EP42 : កុំប៉ះពាល់គេសូម្បីមួយសសៃសក់!

Start from the beginning
                                        

" អ៊ីចឹងយើងលាទៅសិនហើយ " ចាងប៊ីនទះស្មាYiboតិចៗ ហើយក៏បណ្ដើរសាន់ឆេចេញទៅបាត់។ នាយបែរមុខយឺតៗមកសំឡឹងក្មេងកំពូលក្បាលខូចដែលកំពុងងរងក់ដាក់នាយមិនដឹងរឿងអ្វីសោះ។

" បែរមកនេះ និយាយជាមួយបង! " Yibo ចាំទាញZhanឲ្យបែរមកប្រឈមមុខនឹងនាយ តែគេក្បាលរឹងពេលនាយចាប់មក គេក៏រហ័សបែរខ្នងដាក់នាយវិញយ៉ាងលឿន។

" កុំក្បាលរឹងដាក់បង បែរមកនេះ!! " នាយសង្ក្រឺតជើងធ្មេញលឺសូរក្រតៗ ចាប់ទាញកដៃគេមក តែគេកញ្ឆក់កញ្ឆីបែរទៅវិញទាល់តែបាន ទើបនាយអស់តម្រិះចាប់លីគេដាក់លើស្មាម្ខាងឡើងទៅខាងលើតែម្ដង។

" អាយ៎ លែង!!! លែងៗ!! លែងអូន!! អូនស្អប់ពូ!! ពូចិត្តអាក្រក់ អ្ហឹកៗ~~ ឌឹបៗ* ពូអត់ឲ្យលុយអូនចាយទេ!! " Zhanខ្ញាំដៃគក់ខ្នងនាយលឺសូរឌឹបៗ រើកញ្ជ្រោលដូចជ្រូកពុល យំច្បេបច្បែបបន្លំជូតនឹងខ្នងអាវនាយទាល់តែសើមជោគដោយទាំងសម្បោរទៀតផង ខំរៀបរាប់ទុក្ខលំបាកងិកងក់ដាក់នាយ ហើយឲ្យតែពេលណាឈ្លោះគ្នា ដឹងតែប្ដូរសព្វនាមនាយទៅជាពូហើយ ។

" បងយកអូនទៅប្រដៅសិន ចាំបោះកាតឲ្យចាយតាមក្រោយ! " Yiboលើកដៃទះត្រកៀកគេមួយដៃ ហើយបន្តឡើងកាំជណ្ដើរបន្តទៀត ចាន់ចាប់ផ្ដើមស្លើភ្នែកពេលលឺថានាយនាំទៅប្រដៅ។

" ប្រ-ប្រដៅស្អី? អត់លេងចូលទេ ហា៎!!! ដាក់អូនចុះ អូនលែងខឹងហើយ អូនលែងខូចទៀតហើយ!! អ្ហឹកៗ!! " ចាន់ហែកមាត់យំវាសៗម្ដងទៀតឲ្យទាល់តែបាន  ស្រែកយ៉ៃៗអង្រួនដៃអង្រួនជើង ប្រឹងអង្វរឲ្យនាយដាក់គេចុះពីលើស្មា សន្យាហើយសន្យាទៀតថាឈប់ខូចហើយ។

" ក្បាលខូច កំពូលបោក បានតែមាត់ បងនឹងដាក់អូនចុះលុះត្រាតែដល់លើពូកសិន! " ច្បាស់ណាស់ថានាយមិនប្ដូរចិត្តក្នុងការប្រដៅគេនោះទេ! បានអីបានសន្យា បានអង្វរឲ្យនាយទន់ចិត្ត អាងថានាយស្រឡាញ់ នាយតាមចិត្ត នាយថ្នាក់ថ្នម  តែលើកលែងចំពោះករណីមួយនេះ នាយគ្មានចិត្តទន់ជាមួយទៀតទេ។

" អ្ហាយ៎ លែងអូន!!! កុំ..កុំហែកអាវ!! "

-ទីក្រុងរ៉ូម ប្រទេសអ៉ីតាលី

ក្រាក!
ទ្វារបន្ទប់មន្ទីរពេទ្យរបើកឡើងបង្ហាញឲ្យឃើញពីបុរសចំណាស់ក្នុងឈុតក្វាហ្សេពណ៌ក្រម៉ៅ។ លោកហាវីដរេភ្នែកសំឡឹងមើលទៅអាន់ឌ្រូ ជំនិតរបស់ខ្លួនដែលកំពុងគេងទាំងអង្គុយលើកៅអីនៅជិតជូអាន។ គាត់ក៏រាងឆ្ងល់បន្តិចដែរដែលឃើញគេនៅទីនេះ បានន័យថាម្សិលមិញគេនៅកំដរជូអានមិនត្រឡប់ទៅផ្ទះទេ?

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now