ភាគទី៦៥ : តើរាងកាយរបស់អូននៅស្រស់ស្អាតដូចដើមឬអត់?

Beginne am Anfang
                                        

" ខ្ញុំខ្លាចទាំងពីរនឹងព្រោះឆ្នាស់ៗដូចគ្នា "

" បងទៅបន្ទោសគេធ្វើអី? គឺអូនបានគម្រាមគេទើបគេមកយកអូនបើមិនអញ្ចឹងទេច្បាស់ជាមិនមកនោះទេ " មិនមែនងាយស្រួលដូចការគិតទេប្រើកូនចៅរបស់ជុងហ្គុកម្ដងគឺពិបាកណាស់ព្រោះថាពួកគេស្ដាប់តែបញ្ជារបស់ជុងហ្គុកម្នាក់ទេហេតុនេះគេប្រើវិធីដើម្បីអាចបញ្ជាកូនចៅទាំងនោះបាន ។ ហើយជុងហ្គុកបន្ទាប់ពីឮថាថេយ៉ុងលេងគម្រាមក៏ចងចិញ្ចើមភ្លាមៗឯថេយ៉ុងក៏សើចតិចៗបែបកំប្លែង

" គម្រាមតិចៗទេត្រឹមតែយកបងមកអាងថាបើគេមិនស្ដាប់ខ្ញុំទេនោះនឹងបងចាប់គេយកទៅបោះឲ្យត្រីសុី "

" ឮទេថាប្រពន្ធរបស់ចាហ្វាយធ្វើបាបខ្ញុំប៉ុណ្ណាអាវីនស្លូតត្រង់ម្នាក់នេះត្រូវគេធ្វើបាបរហូត " គ្រាន់តែប៉ុន្នឹងក៏ចូលតួកំសត់ភ្លាមធ្វើឲ្យអ្នកទាំងពីរសម្លឹងទៅទាំងទឹកមុខជ្រេញនិងមិនបាននិយាយអ្វីបន្តទៀតឡើយរហូតទាល់តែដល់ភូមិគ្រឹះចន ។

" ហៃយ៉ា..នេះគឺ... " លោកចនភ្ញាក់ផ្អើលពេលដែលថេយ៉ុងចូលមកដល់ខាងក្នុងព្រោះបើគាត់ចាំមិនភ្លេចទេនោះជាម្នាក់ដែលជុងហ្គុកធ្លាប់ណែនាំឲ្យគាត់ស្គាល់ពីមុនតើ

" បាទខ្ញុំគឺថេយ៉ុង!! លោកប៉ាភ្លេចកូនប្រសារហើយឬ? អាក់អន់ចិត្តដល់ហើយ "

" អ្ហា៎!! ប៉ាចាំៗគ្រាន់តែបាត់មុខរបស់ឯងយូរក៏រៀងភាំងបន្តិចទៅស្មានថាឈប់ទាក់ទងគ្នាទៀតហើយតាមពិតនៅដដែលសោះ " លោកចនការចងចាំល្អណាស់រឹងមាំទៀតផងរឿងប៉ុន្នឹងមិនងាយភ្លេចទេពេលបានជួបថេយ៉ុងម្ដងទៀតក៏សប្បាយចិត្តដូចគ្នានិងរាក់ទាក់យ៉ាងល្អឯជុងហ្គុកកាលដែលបានឃើញឪពុកស្រលាញ់ចូលចិត្តថេយ៉ុងបែបនេះគេក៏លួចញញឹមផងដែរ ។

" ឲ្យប៉ារៀបចំបន្ទប់ឲ្យអត់? "

" នាំតែពិបាកលោកប៉ាទេខ្ញុំអាចគេងក្នុងបន្ទប់តែមួយជាមួយជុងហ្គុកបានមែនទេលោកប្ដី? " ងាកមកស្ញេញដាក់នាយៗក៏ញញឹមតិចៗតបនិងងក់ក្បាលយល់ស្របតាមថេយ៉ុងដោយមិនបានប្រកែកអ្វីឡើយនៅមុខលោកចនអញ្ចឹងធ្វើធម្មតាៗបានហើយនាំតែគាត់ឆ្ងល់ ><

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Wo Geschichten leben. Entdecke jetzt