ភាគ៦:ស្រាខ្លាំង

Start from the beginning
                                        

" ត្រូវហើយ លោកប៉ូលីស មិនដឹងថាចង់ជួបខ្ញុំរឿងអ្វី?" នាងងើបមុខឡើងនិងឆ្លើយទៅគេភ្ជាប់ជាមួយសំនួរ

" ខ្ញុំគ្រាន់ចង់ចុះត្រួតពិនិត្យថ្មីៗមានបញ្ហាក្លែងបន្លំជាច្រើនខាងថ្នាក់លើបានពង្រឹងនិងតាមដានយ៉ាងដិតដល់គ្រប់ទីកន្លែងដែលមានលុយដុំកាន់ច្រើនមិនលើកលែងសូម្បីមជ្ឈមណ្ឌលថែទាំក្មេងកំព្រា" ជុងរួយភ្លឹកនឹងរូបសម្រស់របស់នាងបន្តិចទើបនិយាយឡើង

" ខ្ញុំរីករាយសហការជានិច្ច" មុីណាមិនហាមជំទាស់រឹតតែបណ្ដោយតាមក្រុមប៉ូលីសជាវិធីរៀនតាមប្អូនប្រុស

" សញ្ញេលើនេះគ្រប់កាំមេរ៉ាសុវត្ថិភាពក្នុងក្រុមហ៊ុនរបស់អ្នកនាងនឹងត្រូវបានតភ្ជាប់ជាមួយភ្នាក់ងារប៉ូលីសតាមដានរាល់ថ្ងៃ" ជុងរួយលើកសុឺមីឯកសាដាក់នៅពីមុខនាងឲ្យសញ្ញេ

" រួចហើយ" មុីណាទទួលព្រមសញ្ញេទាំងដឹងថាវាមិនមែនជាផ្លូវល្អក្នុងការរកសុីរបស់នាង

" អរគុណក្នុងការសហការខ្ញុំសូមលា" ជុងរួយញញឹមមុននឹងមកនេះមិនស្មានថាងាយស្រួលដល់ម្លឹងក៏លួចសរសើរពីនាងដែលមានសមត្ថភាពខ្លាំងទាំងខ្លួនឯងមានអាយុមិនច្រើនប៉ុន្មាន

ក្នុងក្លឹបកំសាន្តម៉ោង8យប់....

ចាន់ទើបតែបង្ហាញខ្លួននៅកៅអីជាន់ខាងលើធ្វើដូចជាភ្ញៀវម្នាក់ អុីបូ សម្លឹងរកមើលអ្នកដែលគួរឲ្យសង្ស័យបង្កប់ខ្លួនតែមនុស្សច្រើនណាស់វាមិនមែនជារឿងងាយស្រួលសម្រាប់នាយ អុីបូរេភ្នែកមើលចុះឡើងឃើញ ចាន់ នៅអង្គុយផឹកស្រាម្នាក់ឯង នាយក៏ឡើងទៅរកភ្លាម

" ហេតុអីអូននៅទីនេះតែម្នាក់ឯង?" អុីបូ សួរបណ្ដើរដាក់បង្គុយទល់មុខរាងតូច

" នឹកឃើញក៏ចង់មក" ចាន់ឆ្លើយតបវិញរួចដាក់មួយក្អឹកទៀត

" មិនមែនខូចចិត្តទេឬ?" អុីបូទាញដបស្រាពីដៃសង្សានាយមកផឹកតសាករសជាតិ

" យ៉ាងម៉េចដែរ? កុំប្រាប់ថាមិនដែលផឹក" ចាន់សួរព្រោះឃើញគេធ្វើមុខមិនសូវបានជាមួយរសជាតិស្រាដែលខ្លួនចូលចិត្ត

" ស្រាខ្លាំងមានកម្ដៅក៏ខ្លាំងនេះអូនផឹកវា?" អុីបូ អាចដឹងពីឥទ្ធិពលនៃស្រាមួយដបនេះទើបសួរឡើងដោយភ្ញាក់ផ្អើលចម្លែក

ចំណងសុបិន្តWhere stories live. Discover now