" ខ្ញុំក៏មិនដែលឃើញអ្នកនាងដែល Namjoonក៏មិនដែលប្រាប់ថាស្រលាញ់មនុស្សស្រីពីមុនដែល មានតែស្រីកំដររបស់គាត់ប៉ុណ្ណោះ " Jin
" ឯងគ្មានសិទ្ធនិយាយបកមកយើងទេ " Miina ក្ដៅឆេះឆួលពេលអ្នកខាងនោះបកមកនាងវិញ
" អ៊ំគួរCallទៅចៅហ្វាយ មិនចឹងកើតរឿងហើយ " Girl
" ចាំទីនេះហើយ បើអ្នកនាងMiina បង្ករឿងពួកឯងត្រូវហាមអោយបាន " អ៊ំមេផ្ទះ ផ្ដាំពួកនាងបើJinមានរឿងអីនោះជីវិតអ្នកនៅក្នុងភូមិគ្រឹះទាំងអស់រក្សាមិនបានទេ ព្រោះពេលដែលចៅហ្វាយចេញទៅបានប្រាប់អោយមើលJin កុំអោយមានអ្នកប៉ះពាល់ធ្វើបាប បើមកវិញកើតរឿងនោះគាត់មិនហ៊ានគិតនោះទេ
( Namjoonបងនៅឯណា មកជួយអូនផង ) Jin គិតក្នុងចិត្តទាំងភ័យគេពិតជាខ្លាចនាងណាស់ ពេលនាងសម្លឹងមកខ្លួនដូចចង់សុីសាច់ហុតឈាមចឹង ទោះខ្លួនខំតាំងចិត្តមិនអោយភ័យក៏ដោយ ត្រឹមតែស្រីកំណាន់ធម្មតាគេទប់់មិនឈ្នះផង ចុះទម្រាំនាងដែលអះអាងថាជាមនុស្សស្រីដែលNamjoonស្រលាញ់នោះ 1%ក៏គ្មានផង
" ចិញ្ចៀន? ចិញ្ចៀននេះមិចក៏នៅនឹងឯង " Miina គ្រាន់តែក្រឡេកទៅឃើញចិញ្ចៀនក៏ស្ទុះទៅកញ្ឆក់ដៃJinយកទៅមើល នាងមិនស្មានសោះថាវានៅលើដៃរបស់Jin ចិញ្ចៀននេះនាងចាំច្បាស់ថាជាចិញ្ចៀនដែលដំណាងអោយNamjoonហើយក៏ជាចិញ្ចៀនដែលគេស្រលាញ់ដែល
" គឺ.... " Jin និយាយមិនចេញ គេកាន់តែភ័យលើសដើមពេលនាងច្រឡោតបែបនេះ
" ឆ្លើយមក ឯងបានធ្វើអីខ្លះ " Miina ចាប់អង្រួនខ្លួនរាងតូចខ្លាំងៗព្រោះតែចង់បានចម្លើយ ធ្វើអោយអ្នកខាងនោះញ័រខ្លួនចង់យំចេញមក
" អ្នកនាងឈប់ទៅ បានហើយ " Girl ចូលមកឃាត់ព្រោះមើលទៅមិនស្រួល
" មិចមិនឆ្លើយហាស ! អោយចិញ្ចៀននេះមកយើង " Miina ចាប់ដោះចិញ្ចៀនចេញពីដៃរាងតូចតែគេមិនព្រមក្ដាប់ដៃជាប់ ទោះនាងខំទាញយ៉ាងណាក៏មិនព្រមលែង
" អត់ទេ! ខ្ញុំមិនអោយនាងឡើយ " Jin គ្រវីក្បាលមិនព្រម ទឹកភ្នែករបស់គេក៏ស្រក់ចុះមក
" អោយមក!!! " Miina ដោះចេញមួយទំហឹងធ្វើអោយដៃJinក្រឡិតចេញឈាម
" អ្នកនាងបានហើយ អូយ ! " អ្នកបម្រើចូលទៅឃាត់តែត្រូវថយមកវិញព្រោះស្នាដៃរបស់Miina
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
Part: 33 [ យប់ពិសេសមុនពេលបែកគ្នា🔞 ]
Start from the beginning
