" គួរឲ្យស្រឡាញ់តើសយើងនេះ " អុីប៉ និយាយទាំងសើចតិចៗពេលឃើញស៊ាវចាន់គេងបែបនេះមើលទៅកាន់ថ្ពល់ដែលប៉ោងៗពេលគេងនោះក៏លើដៃទៅច្បិចបន្តិចរួចក៏ចាប់លើកបីរាងកាយស្រឡូឡើងមករួចក៏បោះជំហានឡើងទៅលើជណ្ដើរទៅកាន់បន្ទប់របស់ខ្លួនបាត់ ។
ក្រោយពីដាក់ឲ្យស៊ាវចាន់បានគេងស្រួលបួលហើយ អុីប៉ ក៏ដើរមកកាន់កន្សែងដើរទៅបន្ទប់ទឹកបាត់មួយសន្ទុះក៏ចេញមកវិញ រួចក៏ឡើងមកអង្គុយសម្លឹងមើលមុខស៊ាវចាន់ មួយសន្ទុះរួចក៏និយាយឡើង ។
" សុំទោស ! សុំទោសដែលបងមិនបានចងចាំអូន សុំទោសដែលបងឲ្យអូនរង់ចាំបងយូរយ៉ាងនេះ បងសន្យាថាមិនយូរទៀតទេ ចាំបងណា សឺត..! " ថាហើយក៏ឱនទៅថើបស៊ាវចាន់មួយខ្សឺត រួចក៏ឡើងទៅគេងជាមួយស៊ាវចាន់ទាញរាងតូចមកអោបជាប់ទ្រូងយ៉ាងណែនដៃហើយក៏គេងលក់ទៅទាំងពីរនាក់បាត់ទៅ ។
{ព្រឹកថ្ងៃថ្មី}
រាងកាយតូចកម្រើកតិចៗនិងបើកភ្នែកឲ្យសុាំជាមួយពន្លឺព្រះអាទិត្យដែលរះចាំងចូលតាមចន្លោះបង្អួច ស៊ាវចាន់ បើកភ្នែកឡើងមកសម្លឹងមើលបរិវេណជុំវិញបន្ទប់រួចក៏ចាប់អារម្មណ៍ថានេះមិនមែនជាបន្ទប់របស់ខ្លួនដែលគេងរាល់ដង តែជាបន្ទប់របស់អុីប៉ទៅវិញហើយក៏ស្ទុះក្រោកឡើងមកសម្លឹងរកមើលអ្នកនៅក្នុងបន្ទប់ប៉ុន្តែមិនឃើញក្រឡេកទៅមើលម៉ោងនៅលើជញ្ជាំងក៏ឃើញថាម៉ោង8ទៅហើយ ក៏មិនឆ្ងល់ទៀតព្រោះម្ចាស់បន្ទប់ចេញទៅធ្វើការបាត់ហើយតាំងពីស្មានណាក៏មិនដឹង ។
" នេះមិចបានមកគេងក្នុងបន្ទប់គេទៅកើត ? យប់មិញខ្លាចគេងនៅលើសាឡុងតើស ! " មិនគិតច្រើនរាងតូចក៏ស្ទុះងើបរត់ទៅបន្ទប់របស់ខ្លួនវិញបាត់ទៅងូតទឹកផ្លាស់សម្លៀកបំពាក់និងអាល់ចុះមកញ៉ាំអាហារពេលព្រឹក ។
[មួយសប្តាហ៍កន្លងផុត]
{ក្រុមហ៊ុនត្រកូលវ៉ាង}
" អបអរផងចៅហ្វាយ ដែលគម្រោងសហការ100លានទទួលបានជោគជ័យ " ហ្វីល ដែលជាជំនិតថ្មីនិយាយឡើងក្រោយទទួលបានដំណឹងថាគម្រោងសហការទទួលបានជោគជ័យក្រោយពីចេញពីការប្រជុំរួច ហ្វីល មកធ្វើការឲ្យ អុីប៉ បានបីខែហើយជំនួសដោយឈឹងឈឹងព្រោះពេលនេះឈឹងឈឹងក្លាយជាសំណព្វចិត្តជេកស៊ុនទៅហើយការងារអ្វីក៏គេមិនឲ្យធ្វើដែរ ទើបរកជំនិតថ្មីមកធ្វើជំនួសឈឹងឈឹងវិញ ។
YOU ARE READING
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥
Horror« ស្រឡាញ់ឬមិនស្រឡាញ់ក៏មិនឆាប់និយាយទៅ នៅមាត់រឹងដល់ពេលណាទៀត ? » « ឬចាំដល់អ្វីៗហួសពេលទើបសារភាព ?! » ភាគទី11 អាចអូសទៅមើលខាងក្រោមភាគ30បាន
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Ep30
Start from the beginning
