ភាគទី៦៣ : លោកប្ដីចូលចិត្តលេងបែបហិង្សាផង?

Start from the beginning
                                        

" ចង់ធ្វើស្អីលើយើង? មានគំនិតមិនល្អហ្មងមុខនឹង "

" ប្រពន្ធចង់ថើបប្ដីខ្លួនឯងតើមានអ្វីត្រូវខុស? វាជាច្បាប់ធម្មជាតិទៅហើយគ្រាន់តែប៉ុន្នឹងក៏កំណាញ់ដែរមែន? " ងើបមកនិយាយរៀបរាប់ដៃវិញចុចតិចៗទល់គ្នាលក្ខណៈញិញ៉ក់តែទឹកមុខរបស់នាយធ្វើដូចជាពិបាកភ្នែកណាស់ហើយក៏រៀងភ្ញាក់ផ្អើលពេលដែលឮថេយ៉ុងហៅខ្លួនថាប្ដីព្រោះតែមិនធ្លាប់ប្រើប្រាស់ការហៅបែបនេះពីមុនមកឡើយស្ដាប់ក៏គួរឲ្យស្រលាញ់ផងដែរ

" ហេតុអីក៏ឯងក្បាលខូចខ្លាំងម្លេះ? បើយើងងើបមកមិនទាន់ច្បាស់ជាត្រូវឯងចាប់ថើបទៀតហើយ..អួយ!! ស្រមៃក៏ព្រឺពេញខ្លួនដែរ " ធ្វើជាក្រញែញខ្លួនលក្ខណៈថាមនុស្សដែលនៅកម្លោះចង់រក្សាភាពត្រឹមត្រូវរបស់ខ្លួននិងបែបរំអួយៗដឹងtopម៉ាកអីទេធ្វើមើលតែមិនធ្លាប់ប៉ះពាល់គ្នាអញ្ចឹងចេញមកញិញ៉ក់ជាងថេយ៉ុងទៅទៀតទើបថេយ៍អន់ចង់បើឃើញជុងហ្គុកធ្វើចរឹកសមជាងគេទៀតហើយនឹង

" ដល់ញិញ៉ក់អញ្ចឹងទៅខ្ញុំចង់ប្ដូរមកហៅលោកថាប្រពន្ធសម្លាញ់វិញ "

" ឆើស..ហៅក៏មិនឆ្លើយដែរ " មិនចង់ឲ្យគេនិយាយបែបនឹងប៉ុន្តែធ្វើចេញមកឲ្យតែថេយ៉ុងគ្រឺតឡើងទ្រាំមិនបានបើប្ដូរតួនាទីគ្នាមែនអ្នកដែលនៅក្រោមដូចគេនេះនឹងសប្បាយចិត្ត

" ប្រពន្ធសម្លាញ់ " ថេយ៉ុងផ្គើនក៏សាកហៅលេងៗរួចក៏សើចឡើងទាំងអស់សំណើចប៉ុន្តែក៏ត្រូវជុងហ្គុកខោកមួយកញ្ញរ ** ខ្លុះ ** ភ្នែកងាកមកសម្លក់ថ្លែងៗប្រាប់ហើយថាកុំហៅគេបែបនឹងនិយាយអត់ស្ដាប់គ្នាសោះហ្មងឥឡូវឲ្យត្រូវអញ្ចឹងចុះចូលចិត្តផ្គើនសម្បើមណាស់ចេះមកពីណាអ្នកណាបង្រៀនឆ្ងល់ដល់ហើយមកពីបរទេសវិញចេះផ្គើនចេះញ៉ែឡើងឆ្ងុយមិនធម្មតាទេ ><

" លលេងផងមិនបានលោកប្ដីហេតុអ្វីឆ្នាស់ដាក់ប្រពន្ធម្លេះហ៎ក? "

" និយាយអត់ស្ដាប់គ្នាធ្វើអី? " លើកចិញ្ចើមឡើងរួចក៏ងើបចេញពីលើគ្រែដើម្បីចង់ទៅសម្អាតខ្លួននិងបានឆាប់ត្រឡប់ទៅវិញបើរវល់តែប្រកែកគ្នាច្បាស់ជាមួួយព្រឹកនឹងមិនបានធ្វើអ្វីទាំងអស់ក្រៅពីអង្គុយសាសងគ្នាមួយមុខហ្នឹងឯង ។ ថេយ៉ុងចុះទៅតាមជាមួយទឹកមុខស្អុយនិងពេបមាត់ស្រួចៗដៃនៅអង្អែលក្បាលនៅឡើយនាយខោកមិញនឹងវានៅឈឺ

" ប្ដីរបស់អូនពីមុនរោគចិត្តប៉ុន្តែឥឡូវប្រែប្រួលឡើង360ដឺក្រេក្លាយជាបុរសដែលខ្លាចស្រីដល់ថ្នាក់សន្លប់ទៅវិញ..ហ្អឹកៗ..មិនគួរ " ថេយ៉ុងនៅតែនិយាយឌឺដងឲ្យជុងហ្គុកឥតឈប់លាយឡំជាមួយទឹកភ្នែកក្លែងក្លាយជាមួយដែរឡើងនាយងាកមកសម្លក់ម្ដងទៀតពូកែម្លេះខាងនិយាយញ៉ោះគេនឹង?

" តែហ៊ានឌឺម្ដងទៀតខ្ទប់នឹងគ្រែនឹងហើយ "

" ខ្ទប់ក្រោមគ្រែឬខ្ទប់លើគ្រែ? បើលើគ្រែនិយាយឌឺថែមទៀត " អោនមកសួរនាយជាមួយស្នាមញញឹមយ៉ាងស្រស់តែម្ដងមើលទៅដូចជាមិនបានខ្លាចគេសោះបានជាសួរបែបនេះហើយគេចង់បានន័យថាម៉េច? គិតដល់ណាហើយនឹង

" គន្លាតគ្រែ " អោនមកជិតនឹងតបវិញមួយៗច្បាស់ៗនិងញាក់ចិញ្ចើមមួយទៀតថេយ៉ុងក៏ចងចិញ្ចើមបែបឆ្ងល់រួចទើបសួរ៖

" គន្លាតគ្រែ? លោកប្ដីចូលចិត្តលេងបែបហិង្សាផងហ៎? ពិតជានៅឃោឃៅដូចដើមមែន " ឮថេយ៉ុងតបមកវិញគឹធ្វើឲ្យជុងហ្គុកអស់វាចានឹងឆ្លើយតបមកវិញដោយសារតែគាំងនឹងឃ្លាននេះណាស់ថេយ៍តែងតែនិយាយផ្លែផ្កាឲ្យគេមានអារម្មណ៏ឬក៏បែបដាស់អារម្មណ៏រហូតឥឡូវមកដល់វែងឆ្ងាយទៀតហើយមើលស្រាលមិនបានទេ

TO BE CONTINUED...
- PICH -

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now