Episode11:បងទុកចិត្តអូន បងជឿជាក់ថាអូនអាចធ្វើបាន

Start from the beginning
                                        

"អូនឱបបងយ៉ាងនឹងរឹតបងស្លាប់មិនខានទេ"

"បងពិតជាអស្ចារ្យណាស់ដឹងទេ"

"សម្រាប់តែអូនម្នាក់ទេ!  នេះសម្រាប់អូនញ៉ាំទៅ ចាំបងបញ្ចុក"Jungkook និយាយរួចដាក់ឲ្យ Taehyung អង្គុយលើភ្លៅខ្លួនរួចព្រមទាំងបញ្ចុកឲ្យទៀត សួរថារកឯណាបាន!!

"ញ៉ាំឲ្យច្រើនៗទៅរួចទៅលាងមាត់ហើយគេងវិញ" ជុងហ្គុក បញ្ចុក Taehyung មួយផ្លែៗ ផ្លែខ្លះនាយបញ្ចុកគេហើយនៅឱនមាត់ខាំបន្តពី Taehyung  ទៀត។

"អូនឆ្អែតហើយ!!!"

"Ok បងជូនទៅលាងមាត់" Jungkook បានលើកពរ Taehyung ចូលបន្ទប់ទឹកដើម្បីលាងមាត់ឲ្យគេ។លាងមុខលាងមាត់រួចរាល់ហើយក៏លើកបី Taehyung ដាក់ទៅលើពូកវិញ។

"អូនសម្លាញ់ឆាប់គេងទៅ!!"

"អឹម!!" Taehyung ក្រហឹមបន្តិចក៏ដាក់ខ្លួនគេងបាត់ទៅ ចំណែកឯនាយវិញមិនយូរប៉ុន្មានក៏លង់លក់តាមក្រោយបាត់ទៅ។

       ថ្ងៃថ្មីក៏បានមកដល់ប្រៀបដូចជាពន្លឺរស្មីដ៏ស្រស់បំព្រោងសម្រាប់គូរដណ្តឹងមួយគូនេះយ៉ាងចឹងគឺថា គេងឱបគ្នាស្ទើតែរលាយក្លាយជាខ្លួនមួយទៅហើយ។

"Jung បីអូនទៅបន្ទប់ទឹក!!!"

"Ok ok បងបីទៅក៏បាន សឺត សឺត ទោះមិនទាន់ងូតទឹកក៏អូននៅតែក្រអូបដដែល សឺត" នាយបន្តថើបនាយតូចជាច្រើនខ្សឺតហើយ ខ្លួនក៏បានបីគេចូលបន្ទប់ទឹក គ្មានអ្វីក្រៅពីគេងូតទឹកឲ្យនោះទេ បម្រើគ្រប់យ៉ាងតែម្តង។

"Jungkook ថ្ងៃនេះបងទៅក្រុមហ៊ុនអត់?"

"មុខអូនហ្នឹង!!បងដឹងច្បាស់ណាស់" Jungkook  កំពុងតែងូតទឹកឲ្យគេក៏ផ្ទាត់គេកណ្តាលថ្ងាសតិចៗ។

"ត្រូវហើយ!!បងប្រាកដជាដឹងមិនថាអូនចង់និយាយពីអី!!"

"មិនឲ្យអូនទៅទេ អូនត្រូវធ្វើការដូចគ្នា"

"Jungkook Jungkook Jeon Jungkook បងឈប់ស្រឡាញ់អូនហើយ ហ្ហឹក បងមិនឲ្យអូនទៅជាមួយហ្ហឹក!!" Taehyung កើតទុក្ខមិនសុខចិត្តក៏ធាក់ទឹកក្នុងអាងទឹក Jungkook ចាប់មិនចង់ឈ្នះ។

"អើយ!!តាំងទៀតហើយ" Jungkook ក្រវីក្បាលបន្តិចរួចបី Taehyung  ទាំងកំពុងកើតទុក្ខមិនសុខចិត្ត ទម្រាំចាប់មកបីបានមិនស្រួលទេ។(លោកប្តីអូនលំបាកហើយ)

❦︎-ដណ្ដឹងស្នេហាចាស់-❦︎ [ចប់]Where stories live. Discover now