ចាប់ផ្ដើមបឺតមាត់របស់ Jennie យកតែម្ដង
« លោក Taehyung ធ្វើអីនឹងល-លែង » និយាយមិនទាន់ចប់ប្រយោគឲ្យគេដោះលែងផងមាត់របស់រាងក្រាស់បានទម្លាក់មកលើបបូរមាត់រាងស្ដើងហើយចាំផ្ដើមថើបបឺតកញ្ចឹងករហូតដល់គល់ទ្រូងនាងតូចនេះធ្វើឲ្យចេញស្នាមជាំតែមិនបានប៉ុន្មានផង Taehyung ក៏សន្លប់ទៅវិញដែលខ្លួននៅទ្រោបពីលើ Jennie ដដែលលើកនេះគឺសង្កត់យកតែម្ដងធ្វើឲ្យ Jennie នេះរើខ្លួនស្ទើរតែមិនរួច
« ហ៉ើយ..នេះបើមិនធ្លាប់ជួយខ្ញុំទេណាក៏មិនជួយលោកឯងផងដែរប្រហែលឲ្យស្លាប់តែឯងនឹងហើយ » នាងនិយាយទាំងសម្លក់សម្លឹងមើលទៅ Taehyung ដែលសន្លប់នោះឥតឈប់ឈរបន្ទាប់នាងក៏ដោះខ្សែក្រវាត់ចេញពីចង្កេះនាយសង្ហារបន្ទាប់ពីជូតអីរួចក៏អស់កម្លាំងខ្លាំងណាស់ចង់ទៅសម្រាកតែខ្ចិលដើរទៅបន្ទប់ទើបសម្រេចចិត្តគេងនៅទីនេះបន្តិចសិនហើយតែមានឯណាមួយភ្លែតគឺទល់ភ្លឺ
--- ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ---
កាយតូចល្អិតរបស់ Jennie ក្រោកមកគឺនៅលើគ្រែរបស់ Taehyung មិនដឹងមកគេងលើនេះតាំងពីស្មាណាទេ
« អឹម~ នេះភ្លឺហើយអី » Jennie ក្រោកឡើងគ្រហឹមនៅដើមកបន្តិចទើបនិយាយសួរខ្លួនឯងតែក៏ត្រូវសម្លេងធ្ងន់ឆ្លើយប្រាប់នាងទៅវិញ
« មែនហើយ » Jennie ងើបមកលឺសម្លេងហើយនឹងបុរសម្នាក់ឈរបែរខ្នងដាក់នាងដែលគេកំពុងឈរមើលទេសភាពខាងក្រៅដែលមើលតាមកញ្ចក់ថ្លាដែលនៅក្នុងបន្ទប់នោះបន្ទាប់ពីនោះទើបមកភ័យខ្លួនទៀតហើយ Jennie នាងក៏យកភួយរុំខ្លួនជិតឈឹងហើយសួរទៅកាន់អ្នកកម្លោះសង្ហារនោះ
« លោកដឹងខ្លួនតាំងពីពេលណាហើយហេតុអីខ្ញុំមកនៅលើគ្រែរបស់លោក » Jennie ចោទសួរទៅ Taehyung ដែលឈរបែរក្រោយនោះ
« ខ្ញុំដឹងខ្លួនតាំងពីនាងបានជូតខ្លួនឲ្យខ្ញុំនោះហើយនាងមកនៅលើគ្រែរបស់ខ្ញុំបានដោយសារខ្ញុំបីនាងមកដាក់លើគ្រែ » Taehyung តបទាំងមិនបែរមកមើលមុខ Jennie គេដឹងថា Jennie មានស្នាមព្រោះតែគេតែគេអត់បានដឹងហេតុការណ៍យប់មិញទេនាយដឹងខ្លួនតែពេលចាប់ដៃ Jennie ហើយសួរនាងតែពេលនោះនាយក៏បាត់បង់ស្មារតីវិញ
« ចឹងលោកនៅចាំរឿងយប់មិញទេ » Jennie សួរ
« អត់ទេព្រោះខ្ញុំចាំតែពេលខ្ញុំដឹងខ្លួនហើយសួរនាងនោះទេក្រៅពីនេះខ្ញុំអត់ដឹងទេ » Taehyung ធ្វើជាមិនដឹងរឿងព្រោះគេបានដឹងថាគេបានធ្វើអីហើយព្រោះតែស្នាមនៅលើកញ្ចឹងករបស់ Jennie តែគេធ្វើមិនដឹងវិញព្រោះមិនចង់ឲ្យ Jennie ខ្មាសខ្លួន
« បើមិនចាំល្អហើយ » Jennie
« ចាំបាច់រុំភួយធ្វើអីនាងមិនមែនអត់ស្លៀកពាក់ឯណា » Taehyung
« អត់ទេសុំខ្ចីភួយរបស់លោកយកទៅបន្ទប់របស់ខ្ញុំសិន » Jennie សសៀរសសៀរចេញពីបន្ទប់ Taehyung ឆ្ងល់គេមានតែថាអីឯណាចាំបាច់អីលួចលៀមៗ ម្ល៉េះ
« ហួយ..នេះចេះសំណាងហើយដែលគេមិនចាំបើគេចាំវិញខ្ញុំប្រាកដជាអាម៉ាស់មុខមិនស្ទើរទេ » Jennie
----------------------------------------------------------------------------
សូមរង់ចាំទស្សនាភាគបន្ត
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
រឿងអាពាហ៍ពិពាហ៍បោកប្រាស់
Start from the beginning
