« ឃ្លានទេ » Taehyung សួរទៅ Jennie
« អឹម » នាងអត់បាននិយាយអីច្រើនជាមួយ Taehyung និយាយពាក្យខ្លីៗ
បន្ទាប់ពី Taehyung ធ្វើម្ហូបរួចក៏លើកឲ្យ Jennie
« អរគុណ » អរគុណពីរម៉ាត់ហើយក៏ចាប់ផ្ដើមដួសម្ហូបអាហារដែល Taehyung បានធ្វើមកញ៉ាំ
« នាងអត់ចេះនិយាយពាក្យអីផ្សេងក្រៅពីពាក្យអរគុណនឹងទេអី » ដោយទើសចិត្តពេក Taehyung ក៏ទៅ Jennie បែបឌឺ
« Thank you » Jennie ដូរភាសានិយាយកុំឲ្យ Taehyung គេសួរច្រើនពេក
« ហ៉ើយ និយាយក៏និយាយទៅញ៉ាំហើយខ្ញុំជូននាងទៅផ្ទះ » Taehyung ដកដង្ហើមធំបន្តិចរួចបាននិយាយទៅ Jennie
« ខ្ញុំអត់ចង់ទៅទេ » នាងក៏ស្រាប់តែដាក់សមនិងស្លាបព្រាចុះនិយាយទាំងអោនមុខចុះទៅកាន់ Taehyung
« អញ្ចឹងចង់ទៅណា » Taehyung សួរទៅ Jennie ឆ្ងល់ថាបើនាងមិនទៅផ្ទះតើទៅណា
« ទៅណាក៏បានដែរឲ្យតែមិនមែនជាកន្លែងរបស់ពួកម្ដាយឪពុកកូនបីនាក់នោះនៅ » Jennie
« ចឹងនៅគេងផ្ទះខ្ញុំមួយយប់ទៅ » Taehyung
« ហាស » នាងបើកភ្នែកធំៗមើលទៅ Taehyung ដែលនិយាយមិញនេះ
« មិនអីទេខ្ញុំនិយាយលេងតើ » Taehyung
« អត់ទេខ្ញុំសូមនៅទីនេះមួយយប់ដែលមក » Jennie ស្រាប់តែអង្វរ Taehyung សុំនៅមួយយប់
« អឺ... OK នៅក៏បានដែរមិនអីទេ » Taehyung បានយល់ព្រមនឹងសំណើស្នើសុំរបស់ Jennie
« អរគុណ » Jennie ក៏ញញឹមដាក់ Taehyung វិញទាំងដែលកន្លងមកនាងមិនដែលញញឹមឬក៏និយាយពាក្យគួរសមដាក់គេសោះ
--- ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ---
ក្នុងឡាន
« តើខ្ញុំគួរនិយាយអីជាមួយប៉ារបស់ខ្ញុំ » Jennie
« នាងធ្វើដូចជាគ្មានរឿងអីទៅ » Taehyung
« មិនអាចទេ » Jennie
« ហេតុអីបានមិនអាច » Taehyung សួរទៅ Jennie ទាំងឆ្ងល់
« ខ្ញុំមិនចេះត្រូវគ្នាមុនទេ » Jennie
« អ៌ខ្ញុំភ្លេចថាមនុស្សដូចនាងរឹងរូសពិបាកនិយាយគ្នាណាស់ » Taehyung
ESTÁS LEYENDO
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
រឿងអាពាហ៌ពិពាហ៍បោកប្រាស
Comenzar desde el principio
