ភាគទី34🦋🌺នាងជាសត្រូវ💔🦋

Start from the beginning
                                        

"តើពួកយើងគួរតែធ្វើបែបណាទៅ ពេលនេះក្រុមហ៊ុនមានរឿងបែបនេះនោះ "លោកjoenនិយាយ តែTaeភ្នែកនឹងអារម្មណ៍មិនបានផ្តោតលើការនិយាយរបស់លោកJoenទេ គាត់មើលតែស៊ូអុីនកំពុងតែក្បាលកើយលើស្មាJung....

"អ្នកស៊ូ តើអ្នកនាងមានគំរោងយ៉ាងម៉េចដែល អ្នកនាងអាចជួយក្រុមហ៊ុនបានទេ"លោកjoenនិយាយ

"អរ សម្រាប់ខ្ញុំនៅមានរឿងបន្តិចបន្តួចត្រូវដោះស្រាយ ទើបខ្ញុំអាចចាប់ផ្តើមជួយបាន"ស៊ូនិយាយដោយសម្លឹងមកTae....គ្រប់គ្នាក៏សម្លឹងមើលអ្នកទាំងពីរ.....
"រឿងអីទៅអ្នកនាង"jhope លាន់

"គឺឪ្យអ្នកបងសុំទោសខ្ញុំទៅបានហើយ"ស៊ូអុីននិយាយTaeក៏សម្លឹងមុខនាងដោយហួសចិត្ត...

"ហឺយ....រឿងការងារនឹងរឿងផ្ទាល់ខ្លួនមិនដូចគ្នាទេ ហេតុអីចាំបាច់ដោះដូរបែបនេះ" taeនិយាយ

"តើកូនទៅមានរឿងអីជាមួយអ្នកនាងស៊ូហាស ប្រុសតូច?"

"អេគឺរឿងនឹង ខ្ញុំមិនគួរលើកលែងឪ្យនោះទេ លោកពូអ្នកបងបានធ្វើបាបខ្ញុំ"ស៊ូអុីននាងនិយាយដែលធ្វើឪ្យTaeសំឡក់នាង ដោយងាកមកមើលមុខអ្នកជាប្តីវីញហើយឃើញJungក្រវីក្បាល

"បើនាងចង់ឪ្យខ្ញុំសុំទោសមែនទេ បានគ្រាន់តែសុំទោសមានអីទៅពិបាកនោះ"

"ចឹងឆាប់ធ្វើទៅអ្នកបង"
"សុំទោស...សុំរឿងអី"លោកjoenឆ្ងល់....

"លោកពូរឿងនោះវាវែងឆ្ងាយណាស់ ចឹងហើយខ្ញុំមិនអាចនិយាយបានទេ សុំទោសផងលោកព"ស៊ូនិយាយដោយពេបមាត់ដាក់Tae...

"Tae...អូនឆាប់សុំទោសស៊ូទៅ...."Jungនិយាយដែលធ្វើឪ្យtaeហួសចិត្ត
"បងគិតថាខ្ញុំខុសមែនទេ"

"Taeយើងគ្មានជំរើសទេឯង"jiminនិយាយបន្ថែម....

"សុំទោស...."Taeឆ្លើយម៉ាត់ដែលធ្វើឪ្យស៊ូអុីនមិនពេញចិត្ត

"អ្នកបងធ្វើដូចជាមិនចង់ចឹង គ្រាន់តែពាក្យសុំទោសសោះ ក៏មិនចង់ហាមាត់និយាយដែល តែមិនអីទេ បងJungហាល្ងាចនេះជូនអូនទៅដើរលេងណា "ស៊ូអុីននិយាយដោយអង្រួនដៃJungតិចៗ ហើយJhopeនឹងមើលមុខTaeគាត់ពិតជាទទួលនៅទង្វើរបស់ស៊ូអុីនមិនបានទេ នេះប្តីគេណាមិនមែនជាប្តីនាងទេ។

"មិនអីទេ ឪ្យតែអ្នកនាងសប្បាយចិត្តអាចឪ្យកូនJungនាំទៅបាន មែនទេប្រុសតូច កូនមិនថាអីទេណា"លោកJoenសួរទៅTae

"មែនហើយអ្នកបង គាត់មិនថាអីទេ"ស៊ូនិយាយដោយសើចចំអក
"បានតើមានអី បើអ្នកនាងស៊ូចង់ ខ្ញុំក៏មិនថាអីដែល សុំអញ្ជើញ..."Taeញញឹមទាំងបង្ខំ ស៊ូអុីននាងក៏ព្រមជួយក្រុមហ៊ុន.....!jungគាត់ក៏មិនប្រកែកអ្វីបានត្រឹមតែមើលមុខអ្នកជាប្រពន្ធ តែTaeក៏ធ្វើដូចគ្មានបញ្ហានោះទេ គាត់អាចទទួលយកបាននៅខាក្រៅ តែនៅខាងក្នុងវិញវាឈឺណាស់......

~~~~~~~~~

សូមរង់ចាំភាគបន្ត........🐯🐰💜❤️
_______________________________________
និពន្ធភ្លាវដោយ:Taekooktithkook

រឿង🦋✨បងប្អូនជីដូនមួយ✨🦋Where stories live. Discover now