើតខ្លួនហើយ នៅបន្តឈ្លោះគ្នាជាមួយនឹងបងប្អូនភ្លោះរបស់ខ្លួនទៀត។

ព្រះអាទិត្យដែលជាឪពុករំពឹងគិតថា នៅពេលដែលខ្លួនខឹងទៅ មនុស្សប្រហែលជាភ្ញាក់ខ្លួន និងត្រឡប់មកជានាគ្នាជាមួយនឹងគេឯងវិញ។ ប៉ុន្តែគ្រប់យ៉ាងគឺផ្ទុយស្រឡះ។ ដោយសារកំហឹងឆាបឆេះ មិនអាចគ្រប់គ្រងបានតទៅទៀត ព្រះអាទិត្យក៏សម្រេចចិត្តថា នឹងផ្ដាច់ជីវិតកូនពៅរបស់ខ្លួនឯងចោលតែម្ដង ដោយគ្មានការសោកស្ដាយអ្វីទៀតឡើយ។

គ្រានោះហើយ អ្វីៗទាំងអស់ក៏ត្រូវបានចប់ ដោយមិនអាចត្រឡប់វិញបាន។ ព្រៃឈើក៏អស់ សត្វលោកក៏អស់ មនុស្សក៏អស់... អ្វីគ្រប់យ៉ាងរលាយគ្មានសល់។

និយាយអញ្ចឹង លោកអ្នកដែលឮគេនិយាយពីរឿង "នាងបដាចារ" ទេ? នៅពេលដែលនាងបដាចារវង្វេងព្រាត់ប្រាសកូន កូនមួយលង់ទឹក កូនមួយត្រូវក្លែងឆាប តើពេលនោះនាងគួរឲ្យសង្វេគយ៉ាងណា? ពិតណាស់ សភាពរបស់ផែនដីពេលនេះក៏មិនខុសពីនាងបដាចារក្នុងពេលនោះដែរ។ អ្វីដែលរឹតតែគួរឲ្យស្រណោះ ឃាតកដែលសម្លាប់កូនខ្លួនឯង គឺជាប្ដីសម្លាញ់របស់ខ្លួនទៀត... ពិតជាអាក្រក់ខ្លាំងណាស់់!

ផែនដីស្រែកយំទួញសោក ទឹកភ្នែកដក់ក្នុងផ្ទៃសមុទ្រដែលនៅសេសសល់លើសំបករបស់ខ្លួន។ ព្រះអាទិត្យនៅតែខឹងមិនបាត់។ ផែនដីឈឺចាប់ណាស់ ក៏ស្រែកសួរទៅស្វាមីទាំងមិនអស់ចិត្ត។

« ហេតុអីបានជាបងសម្លាប់កូនខ្លួនឯងបែបនេះ? »

ព្រះអាទិត្យឮហើយ ក៏ឆ្លើយតបទៅប្រពន្ធវិញ!

រឿង: ស្នេហ៍ប្រែចក្រក្រវាឡ (វគ្គ2)Where stories live. Discover now