" ជាសំឡេងកាំភ្លើង អ្នកនៅទីនេះគេសាុំហើយ " Yoongi ហុចទឹកដោះគោអោយអ្នកជាប្អូន
" សម្លាប់មនុស្សមែនទេ ហេតុអីមិនប្ដឹងប៉ូលិសទៅទុកអោយនៅបែបនេះធ្វើអី " Taehyung
" ពួកប៉ូលិសធ្វើអីកើត ទីនេះសុទ្ធតែជាកន្លែងម៉ាហ្វៀល គ្មានក្បាលប៉ូលិសណាហ៊ានលូកដៃទេ មិនចឹងស្លាប់ " Yoongi
" នេះពួកគេមានមហិច្ឆតាដល់ម្លឹងមែនទេ ចឹងបានទីនេះមិនសូវមានមនុស្សរស់នៅ " Taehyung
" ហឹម~! ព្រោះមិនអាចទ្រាំទ្របាននឹងហើយ " Yoongi
" ខ្ញុំសរសើរបងដែលទ្រាំបានមកដល់ពេលនេះ " Taehyung
" សំណាងដែលបងធ្លាប់ហាច់វៃក្នុងជួរប៉ូលិសចេះវៃច្រើនអាចការពារខ្លួនបាន " Yoongi រំលឹកពេលចូលហាច់ជាប៉ូលិសតែក៏ប្ដូរមកជាអ្នកកាសែតវិញ
" ចឹងបងត្រូវការពារខ្ញុំ " Taehyung
" ប្រាកដហើយ បងមិនអោយអ្នកណាប៉ះពាល់Taehyungរបស់បងទេ " Yoongi
" ត្រូវតែបែបនេះហើយ " Taehyung សើចបន្តិច
" នេះយប់ហើយឆាប់គេងទៅ បងបង្ហើយការងារសិនបានគេង " Yoongi
" បងកុំនៅយប់ជ្រៅពេក " Taehyung និយាយរួចក៏ទៅបន្ទប់បាត់
" តើខ្ញុំចូលទៅទីនោះបានយ៉ាងមិច ម៉ាហ្វៀលម្នាក់នោះស្គាល់មុខរបស់ខ្ញុំទៅហើយ " Yoongi កំពុងគិតរៀបចំផែនការចូលទៅក្នុងផ្ទះរបស់Jungkook គេចង់រកភស្តុតាងអោយបានច្រើនជាងនេះ ងាយស្រួលគេបកអាក្រាតម៉ាហ្វៀលអស់ទាំងនោះ ពួកគេបំផ្លាញអ្នកនៅទីនេះច្រើនពេកហើយ
@Morning🌞
Taehyung ភ្ញាក់ពីគេងរៀបចំខ្លួនចុះមកក្រោម ដើម្បីធ្វើអាហារពេលព្រឹកអោយបងប្រុសរបស់គេ ទីនេះមានតែនំបុ័នបន្ទះ គឺមានតែធ្វើសាំងវិចអោយ នេះជាជំនាញគេ
" នេះជាអាហារពេលព្រឹករបស់បង មិនបាច់ហូបនៅខាងក្រៅទេ " Taehyung និយាយពេលឃើញបងគេចេញមក
" អរនេះជាសោផ្ទះទុកទៅ " Yoongi ហុចសោអោយTaehyung
" ចឹងបងហូបទៅខ្ញុំទៅខាងក្រៅទិញរបស់មួយភ្លេត " Taehyung
" ស្គាល់កន្លែងទេ " Yoongi សួរព្រោះគេទើបតែមកខ្លាចមិនស្គាល់
" ស្គាល់ពេលជិះTaxiមក មើលអស់ហើយថាទីនេះមានអីខ្លះ " Taehyung
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
ភាគទី2:[ ទោះ10 20 ឆ្នាំទៀតក៏ខ្ញុំនៅតែចាំគេ ]
Start from the beginning
