ភាគទី០១ : ថ្ងៃនេះ! កាលពីប្រាំឆ្នាំមុន!

Start from the beginning
                                        

" វាមិនដែលរឿងល្អមើលឯណាបញ្ចុះតម្លៃហើយ Free Pop corn ទេ!! " នាយតូចធ្វើមុខស្មូញៗលើកដៃអង្អែលថ្ងាស ព្រោះឈឺ ហើយភ្នែកប្រឹងសម្លក់ទៅអ្នកដែលបង្កមិនដាក់។

" ឈប់មានព្រះបន្ទូល ហើយចូលទៅក្នុងទៅ!! " Chenxu មិននិយាយច្រើនទៀតក៏រហ័សរុញនាយតូចចូលទៅខាងក្នុង។ ពួកគេនាំគ្នាចូលទៅអង្គុយកៅអីរៀងខ្លួនៗ ដែលនៅជួរទីបីដែលមានតែពួកគេ អ្នកផ្សេងទៀតគេអង្គុយនៅជួរទីមួយទីពីរឯណោះ។

សាច់រឿងចាប់ផ្ដើមចាក់បញ្ចាំង ម្នាក់ៗនាំគ្នាស្ងាត់ដើម្បីផ្ដោតអារម្មណ៍ឲ្យចូលតាមសាច់រឿង ដែលដំណើររឿងនិយាយពីមនុស្សពីរនាក់ ដែលមិនដែលមានស្នេហាពីមុនមកដូចគ្នា ពួកគេបានស្រឡាញ់គ្នាហើយធ្វើជាសង្សារ ពីមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែស្រឡាញ់គ្នាទៅៗ ផ្អែមល្ហែមនឹងគ្នាសឹងតែធ្វើឲ្យអ្នកមើលកើតទឹកនោមផ្អែម តែវាក៏នៅតែមានទីបញ្ចប់ គឺពេលដែលពួកគេបែកគ្នា...

" អ្ហា!!! តួប្រុសនៅស្រឡាញ់តួស្រី ចុះហេតុអ្វីក៏សុំបែកនាង? អ្ហឹកៗ ទៅរកផ្ទះអ្នកនិពន្ធនិងអ្នកដឹកនាំរឿងសិនអញ!! " Chenxu ឯណេះគ្រាន់តែដល់វគ្គកម្សត់គេសុំបែកគ្នា ក៏វិភាគឡើងទាំងយំអណ្ដើកអណ្ដក ចូលតួអាណិតដល់តួអង្គទាំងពីរ នៅឆ្លៀតចង់រកផ្ទះអ្នកនិពន្ធទៀត។

(អ្នកណាខ្លះចឹង ខមិនមួយមក រឿងសេដតិចតួចសួររកអាសយដ្ឋានផ្ទះអ្នកនិពន្ធភ្លេត 乁 ˘ o ˘ ㄏ)

" ឯងក៏ដឹងថាគ្រួសារខាងស្រីមិនពេញចិត្តខាងប្រុស " Zhan ងាកទៅមើល Chenxu ហើយនិយាយ។

" តែយ៉ាងណាក៏មិនបាច់ធ្វើបែបនេះដែរ ពួកគេគួរតែតស៊ូជាមួយគ្នា ធ្វើបែបនេះឈឺសងខាង, ឯងដឹងទេ? ស្នេហ៍គ្រាដំបូង គឺរឿងដែលពិបាកបំភ្លេចបំផុតក្នុងជីវិតមនុស្សម្នាក់ៗ! ចុះឯង បានឆ្លងកាត់ស្នេហ៍គ្រាដំបូងឬនៅ? " Chenxu បាញ់សំណួរមកធ្វើឲ្យ Zhan គាំងស្ដុបក្នុងអន្លង់គំនិត៖

ខ្ញុំឬ?
ហា៎ហា ប្រាកដជាមាន!
មែនហើយ ខ្ញុំបំភ្លេចគេមិនបានទេ!! វាកន្លងប្រាំឆ្នាំហើយ។
ថ្ងៃនេះ! កាលពីប្រាំឆ្នាំមុន គេបានសុំបែកខ្ញុំ! ខ្ញុំខំធ្វើចិត្តមិននឹករលឹកពីវា តែចុងក្រោយក៏ត្រូវគាស់កាយដោយសារតែអាមិត្តម្នាក់នេះ!

You've reached the end of published parts.

⏰ Last updated: Sep 08, 2022 ⏰

Add this story to your Library to get notified about new parts!

ស្នេហ៍គ្រាដំបូង / First LoveWhere stories live. Discover now