{ភូមិគ្រឹះត្រកូលវ៉ាង},ម៉ោង9យប់
" នេះអ្នកប្រុសតូចនៅមិនទាន់សម្រាកទៀតមែនទេ ? នេះយប់ណាស់ទៅហើយទៅសម្រាកសិនទៅ មើលទៅគាត់មិនងាយមកវិញទេ " អ៊ំមេការនៅក្នុងផ្ទះដើរមកសួរនាំពេលឃើញស៊ាវចាន់អង្គុយនៅលើសាឡុងអោបក្បាលជង្គុង់ខ្លួនឯងធ្វើមុខមិនសូវស្រស់សោះព្រោះមកអង្គុយចាំអ្នកខ្លះមកពីធ្វើការវិញមកបែបនេះច្រើនម៉ោងទៅហើយ ។
" បាទ មិនអីទេអ៊ំទៅសម្រាកមុនចុះ ខ្ញុំចង់នៅបន្តិចទៀតសិនព្រោះមិនទាន់ងងុយ " មាត់ថាមិនទាន់ងងុយតែភ្នែកបើកសឹងមិនចង់រួចទៅហើយតែដោយចិត្តបារម្ភពីអុីប៉ ទើបមិនចង់ទៅសម្រាកនៅខាងលើ ។
" ចាស៎ ចឹងអ៊ំទៅសម្រាកមុនហើយ " ដោយមិនអាចឃាត់បានដឹងថាស៊ាវចាន់ចង់នៅចាំអ្នកប្រុសគាត់ទើបមិនហ៊ាននិយាយអីទៀតបានត្រឹមសុំលាទៅសម្រាកមុន ។
" មនុស្សអីធ្វើការគ្មានពេលសម្រាកបែបនេះ " ក្រោយពីអ៊ំមេការចេញទៅផុតកំលោះតូចបានត្រឹមអោនមុខអោបក្បាលជង្គុង់ខ្លួនឯងទាំងនិយាយតិចៗមិនសុខចិត្ត តាំងពីនាយបាត់ការចងចាំមកអុីប៉ប្រងើយកណ្តើយដាក់ស៊ាវចាន់ណាស់តែក៏មិនព្រមឲ្យស៊ាវចាន់ទៅណា ឲ្យស៊ាវចាន់នៅមើលថែខ្លួនទោះបីជាពេលនេះជាហើយក៏ដោយ តែនាយរកលេសថាចង់ឲ្យស៊ាវចាន់នៅក្បែរៗនាយដើម្បីរំលឹកការចងចាំរបស់អុីប៉មកវិញទើបពេលនេះស៊ាវចាន់នៅតែបន្តរស់នៅជាមួយអុីប៉ដដែរ ។
+ម៉ោង1យប់
សម្លេងឡានស៊េរីទំនើបបានបើកមកឈប់នៅខាងមុខភូមិគ្រឹះដោយមានរាងក្រាស់ខ្ពស់សង្ហារបានចុះពីលើឡានបោះជំហានជើងវែងៗដើរចូលមកខាងក្នុងភូមិគ្រឹះដៃម្ខាងកាន់អាវក្រៅពណ៌ខ្មៅម្ខាងទៀតលើមកញីក្បាលខ្លួនឯងតិចៗ ព្រោះស្ត្រេសជាមួយការងារពេកស្ទើរដកខ្លួនមិនរួចទម្រាំតែហើយភ្លេចមើលម៉ោងក៏ម៉ោងមួយទៅហើយ នាយដើរមកដល់ខាងក្នុងឈប់ត្រឹងបន្តិចងាយទៅមើលលើសាឡុងហើយ ក៏ចងចិញ្ចើមឡើងមកបន្តិចមុននិងដើរចូលទៅរកអ្នកដែលគេងនៅលើសាឡុង ។
" ចេះមកគេងបែបនេះទៅកើត " ដើរមកដល់ក៏ពោលឡើងមកទាំងកែវភ្នែកសម្លឹងមើលទៅកាន់រាងកាយដែលកំពុងគេងនៅលើសាឡុងសម្លឹងមើលផ្ទៃមុខដែលសរលោងម៉ាត់ថ្លាដូចគុង បបូរមាត់់ពណ៌មាត់ទន្សាយមានពណ៌ផ្កាឈូកស្រាលតិចៗបិទភ្នែកគេងទាំងមិនដឹងថាមានអ្នកមកអង្គុយសម្លឹងគួយគន់សម្រស់របស់ខ្លួន ពេលមកឃើញបែបនេះអារម្មណ៍នឿយហត់អស់កម្លាំងស្ត្រេសជាមួយការងារមុននេះទាំងប៉ុន្មានក៏រលាយបាត់អស់លិចមកវិញជាមួយស្នាមញញឹមឡើងមក ។
YOU ARE READING
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥
Horror« ស្រឡាញ់ឬមិនស្រឡាញ់ក៏មិនឆាប់និយាយទៅ នៅមាត់រឹងដល់ពេលណាទៀត ? » « ឬចាំដល់អ្វីៗហួសពេលទើបសារភាព ?! » ភាគទី11 អាចអូសទៅមើលខាងក្រោមភាគ30បាន
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Ep30
Start from the beginning
