នរកជីវិត
ប្រទេសកូរ៉េខាងត្បូង
ត្រេលរ
ផាំង!! ប្រាវ......!! សម្លេងលាន់លឺដូចផ្គរន្ទៈតែបេីមេីលលេីដងផ្លូវសារធារណវិញបំណែកនៃរថយន្តត្រូវបែកបាក់ខ្ទេចម៉ត់ដូចត្រូវបានគេកាប់ចញ្រ្ចាំ សភាពឡានទាំងសងខាងមេីលមិនយល់ប៉ុណ្ណឹងហេីយ ចុះទម្រាំតែមនុស្សវិញ ប្រហែលរកបំណែកសាកសពមិនឃេីញទេមេីលទៅ ។
" អាលីហ្សា!! " សម្លេងគ្រលរធំបន្លឺឡេីងខណៈជេីងវែងៗកំពុងតែត្របាញ់រត់ចូលមករកជនរងគ្រោះដែរដេកស្ដូកស្ដឹងក្នុងសភាពមានឈាមក្រហមឆ្អិតឆ្អៅហូលចេញពីផ្នែកនៃក្បាល នាយកម្លោះលេីកត្រកងបីរាងកាយសាកសពមកត្រហូលយំគ្មានខ្មាសអៀនជាតិជាបុរសឡេីយ ។
" បងសុំទោស! អ្ហឹកៗ បងមកយឺតពេលហេីយ បងសុំទោសអាលីហ្សា!! អូនកុំកេីតអីណា បងនិងនាំអូនទៅមន្ទីរពេទ្យ អូនទ្រាំបន្តិចណា...... " នាយកម្លោះស្រែកត្រហូលយំខ្លាំងឡេីងៗប្រណាំជាមួយសម្លេងភ្លៀងធ្លាក់ពេលដឹងដល់ដំណកដង្ហេីមមនុស្សស្រីដែរខ្លួនស្រឡាញ់ស្មេីរនិងកែវនេត្រាមិនបានដកដង្ហេីមទៀត នាយស្រែកយំគួអោយសង្វេកជាខ្លាំង !
" ជាអ្នកណា!! អ្នកណាសម្លាប់ប្រពន្ធរបស់យេីង?? !! " សម្លេងស្រែកហូរដូចឈាម កែវភ្នែកពិឃាតមួយគូរងាកមកសម្លក់មកនារីម្នាក់ដែរកំពុងតែអង្គុយផ្ទាល់និងថ្នល់ជាតិ ដែរខ្លួនក៏មានឈាមហូរចេញមកតាមរបួល នាងភិតភ័យមិនចាញ់អ្នកដែរបានឃេីញហេតុការណ៍ប៉ុន្មានឡេីយ។
គីម ណាមជូន ដាក់រាងកាយដែរជាសាកសពទៅនិងថ្នល់ថ្នមៗរួចក៏ក្រោកឡេីងពេញកម្ពស់ដេីរតម្រង់មករកនារីម្ខាងទៀតដែរមិនសូវជាត្រូវរបួលធ្ងន់ធ្ងរប៉ុន្មាននោះ
" ចៅហ្វាយ ខ្ញុំមេីលកាំមេរ៉ារួចហេីយ គ្មានអ្នកណាម្នាក់នៅក្នុងហេតុការណ៍នេះក្រៅពី កាង មីងហ្វា ទេ " មនុស្សជំនិតគេក៏ចូលមកនិយាយប្រាប់
" ឯងមេីលគ្រប់ជ្រុងអស់ហេីយ? "
" បាទ! ពួកកូនចៅអាឡិចក៏មិនបានឃេីញដែរ ចៅហ្វាយ "
" បិទព័ត៌មានគ្រោះថ្នាក់យប់នេះចោល!! កុំអោយលេចលឺដល់សង្គមខាងក្រៅ!! "គេនិយាយទាំងកំហឹង! កែវភ្នែកក្រហមដូចឈាមនៅតែសម្លឹងនារីម្នាក់រាងកាយញ័រភិតភ័យមិនដាក់។
នាយបន្ទាបខ្លួនចុះបន្តិចរួចក៏លេីកដៃមកចាប់ច្បាមសក់នារីម្នាក់នោះខ្លាំងៗទាំងកំហឹង!!
" ជីវិតសងដោយជីវិត!! យេីងនិងអោយនាងសងអាលីហ្សាយ៉ាងសាកសម ដង្ហេីមចង្រិតរបស់នាងក៏យេីងមិនអោយដកដែរ!! "
សក់ក្បាល មីងហ្វាត្រូវគេក្រវែងចោលដូចគប់សម្រាមចូលធុងសម្រាម នាងទាំងឈឺ ទាំងភ័យខ្លាច។
" ជីវិតប្រពន្ធកូនរបស់យេីងនាងគ្មានថ្ងៃសងអស់នោះទេ!! កាង មីងហ្វា! នាងស្រីឆ្កួត!! "
See You Soon........💕
YOU ARE READING
💔នរកជីវិត💔
Teen Fictionវត្តមាននាងធ្វេីអោយមនុស្សស្រីជាទីស្រឡាញ់របស់គេត្រូវឃ្លាតចាក់ឆ្ងាយពីគេជារៀងរហូត រហូតគ្មានថ្ងៃវិលវិញ!! គេ ស្អប់នាង! គេ ចង់សម្លាប់នាង!! តែមុននិងអោយនាងស្លាប់នាងត្រូវតែសង! សងគ្រប់យ៉ាងមកអោយគេវិញទាំងអស់ មិនទុកសូម្បីជីវិត!! នាងមិនអាចសងទៅគេវិញអស់ទ...
