________________________
"ហ្ហឹកៗ...យើងវាអាក្រក់ពីកំណើតទោះរឿងខ្លះយើងមិនបានធ្វើតែនិស្ស័យអាក្រក់យើងនៅតែដកជាប់ក្នុងខួរក្បាលពួកគេ ពិសេសគឺជុងហ្គុក"ថេហ្យុងមកអង្គុយនៅវាលស្មៅតារាងបាលនិងយំទឹកភ្នែកចេញមកដោយការខឹងនិងអយុត្តធម៍
"កុំគិតបែបនិងអីណាថេយ៍..យើងជឿឯងតែអ្នកផ្សេងគេឃើញបែបនោះគេនិងជឿនៅអ្វីដែលឃើញនិងភ្នែកមិនខាន"ជីមីនអង្អែលស្មាថេហ្យុងគេជឿថាថេហ្យុងមិនកុហកទេគេស្គាល់ចរិករាងតូចច្បាស់
"នាងនឹងអាក្រក់ពឹសពុលមែន ឃើញស្លូតៗសោះ"
អូលីវៀបោចស្មៅទាំងខឹងចិត្តពេលនោះបើនាងហ៊ានតែប៉ះថេហ្យុងបន្តិចត្រូវរបស់នាងមិនខានទេ
"ត្រូវតែប្រយ័ន្នតបំផុតជាមួយនិងមនុស្សស្លូតៗនិងសម្ដីផ្អែម គឺភាគច្រើនពុតត្បុត"ជីមីន
"គេសម្ដីផ្អែមស្លូតបូតបងជុងហ្គុកជឿគេវាត្រូវហើយគេមិច..ហ្ហឹក..មិចនិងជឿក្មេងនិស្ស័យអាក្រក់វៃតែគេដូចយើង"ថេហ្យុងបោចស្មៅដោយការខឹងងក់ងមិនសុខចិត្តនៅសុខៗក៏ត្រូវគេចោតប្រកាន់
"បន្ទោសបងជុងហ្គុកក៏មិនបានដែរព្រោះល្បិចនាងនោះធ្វើអោយគ្រប់គ្នាជឿស្លុង នាងដឹងទៀតថាឯងចិត្តក្ដៅ"
អូលីវៀ
"បងជុងហ្គុកច្បាស់ជាជឿឯងតែគាត់មិនអាចកាន់ជើងឯងបានទេយល់ទេ ព្រោះ.."ជីមីននិយាយតែថេហ្យុងក៏និយាយកាត់
"ព្រោះគាត់មិនជឿទុកចិត្តយើង100%គាត់ខ្លាចថាបើគាត់នៅខាងយើងគាត់និងបាក់មុខ បើរឿងយើងធ្វើជាកាពិត "ថេហ្យុងនិយាយឡើងធ្វើអោយអូលីវៀនិងជីមីនស្ងាត់មាត់គេក៏គិតដូចថេហ្យុងដែរតែសម្រាប់ថេហ្យុងវិញគ្មានសូម្បីតែចិត្តគិតថាជុងហ្គុកនិងជឿគេ។
#Skip
"ឯងទៅកំហកដាក់ថេហ្យុងធ្វើអី?ឯងជឿនាង?"យុនហ្គីក៏សួរទៅជុងហ្គុកទាំងមុខក្រញ៉ូវគេពិតជាខឹងណាស់
"យើងមិនជឿទេយើងស្គាល់ចរិកថេហ្យុងច្បាស់ទោះគេកាចមែនតែបើគេធ្វើហើយគេនិងទទួល វៃគេថាវៃអត់គេថាអត់ តែយើងចូលទៅចាប់ព្រោះមិនចង់អោយថេហ្យុងកាន់តែអាក្រក់ក្នុងខ្សែរភ្នែកអ្នកដទៃ "ជុងហ្គុកនិយាយចេញពីចិត្តនាយមិនបានខឹងដែលថេហ្យុងវៃស្ទេឡាបើទោះជាវៃពិតមែនក៏ដោយតែអ្វីដែលគេខ្លាចគឺនាយមិនចង់អោយមនុស្សដែលខ្លួនស្រលាញ់មើលមកជាមនុស្សអាក្រក់ទេ
YOU ARE READING
♡ស្អប់ជំពប់លើ♡ [Complete✅]
Fanfiction"មនុស្សស្អីចរឹករញ៉ែរញ៉ែនិយាយច្រើនឥតបានការពិតជាគួរអោយស្អប់ពិតមែន"ជុងហ្គុក "បងស្អប់ខ្ញុំអោយច្រើនៗទៅតិចថ្ងៃណាមួយស្អប់ៗជំពប់លើខ្ញុំអីខ្ញុំនិងប្ដឹងបងយកមកធ្វើប្ដី ហាហា "ថេហ្យុង JUGKOOK } TOP TAEHYUNG } bottom
ភាគទី36: ក្មេងរំអួយ
Start from the beginning
![♡ស្អប់ជំពប់លើ♡ [Complete✅]](https://img.wattpad.com/cover/319201807-64-k406117.jpg)