ភាគទី11: អួយកក់ក្ដៅណាស់

Start from the beginning
                                        

"យកតែឬអត់ឥឡូវនិង"យុនហ្គី

"ហក់នេះយកទៅ"ជីមីនក៏ហុចទូស័ព្ទអោយយុនហ្គីរាងក្រាសយកមកមើលរាងយូបន្តិចញញឹមចុងមាត់លើកចិញ្ចើមនិងហុចអោយវិញរួចក៏យកកញ្ចប់តែផ្សេងដើរទៅបាត់

"អាប្រធាននេះឆ្កួតទេដឹង?"ជីមីនមិនយល់នៅកាវីកាយនាយតើយកទូរស័ព្ទគេធ្វើអីដោយឆែកឃើញថាមិនខូចខាតអីជីមីនក៏យកតែនោះនិងគិតលុយ

"ហ្ហឹសៗ.."ត្រឡប់មកមើលយុនហ្គីវិញកំពុងតែញញឹមខ្ជិបមាត់អម្បិញមិញនាយបានមើលលេខទូរស័ព្ទជីមីនដើម្បីចំណាំរួចក៏យកមកsaveទុកក្នុងទូរស័ព្ទរបស់នាយ

(របៀបសុំប្លន់លេខទូរស័ព្ទ😅)

#ភូមិគ្រិះចន

រាងតូចគីមថេហ្យុងបានយល់ព្រមមកមើលថែលោកយាយចនដោយហេតុថាចង់បង្កើតភាពស្និតស្នាលព្រោះappaគេប្រាប់ថាគ្រួសារចនមានគុណធំចំពោះគាត់ហើយថែមទាំងស្និតស្នាលទៀតផង

  គេយកវ៉ាលីជាច្រើនណាស់មកនៅមួយរយៈសោះតែឥវ៉ាន់ដូចរើផ្ទះបើគ្រាន់តែគ្រឿងថែសម្រស់មួយកាបូបដាច់ដោយឡែកបាត់ហើយ រាងក្រាសជុងហ្គុកឈមើលពីជាន់ខាងលើទាំងហួសចិត្តមិនថាកន្លងទៅប៉ុន្មានឆ្នាំ
ចរឹករញ៉ែរញ៉ៃរបស់គេនៅតែដដែល

"ជំរាបសួរអ្នកមីងលោកអ៊ុំ"ពេលចូលមកដល់ក្នុង
ថេហ្យុងក៏អោនគំនាបទៅកាន់លោកចននិងអ្នកស្រីម៉ូរី

"បាទក្មួយចូលមកណា"លោកចនញញឹមហាកបីដូចជាពេញចិត្តថេហ្យុងណាស់

"បាទលោកអ៊ុំ "រាងតូចញញឹមបន្តិចនិងដើរចូលទៅអង្គុយលេងជិតគាត់

"មិនចាំបាច់ក្រែងចិត្តទេណាក្មួយចាត់ទុកថាដូចជានៅផ្ទះខ្លួនឯង"លោកស្រីចន

"ហិហិ..បាទអ្នកមីង តែអ៊ុំប្រុសនិងអ្នកមីងអញ្ចើញទៅណាដែរ"ដោយឃើញថាគាត់ស្លៀកពាក់បំរុងនិងចេញក្រៅរាងតូចក៏សួរ

"អ៊ុំនាំមីងក្មួយទៅខាងក្រៅទិញរបស់របរបន្តិច"លោកចន

"តោះ...មៃហៅជូដានមួយមកលេងនិងក្មួយថេយ៍សិនណាប៉ុន្មានម៉ោងទៀតមីងមកវិញហើយ"អ្នកស្រីចនក៏ស្រែកហៅអ្នកបម្រើរ

♡ស្អប់ជំពប់លើ♡ [Complete✅]Where stories live. Discover now