Pete...........

541 57 4
                                    

"ថ្ងៃនេះកើតស្អីចេស៎"
"រាល់ដងគ្រាន់តែឮថាshopping ខ្វា កចង់ទៅតែថ្ងៃនឹងមិចបានចម្លែកម៉េស" ពេលនេះVegasដុសសញ្ញាសួរ?ពេញខួរ ក្បាលហើយ

"ប្រហែលជាលោកpeteគាត់នៅខ្លាចរឿងកាលពីយប់មិញហើយ"
LeoឃើញVegasពិបាកចិត្តចឹងក៏និយាយ

"មែនហើយ"
"យប់មិញគេឃើញយើងបាញ់មនុស្សតិចគេដឹងទៅ" Vegasក៏សម្លឹងមុខLeo

"........"Leoស្ងាត់មាត់

Vegasក៏មករកPete ដល់ផ្ទះ

"Peteឯងនៅទេ" Vegasស្រែកហៅPete

ដោយគ្មានការឆ្លើយតបVegasក៏ចូលទៅក្នុងផ្ទះហើយដើររកPete សព្វពេញផ្ទះនៅតែមិនឃើញក៏ឡើងទៅបន្ទប់របស់Peteស្រាប់តែ

"អាយយយ អាឆ្កួត"peteស្រែកព្រោះPete កំពុងផ្លាស់ខោអាវគ្មានអីជាប់ខ្លួនបន្តិច

Vegasឃើញចឹងឈរត្រឹងសម្លឹងមើលរាងកាយរបស់Pete យ៉ាងស្លុង

Peteក៏រត់ទៅលើគ្រែហើយយកភួយមកដណ្តប់ដើម្បីបិទបាំងរាងកាយរបស់ខ្លួន

"ឯងចេញទៅសិនទៅ អញពាក់ខោអាវសិន"Pete
"ប្តូរនៅនឹងហើយធ្វើដូច មិនដែលឃើញចឹង" Vegas ក៏ដើរទៅជិតPete

"ចេញមិនចេញ"Pete ធ្វើមុខម៉ូវដាក់Vegas

VegasឃើញPete ធ្វើមុខចឹងក៏ព្រមចេញទៅតាមសម្រួល
Peteក៏ទៅស្លៀកពាក់យ៉ាងលឿនហើយក៏ទៅបើកទ្វារឲ្យVegas ចូលមក

"ឯងមកមានការអី មិចបានទម្លុះចូលមកផ្ទះយើងចឹងហាស៎"Pete
"យើងមានរឿងនិយាយជាមួយហែងតិច និយាយនៅនឹងហើយបាច់ទៅណាទេ"

"មានអីក៏និយាយមក" peteមើលមុខVegasទាំងឆ្ងល់"

"រឿងកាលពីយប់មិញមិនដូចឯងគិតទេ"Vegas
"រឿងអី" peteឆ្ងល់"

"គឺរឿងកាលពីយប់មិញដែលយើងមានកាំភ្លើងហើយទៅបាញ់អាមួយនោះ"

Peteគ្រាន់តែឮចឹងក៏ថយពីvegasបន្តិច

"Peteស្តាប់យើងសិនណា"Vegasទៅកាន់ដៃPete
"ឯងក៏ដឹងថាយើងជាម្ចាស់ក្លឹប ហើយក្នុងក្លឹបវាមានពួកអារោគចិត្ត និងមនុស្សមិនល្អច្រើនណាស់ ចឹងហើយយើងត្រូវតែមានកាំភ្លើង ទុកការពារខ្លួន ដូចរឿងកាលពីយប់មិញចឹង" Vegasព្យាយាមបកស្រាយឲ្យPete យល់ពីខ្លួន

Don't Know Why Where stories live. Discover now