ភាគទី៩:ថើបយើងសិន

Start from the beginning
                                        

"លោកពូ ថេហ៍ មកវិញហើយ ហិហិ..."

មួយសន្ទុះក្រោយ ថេហ្យុង ក៏បានត្រឡប់មកវិញជាមួយការ៉េមពោតនឹងផ្លែស្ត្រប៊ឺរីជាង៥ប្រអប់ ។ ជុងហ្គុក កាលបើឃើញរាងតូចបែបនេះ នាយញញឹមឡើងមកដោយឯកឯងនៅចាប់ក.ដៃតូចច្រឡឹងនាំម្ចាស់រាងកាយអោយអង្គុយលើភ្លៅថែមទៀតផង ។

"អុស!! ពូធ្វើអីហ្នឹង??" ហេតុតែជាក្មេងគេមិនដឹងនោះទេថា ជុងហ្គុក កំពុងតែមានបំណងអ្វីបានជានៅសុខៗក៏ទាញអោយគេអង្គុយលើភ្លៅបែបនេះ ។ យេជូ ឃើញចៅហ្វាយទាំងពីរនៅគៀកកើយស្និតស្នាលបែបនេះក៏រហ័សខ្លួនចេញ ដើម្បីទុកពេលវេលាអោយពួកគេសារសងគ្នា ។

"គ្មានទេ សឺតត... ថ្ពាល់ក្រអូបដល់ហើយ!!" ថេហ្យុង បើកភ្នែកភ្លឹះៗធ្វើមុខងឿយឆ្ងល់ហើយក៏ភិតភាំងមិនស្ទើរនោះដែរ កាលបើ ជុងហ្គុក មកថើបថ្ពាល់របស់គេដូច្នេះ ។ ព្រះអើយក្មេងក៏ចេះអៀនដែលលោកឧត្តមសេនីយ៍ឯក!!

"ពូថើបខ្ញុំ?"

"ប្តីថើបប្រពន្ធមិនបានហ្ហេស?"

"អត់ទេ..!! ថេហ៍ គ្រាន់ចម្លែកបន្តិច ហិហិ" ថេហ្យុង ខ្ជឹបបបូរមាត់អោនមុខចុះនិយាយផង គ្រវីក្បាលទៅវិញទៅមកផងទាំងថ្ពាល់ក្រហមព្រឿងៗព្រោះអៀន គេអៀនសឹងតែជ្រែកដីរហូតដល់ស្នូលផែនដីទៅហើយលោកអើយ!!

"អ៊ីចឹងចាំយើងឧស្សាហ៍ថើបឯងអោយច្រើនៗល្អទេ? ដើម្បីកុំអោយឯងមានអារម្មណ៍ថាចម្លែកទៀត សឺតត... ក្រអូបពិតមែន! ហឹសហ្ហឹស" មិនត្រឹមតែនិយាយហ្នឹងមាត់ ជុងហ្គុក ថែមទាំងអើតមុខទៅថើបថ្ពាល់ក្រពុំមានក្លិនក្រអូបប្រហើរនោះបន្ថែមទៀត ចំណែកកម្លាំងដៃមាំចាប់ផ្តើមអោប រួតរឹតចង្កេះអង្ក្រងខ្លាំងទៅៗហាក់មិនចង់អោយរាងតូចចុះចេញទៅណាឡើយ ។

"គឺថា...ពូ.. ពូលែងសិនបានទេ? ថេហ៍ ចង់អង្គុយលើសាឡុងវិញ"

"អង្គុយលើភ្លៅយើងមិនស្រួលឬ?"

"គ្មានទេៗ"

"បើចង់ចុះ ឯងត្រូវថើបថ្ពាល់យើងសិន!"

"លោកពូ..." ថេហ្យុង ពេបមាត់រកកលចង់យំព្រោះ ជុងហ្គុក កំពុងតែមានបំណងធ្វើបាបគេច្បាស់ណាស់ ។ មើលចុះគ្រាន់តែចង់អង្គុយលើពូកនៃសាឡុងវិញ គឺត្រូវតែថើបនាយបើមិនអ៊ីចឹងគេនឹងអោប អោបមិនអោយទៅណាបានឡើយ ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now