ភាគទី17:អន់ចិត្ត

Start from the beginning
                                        

"យើងមិនអោយប្អូនយើងទៅលេងនិងឯងទេខ្លាចឆ្លង"ជុងហ្គុកនិយាយជាមួយរាងតូចស្របពេលដែលអ្នកស្រីចនចូលផ្ទះបាយបាត់

"ខ្ញុំមិនមានប្អូនផងទើបលេងនិងប្អូនបងនិងហើយអីក៏ចិត្តអាក្រក់ម្លេះ"ថេហ្យងពេបមាត់និងនាយ

"មិនមានប្អូនបែបនេះហើយទើបឡប់ៗមិនដឹងអី"ជុងហ្គុកថាអោយថេហ្យុងរួចក៏ញាក់ចិញ្ចើម

"ឆឺស..គិតតែនៅបងទៅគ្រាន់តែក្មេងឃើញមុខក៏យំបាត់ទៅហើយ"ថេហ្យុង

"មុខយើងយ៉ាងមិច?"ជុងហ្គុក

"មុខបងក្រញ៉ូវចូលចិត្តពាក់មុខយក្សគ្រប់ពេលបើក្រៅពីថេយ៍គ្មានអ្នកណាស្រលាញ់ទេ បងកំុលេងរឹកច្រើនពេកណាទាន់មានឱកាស"ថេហ្យុងប្រលាស់ខ្លួនឯងនិងញញឹមច្រលើមមិនខ្ចីឈឺនិងពាក្យជុងហ្គុក

"យើងមិនត្រូវកាស្វាដូចឯងមករំខានជីវិតយើងទេវាធុញ"ជុងហ្គុកនិយាយរួចក៏ដើរចេញទៅបាត់
ថេហ្យុងរៀងទម្លាក់មុខចុះបន្តិចនាយមិនដែលនិយាយថាធុញគេទេឬនាយធុញពិតមែន

ក្រឹប////////// សម្លេងកាំមេរាក៏បានបន្លឺឡើង

ថេហ្យុងអង្គុយញាុំបាយទាំងមុខក្រញ៉ូវតិចៗមិនខ្ចីមើលមុខជុងហ្គុកទេគេខឹងៗខឹងនិងនាយហើយ

#Skip

នាងតូចជូដានកុំពុងតែមានក្ដីសុខក្នុងការមើលរូបដែលគេលួចថតនិងអង្គុយនៅក្បែរមាត់ទឹកស្រះថ្មក្នុង
ភូមិគ្រិះ តាមពិតជូដានជា Fan bl នាងតាមថតសកម្មភាពថេហ្យុងនិងជុងហ្គុកតាំងពីយូអាចថានាងលួចshipក៏ថាបានតែយូៗទៅអានាគត់បងថ្លៃនាងក៏ញ៉ែបងប្រុសនាងពិត

ថេហ្យុងអន់ចិត្តអន់ថ្លើមទើបមិនតាមជុងហ្គុកទៅមើលថែលោកយាយសុខចិត្តដើរមកក្រោយមកលេងមាត់ទឹកតែក៏ឃើញជូដាននៅទីនោះល្មមទើបលបៗដើរទៅមមើល ពុទ្ធោអើយជូដានលួចថតរូបគេនិងជុងហ្គុកច្រើនណាស់តាំងរូបនាយបីទំលាក់ទឹកដំបូងមកម្លេះនាងថតពីលើបង្អួចមក

"ហេមៗ..."ថេហ្យុងក្រហឹមតិច

"ហឹកៗ..ហិហិ..បងថេយ៍"ជូដានប្រញាប់លាកកាមេរ៉ានិងសើចដាក់ថេហ្យុុង

♡ស្អប់ជំពប់លើ♡ [Complete✅]Where stories live. Discover now