« ខ្ញុំក៏ចាំញ៉ាំអាហារពេលព្រឹកជាមួយ Phat ដែលនិងមិត្តភក្តិប្រុសៗ របស់ខ្ញុំដែលនៅធ្វើការជាមួយគ្នា » Jennie និយាយទាំងញញឹមបិទមាត់មិនជិត
រីឯ Taehyung គ្រាន់តែ Jennie និយាយប្រយោគនេះចប់ភ្លាម ទឹកមុខដែលញញឹមជាប់មិញនេះក៏ប្រែជាមុខស្មើភ្លែត ហើយក៏ដើរទៅជិត Jennie ដែលញញឹមបែបសមចិត្តនោះ
« បងធ្វើអីនឹង » Jennie សួរទៅ Taehyung ដែលដើរមកនាងកាន់តែជិតទៅជិតទៅនោះធ្វើឲ្យនាងចេះតែដើរថយក្រោយរហូតពិតនឹងជញ្ជាំង Taehyung ប្រើដៃម្ខាងកាន់ដៃរបស់ Jennie អូសទៅខាងលើរួចហើយក៏អោន ទៅកាន់មុខរបស់ Jennie ឡើងគាកមែនទែនរហូតដល់ច្រមុះទាំងពីរប៉ះគ្នាទៅហើយ Jennie ខំតែបិទភ្នែកប៉ុន្តែ Taehyung បែរជាទៅខ្សឹបដាក់ត្រចៀករបស់ Jennie ទៅវិញធ្វើឲ្យ Jennie ខកបំណងទៀតហើយ
« សាកទៅខ្ញុំមិនធ្វើសុភាពបុរសឲ្យនាងឃើញទៀតទេ » លឺពាក្យនេះចេញពីមាត់របស់ Taehyung ហើយ Jennie គាំងរកពាក្យអីនិយាយគ្មានគេអាចមានស្រីខាងក្រៅបានចុះនាងមិនបានឬ បើគេធ្វើអីនាងឬប៉ះពាល់នាងតែបន្តិចកុំសង្ឃឹមថាបានឃើញស្រមោលរបស់នាងឲ្យសោះ តែថា Taehyung មិនខ្វល់ទេបើហ៊ានតែរត់ចេញពីគេទោះក្រឡាប់ផែនដីទៀតក៏ត្រូវរកនាងឲ្យឃើញដែរ
« ចេញៗ ពីខ្ញុំទៅប្រញាប់ទៅធ្វើការ » Jennie ក៏ព្យាយាមរើបម្រះពី Taehyung
« ទៅធ្វើចុះមិនអីទេប្រពន្ធសម្លាញ់ » បន្ទាប់ពីប្រលែង Jennie ហើយសម្លេងផ្អែមរបស់ Taehyung ក៏លេចចេញមកយ៉ាងពិសពុលដែលមិញពេលខ្សឹប Jennie ហៅផ្សេងដល់ពេលឥឡូវប្រែពាក្យយ៉ាងលឿន
« តែនេះយកតាមខ្លួនទៅ » Taehyung បានឲ្យឧបករណ៍មួយទៅ Jennie ដែលឧបករណ៍នោះប្រើសម្រាប់ដឹងថានាងនឹងទៅណាខ្លះអាចស្ដាប់សម្លេងនាងលឺថានាងចង់និយាយអ្វីខ្លះជាមួយអ្នកណាធ្វើអីបាន
« ស្អីនឹង » Jennie ទទួលយកហើយក៏យកមកមើលចុះមើលឡើងឆ្ងល់ណាស់ថាវាជាអ្វី
« មិនបាច់សួរច្រើនទេដាក់តាមខ្លួនហើយក៏ទៅធ្វើការទៅ » Taehyung
« ចឹងអូនទៅហើយ » Jennie ក៏លា Taehyung ចេញទៅ
ពេលវេលាល្ងាចក៏បានមកដល់ Jennie បានត្រលប់មកពីធ្វើការហើយនៅតែ Taehyung ទេ Taehyung ក៏ចេញពីធ្វើការដែលតែគេបានទៅរក Eunji ទើបមិនទាន់មកផ្ទះ Taehyung គិតថាមិនទៅផ្ទះផងតែ Eunji ចេះតែដេញ Taehyung ឲ្យទៅផ្ទះវិញរហូតព្រោះថាគេរៀបការហើយ រីឯ Jennie នាងនៅតែធម្មតាមិនទៅខ្វល់ពីប្ដីស្អីទេទោះ Taehyung បាត់ពីផ្ទះ 2 ឆ្នាំទៀតក៏នៅមិនទៅឈឺក្បាលទៅគិតពីគេដែលផ្ទុយទៅវិញនាងក៏ធ្វើបែបជីវិតធម្មតាប្រចាំថ្ងៃទៅវិញ
