" ចឹងប្រយ័ត្នប្រយែងផង " Yoongi
" ដឹងហើយ " Taehyung ស្រែកពីមាត់ទ្វារមកវិញ រួចចេញទៅMartជិតនេះ
@Mart
" គួរតែទិញទឹកដោះគោនឹងកាហ្វេ នំខ្លះទុកញាំពេលបងប្រុសមិននៅ " Taehyung ដើររករបស់ដែលត្រូវការរួចរាល់ទើបអោយគេគិតលុយ រួចរាល់ក៏ចេញមកវិញ
" មិនដឹងថាគេនៅចូលចិត្តញាំទឹកដោះគោទៀតឬអត់ ពេលនេះគេប្ដូរយ៉ាងមិចខ្លះក៏មិនដឹង " Taehyung ដើរបណ្ដើរគិតបណ្ដើររហូតដល់ភ្លេចខ្លួន ដើរឆ្លងផ្លូវ
" ហឺយ ! " Vay ប្រញាប់បន្ថយល្បឿនឡាន ពេលមានមនុស្សនៅពីមុខឡាន
+ ងឺត~~~!!! សំឡេងជាន់ហ្រ្វាំងឡានឡើងកប់បន្លឺ ធ្វើអោយអ្នកភ្លឹកភ្ញាក់ដឹងខ្លួនដួលទៅម្ខាង តែមិនបានត្រូវឡានបុកទេ តែដោយសារភ័យ
" ចៅហ្វាយធំ " Vay ងាកទៅនិយាយជាមួយចៅហ្វាយដែលអង្គុយបាំងក្រោយ តែគេបែរអង្គុយអានកាសែតធ្វើមិនដឹង ថ្ងៃនេះគេមកតែពីរនាក់ទើបគ្មានកូនចៅការពារនឹងមើលសុវត្ថិភាព
" ទៅមើលទៅ " Jungkook
" បាទចៅហ្វាយ " Vay បើកទ្វារចេញទៅមើល ឃើញTaehyung អង្គុយបបោសខ្លួន
" ឯងមិនអីទេ " Vay សួរអ្នកខាងនោះ Taehyungក៏ងើបមុខមកសម្លឹងគេ
" ថ្ងៃក្រោយបើកឡានបន្ថយល្បឿនបន្តិចទៅ បើកបែបនេះចង់ដើរបុកគេមែនទេ " Taehyung ងើបឈរថាអោយអ្នកខាងនោះ
" តែឯងដើរមិនមើលផ្លូវខ្លួនឯង សំណាងហើយដែលយើងមិនរករឿង " Vay
" លោកមានមើលផ្លាកចរាចរណ៍ទេ គេអោយបន្ថយល្បឿន អត់ឃើញទេ " Tae ចង្អុលទៅផ្លាកនៅជិតនេះ
" ...... " Vay មិនមាត់ព្រោះជាការពិត
" មនុស្សនៅទីនេះគ្មានអ្នកណាត្រឹមត្រូវម្នាក់សោះ " Taehyung និយាយរួចក៏កាន់ថង់ឥវ៉ាន់ទៅបាត់
" ចៅហ្វាយ ពួកយើងទៅបានហើយ " Vay និយាយរួចក៏បើកឡានចេញទៅ
@ភូមិគ្រឹះKim
Vay ឈប់ឡាន ចុះទៅបើកទ្វារអោយJk ដំណើរហំហួនដើរចូលទៅខាងក្នុង ប្រៀបដូចខ្លាកំណាចមួយក្បាលកំពុងចេញរកសុី វាមិនខុសទេព្រោះគេជាម៉ាហ្វៀលកំណាចក្នុងចំណោមទាំង4ដែលខ្លាំងជាងគេ
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
ភាគទី2:[ ទោះ10 20 ឆ្នាំទៀតក៏ខ្ញុំនៅតែចាំគេ ]
Start from the beginning
