ភាគទី5[ បារម្ភពី​ខ្ញុំឬការងារបង ]

Comenzar desde el principio
                                        

" មិត្តគឺមិត្ត ខ្ញុំត្រូវរើសមនុស្សដល់ល្អម្នាក់អោយបង​ប្រុស Jimin​ត្រូវធ្វើជាប្អូនល្អណាដើម្បី​អនាគតបងប្រុស " Jimin ញញឹម​ឡើងវិញ រួចអង្គុយលើសាឡុង​មើលទូរទស្សន៍ធ្វើមិនដឹង

@Skip

+ប្រាវ~ប្រាវ~~! សំឡេងរបស់របរក្នុងតូបលក់មួយកន្លែងត្រូវបាន​មនុស្សមួយក្រុមកម្ទេចចោលគ្មានសល់

" អាយ~ ហឹុក~~! " សំឡេងវ័យ​ចំណាស់ម្នាក់ដែលជាម្ចាស់ហាង​ស្រែកឡើង ក្រោយពីត្រូវMan​ម្នាក់ច្រានអោយ​ដួលមួយទំហឹង ព្រោះតែគាត់ចូលមក​ឃាត់

" រើអោយ​អស់ " Man ដែលជាល្បងធំស្រែកបញ្ជាកូនចៅអោយ​រួសរើ​តូបនោះចេញ

" លោកយាយ~!!! " ក្មេងប្រុសក្នុងភ័យ20​ឆ្នាំស្រែកឡើង​ដោយភ្ញាក់ផ្អើល បោះកញ្ច្រែងនៅក្នុងដៃចេញពេលឃើញលោកយាយ​ខ្លួនដួល

" Jin បញ្ឈប់ពួកគេទៅ " យាយចំណាស់និយាយមិន​ចង់ចេញព្រោះតែ​មុននេះដួល​ខ្លាំងពេកធ្វើអោយ​ប៉ះ​ចង្កេះឈឺ

" ឈប់ទៅ​កុំរុករើ​របស់របរ​អី " Jin ចាប់រុញពួក​គេ​ចេញ តែកម្លាំងតូច​ស្ដើង​របស់គេអាច​ធ្វើអី​កើត ត្រូវMan​ទាំងនោះរុញចេញ

" ហឹុក~ ហឹុក~ កុំអីនេះជា​ការរកសុី​របស់ពួកយើង​ទេ សុំអង្វរ ហឹុក~! " Jin យំសស្រាក់លើក​ដៃអង្វរពួកគេ នេះជាមុខរបរ​របស់ពួកគេ បើកម្ទេចចោលគេបាន​អីរក​សុីទៀត

" ឯង​ជំពាក់ថ្លៃឈ្នុលយើង​3​ខែហើយ ពេលនេះ​យើងដេញឯង​ចេញ! ពួកឯង​ធ្វើអោយ​លឿនៗ​ទៅ " Man ស្រែកបញ្ជា គេជាម្ចាស់បំណុល

" សូមអង្វរទុកពេល1ខែទៀតទៅ​ខ្ញុំនឹងរកលុយ​មក​សងពួកលោក សូម​អង្វរឈប់ទៅ " Jin លើក​ដៃសំពះទាំងទឹកភ្នែក អង្វរអោយ​ពួកគេឈប់

" បានហើយ​ពាក្យនេះយើង​ស្ដាប់ស្រគៀលត្រចៀកហើយ ឆាប់រើឥវ៉ាន់​ចេញទៅ " Man
" លោកសូម​អង្វរ ផ្ដល់ឱកាសអោយ​ខ្ញុំម្ដងទៀតទៅ សន្យាប្រាកដជារកលុយអោយ​លោក​គ្រប់ចំនួន " Jin

ទិដ្ឋភាពនេះធ្វើអោយ​អ្នកអង្គុយក្នុងឡាននោះ មើល​មិន​ព្រិច

" ចៅហ្វាយពួកយើ​ង​ចូលទៅមើល​បន្តិចទេ " Jen សួរ​ចៅហ្វាយដែលអង្គុយបាំងក្រោយ មើលអ្នកដែរ​កំពុងរុករើហាងលក់​នោះ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Donde viven las historias. Descúbrelo ahora