« Sing នាងរៀបចំម្ហូបទៅរៀបចំឲ្យលោកប្រុសឯងផងគ្រែងគេមកបាយផ្ទះ » Jennie ប្រើ Singsing ដែលជាអ្នកបម្រើដែលនាងយកមកបម្រើក្នុងផ្ទះឲ្យមកជំនួសដៃជំនួសជើងនាងខ្លះ
« ច៎ាសអ្នកនាង » Sing sing
« ខ្ញុំទៅមុជទឹកហើយ » និយាយចប់ Jennie ក៏ឡើងទៅមុជទឹកបាត់
ពេលនេះ Taehyung បានប្រលប់មកវិញហើយឯ Singsing កំពុងរៀបចំបន្ទប់ឲ្យ Jennie
« Sing ឯងមែនទេ » Jennie ស្រែកសួរពីខាងក្រៅ
« ច៎ាអ្នកនាងខ្ញុំមករៀបចំបន្ទប់ឲ្យអ្នកនាង » Singsing និយាយបានប៉ុននឹង Taehyung ក៏បានឡើងមកដល់បន្ទប់
« នាងជាអ្នកបម្រើមែនទេ » បន្ទាប់ពីបើកទ្វារមកឃើញថាមានមនុស្សស្រីនៅក្នុងបន្ទប់ក៏សួរព្រោះ Jennie បានប្រាប់គេពីម្សិលមិញថានាងនឹងយកអ្នកបម្រើ
« ច៎ាសលោកប្រុស » Singsing តប
« នាងឈ្មោះអីដែរ » Taehyung
« ច៎ាលោកប្រុសខ្ញុំឈ្មោះ Singsing អាចហៅតែ Sing ទទេក៏បាន » Singsing
« បានហើយចេញសិនទៅ » Taehyung ដេញឲ្យ Singsing ទៅវិញ
« Sing ជួយយកសាប៊ូឲ្យយើងបន្តិចមកនៅលើតុ » Jennie ដែលមិនដឹងរឿងថា Singsing នាងទៅបាត់ហើយនៅឡើយតែ Taehyung ប៉ុណ្ណោះ Taehyung ក៏សម្រេចយកសាប៊ូឲ្យ Jennie
« ទុកនៅត្រង់នេះមក » បន្ទាប់ពីដឹងថាមានវត្តមានមនុស្សមកហើយ Jennie ក៏គិតថាជា Singsing អ្នកបម្រើរបស់ខ្លួនក៏មិនចាប់ភ្លឹកអ្វីច្រើនដែលណាមួយនាងគេងក្នុងអាងទឹកហើយបែរក្រោយទៀតទើបមិនឃើញ Taehyung
« មកដុះខ្នងឲ្យយើងបន្តិច » Taehyung រៀបនឹងឈានជើងដើរចេញហើយតែ Jennie ក៏ប្រើម្ដងទៀតតែ Taehyung ក៏មិននិយាយដើរមកយឺតៗ មកដុះខ្នងឲ្យ Jennie តែថាភ្នែកសម្លឹងឥតឈប់សោះសាច់សខ្ចីហ្មត់រលោងរបស់ Jennie ដែលធ្វើឲ្យ Taehyung ស្ទើរតែទប់អារម្មណ៍មិនបានទៅហើយ
----------------------------------------------------------------------------
សូមរង់ចាំទស្សនាភាគបន្ត
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
រឿងអាពាហ៍ពិពាហ៍បោកប្រាស់
Start from the beginning
