EP49 : អ្វីដែលមិនផ្លាស់ប្ដូរគឺបងស្រឡាញ់អូន!

Comenzar desde el principio
                                        

" មិនអីទេ ចាំខ្ញុំទៅលួងគេ តែបន្តិចគេបាត់ខឹងហើយ! " Yiboងាកមើលមុខប្រាំនាក់ទៀត មុននឹងលូកដៃចូលហោប៉ៅបោះជំហានដើរទៅតាមលួងក្មេងមិនទាន់ធំដែលកំពុងយំងរងក់នឹងនាយមុននេះ។

" Kookie Ahh បកបបង្កងឲ្យអូនបន្តិចមកណា៎? " ថេយ៉ុងកាន់ចានបង្កងដើរទៅជិតជុងហ្គុកដែលឈរកោសដបវ៉ាញនៅម្ខាង ពោលសួរនាយទាំងសំឡេងស្ដួចស្ដើងបែបកូនក្មេង ធ្វើឲ្យនាយងាកមើលមុខគេយ៉ាងលឿនទាំងប្លែកចិត្ត ព្រោះគេមិនដែលនិយាយជាមួយនាយបែបនេះទេ។

" អូនមានគ្រុនឬអត់ថេយ៍? " ជុងហ្គុកមិនខ្វល់នឹងបង្កង តែបែរជាលើកដៃស្ទាបថ្ងាសរបស់ថេយ៍ទាំងបារម្ភទៅវិញ។

" ទេ! អូនមិនបានកើតអីទេ តែBebបកបង្កងឲ្យអូនឬអត់ អូនឃ្លានហា៎!! " ថេយ៉ុងលូកចាប់ដៃនាយមកប៉ះថ្ពាល់ ពេបមាត់តិចៗ ធ្វើមុខដូចកូនខ្លាឃ្មុំមិនខុស។

" បា-បានប្រាកដជាបាន! ចាំបងបកឲ្យ! "

" សឺត* អរគុណBeb!! " ថេយ៉ុងជំអើតជើងថើបថ្ពាល់នាយមួយខ្សឺតទៀត ធ្វើឲ្យជុងហ្គុកគាំងដូចទឹកកក ហៃយ៉ា!ស្អីៗ?មកBebស្អី? ថេយ៍លេបថ្នាំច្រឡំមែនទេ បានមកនិយាយភាសាផ្អែមល្អែមស្និតស្នាលធ្វើចរិកកូនក្មេងយកចិត្តមនុស្សចាស់បែបនេះ?

" ឆេ អូនញ៉ាំហឹរបានទេ? " ចាងប៊ីនដួសបាយឲ្យគេបណ្ដើរងាកទៅសួរញេបណ្ដើរ អាហារវាហឹរតិចៗទើបជាចង់សួរថាគេញ៉ាំបានឬអត់ បើអត់នាយនឹងទៅរកអ្វីផ្សេងឲ្យគេញ៉ាំ។

" អូនញ៉ាំបាន! Hunnii បងបារម្ភពីអូនមែនទេ? " សាន់ឆេធ្វើភ្នែកប្លង់ៗសំឡឹងទៅនាយ ហើយស្ទុះលោតទៅឱបកនាយពីក្រោយ ដាក់មុខនឹងស្មាខាងឆ្វេងរបស់នាយ។ ចាងប៊ីនចាប់ផ្ដើមរឹងខ្លួន សាន់ឆេមិនដែលសូវលេងស្និតជាមួយនាយបែបនេះទេ ហើយគេក៏មិនដែលហៅនាយហាន់នីបែបនេះដូចគ្នា រាល់ដងមានតែបងប្រុសៗប៉ុណ្ណោះ ចុះលើកនេះយ៉ាងមិច? គេជាសាន់ឆេពិតឬក៏មិនមែន?

(អូនBottom Prankខ្នាតធំ បងៗនាំគ្នារឹងខ្លួនដូចទឹកកក🙄)

" បា-បាទ បងបារម្ភ! "

" ហីHunniiអូនឡើងគួរឲ្យស្រឡាញ់ ចាប់ក្រញិចស្លាប់ឥឡួវហ្នឹង!! " សាន់ឆេដូរមកចាប់ក្រសោបថ្ពាល់ទាំងសងខាងរបស់ចាងប៊ីន និយាយធ្វើដូចខ្នាញ់នឹងនាយខ្លាំងណាស់ចឹង។

ប្រពន្ធក្មេងបង Billionaire (Completed)Donde viven las historias. Descúbrelo ahora