ភាគទី៦៣ : លោកប្ដីចូលចិត្តលេងបែបហិង្សាផង?

Start from the beginning
                                        

" ឃាត់អញ្ចឹងប្រុងចង់ធ្វើសុីមែន? សូមប្រាប់ចុះខ្ញុំមិនមែនខ្លួនងាយទេ..ឆើស "

" ចុះអម្បាញ់មិញនឹងមិនខ្លួនងាយទេហ៎? " សួរបកវិញទាំងធ្វើមាត់ស្រួចៗគេខំនិយាយដាក់អារម្មណ៏ឲ្យស្ដាប់ទៅកំសត់តែធ្វើឲ្យខូចបរិយាកាសអស់រលីង

" ឯងប្រហែលយល់សបិ្តហើយបានឃើញបែបនឹងខ្ញុំមិនមែនមនុស្សប្រភេទនឹងកុំគិតចង់យកភាពទាក់ទាញរបស់ឯងមកពង្វក់ខ្ញុំនោះព្រោះថាខ្ញុំនឹងអាចលេបទឹកមាត់..អាស៎!! ទេៗ គឺមិនអាចនឹងធ្វើឲ្យខ្ញុំបាក់ចិត្តឡើយ " ដោយសារតែនិយាយទៅទាក់មាត់ក៏ច្រឡំធ្លោយទៅជាអញ្ចឹងវិញតែក៏ត្រឡប់មកវិញបានយ៉ាងណាក៏ថេយ៉ុងឮដែរនិងសើចក្រវីក្បាលទាំងហួសចិត្ត ><

" កំពុងសរសើរថាខ្ញុំមានភាពទាក់ទាញមែនទេ? បើថាចូលចិត្តក៏និយាយការពិតមកខ្ញុំមិនប្រកាន់ទេកុំមាត់ខុសពីចិត្ត "

" ចូលចិ..ទេ!! អ្នកណាចូលចិត្តគ្មានពេញចិត្តស្អីបន្តិចទេ " ឮពាក្យដំបូងថេយ៉ុងញញឹមឡើងឃើញទេមាត់នឹងពិតជាខុសពីចិត្តមែនមនុស្សប្រុសចរឹកអញ្ចឹងអីចង់តែចាប់ក្រញិចឲ្យណាណីទេគួរឲ្យស្រលាញ់ម្លេះ? ហើយគិតថាឆ្លើយបែបនឹងថេយ៉ុងនឹងបោះបង់គំនិតចោលមែន? ឲ្យដឹងផងថាថេយ៉ុងមិនដូចមុនឡើយគេតាមនិងធ្វើគ្រប់វិធីទាល់តែសម្រេចដូចអ្វីដែលគេចង់បាន

" ពូកែប្រកែកណាស់ឥឡូវនៅសម្រាកទីនេះមួយយប់សិនទៅបើទៅវិញស្មាលនេះខ្លាចគ្រោះថ្នាក់ព្រោះយប់ជ្រៅណាស់ហើយ "

" ប៉ុន្តែ... " ដោយចង់ប្រកែកប៉ុន្តែថេយ៉ុងទាញយករបស់របរពីដៃមកទុកវិញហើយបានរុញឲ្យចូលទៅក្នុងវិញមិនឲ្យបដិសេធបានមុនឡើយហេតុនេះជុងហ្គុកក៏ព្រមនៅគេងទីនេះមួយយប់កុំឲ្យថាគេចិត្តអាក្រក់ឧស្សាហ៏ប្រកែកណាមួយចិត្តក៏ចង់នៅគេងទីនេះដូចគ្នាគ្រាន់តែធ្វើជារឹកពារបន្តិច

៚ ព្រឹកថ្ងៃបន្ទាប់ក្រឡែកទៅមើលអ្នកដែលកំពុងគេងលង់លក់ស្កប់ស្កល់ឯណេះខណៈនេះជុងហ្គុកគេងទៅលើដើមដៃរបស់ថេយ៉ុងនិងអោបជាប់ណែនទៀតផងនៅពេលដែលថេយ៉ុងបើកភ្នែកឡើងឃើញសភាពបែបនេះគឺគេងញញឹមស្ញេញទាំងព្រឹកតែម្ដង ។ កែវភ្នែកសម្លឹងទៅនាយព្រិចៗចង់ឡ៍ទៅជិតដើម្បីថើបជាការដាស់ក៏ប៉ុន្តែជុងហ្គុកបើកភ្នែកឡើងភ្លាមៗធ្វើឲ្យថេយ៉ុងភ្ញាក់ព្រឺត

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Where stories live. Discover now