" អរខ្ញុំនឹកឃើញហើយថាបានជួបលោកនៅឯណា លោកធ្លាប់ទៅក្រុមហ៊ុនលក់គ្រឿងអលង្ការពេជ្រដែរទេ?" ឃើញចាន់និងមុីណាអង្គុយជិតគ្នាទើបនាយចំណាំបានថាបុរសនៅក្នុងកាំមេរ៉ាមិនធ្លាប់ឃើញថាជាបុគ្គលិកក្រុមហ៊ុនឬអត់តែការស្លៀកពាក់ជាអ្នកក្រៅឬភ្ញៀវដែលចូលទៅនិយាយជាមួយម្ចាស់ក្រុមហ៊ុនក្នុងបន្ទប់ការងារមើលទៅដូចស្និតស្នាលទៀតផង
" គឺធ្លាប់ទៅ" ចាន់ឆ្លើយព្រមទាំងញញឹម
" តើ..."
" កុំឆ្ងល់ច្រើនអីគឺខ្ញុំនិងបងមុីណាជាបងប្អូននឹងគ្នា" ចាន់បកស្រាយកាត់សំនួរជុងរួយ
" ហេតុ....ហេតុអីខ្ញុំនឹកមិនឃើញ អ្នកប្រុសគឺ ស៊ាវ មែនហើយមានត្រកូលស៊ាវដូចគ្នាខ្ញុំមិនគួរល្ងង់នឹកមិនឃើញទេខូចឈ្មោះជាប៉ូលីសអស់"ជុងរួយព្រិចភ្នែកញាប់ស្អេកលើសពីការគិតភ្លេចគិតរឿងនាមត្រកូលនិងមិនបានចាប់អារម្មណ៍សង្ស័យ
" មិនគួរឲ្យជឿថាសង្សាបងមានបងស្រីជាអ្នកមានសោះ" អុីបូដែលស្ងាត់មាត់ទើបតែនិយាយដូចមិនឆ្ងល់ឬមិនសង្ស័យដូច ជុងរួយ ទាល់តែសោះ
" បងស្រីអូនជាអ្នកមានប៉ុន្តែអូនមិនមានដូចគាត់ទេ"
" មែនហើយលោកនៅមានចម្ងល់ច្រើនណាស់ពាក់ព័ន្ធនឹងខ្ញុំសង្ស័យអ្វីសួរខ្ញុំបានខ្ញុំរីករាយនឹងឆ្លើយ"
" ខ្ញុំកំពុងតែគិតថាអ្នកនាងនឹងគ្មានសុវត្ថិភាពដរាបណាអ្នកនាងស្នាក់នៅក្រុមហ៊ុន" ជុងរួយ គិតមួយសន្ទុះបានហាមាត់និយាយដូចកំប្លែងស្ងួត
" លោកគិតច្រើនពេកហើយជាក្រុមហ៊ុនខ្ញុំរឿងអីដែលខ្ញុំត្រូវគ្រោះថ្នាក់?" មុីណាប្រាប់ដោយអស់សំណើច
" ខ្ញុំគ្រាន់តែមិនទុកចិត្ត"
" ដើម្បីឲ្យលោកប៉ូលីសអស់បារម្ភចាំខ្ញុំនាំគាត់ទៅសម្រាកនៅផ្ទះក៏បាន"
អ្នកទាំងបួនបន្តអាហារពេលល្ងាចជាមួយគ្នាមានរឿងនិយាយលេងសើចពីនេះពីនោះអាចរាប់ថាត្រូវគ្នាបានអាចក្លាយជាចំណងមិត្តភាពមួយគ្រាន់តែអាចតែបើមិនអាចសម្រេចលើពួកគេរៀងខ្លួនតែប៉ុណ្ណោះ
YOU ARE READING
ចំណងសុបិន្ត
Romanceវាជាសេចក្ដីផ្ដើមនៃទំនាក់ទំនងពួកយើងទាំងពីរ!!! ពួកយើងប្រៀបដូចមនុស្សពីរនាក់ផ្សេងពីគ្នា ជួបគ្នាស្លូតបូតកំប្លែងលេងសើចមានភាពរស់រវើកប្ដូរពណ៌ស៊ីជម្ពូរប៉ុន្តែ... ក្លាយជាមនុស្សម្នាក់ផ្សេងពីគ្នាដោយម្ខាងជាម៉ាហ្វៀរកស៊ីខុសច្បាប់និងម្ខាងទៀតជាប៉ូលីសមានតួនាទីកំចាត់អ...
ភាគ១១: ព្រោះចង់ក្បែរ
Start from the beginning
