ញ៊ាំអាហារជុំគ្នាមួយសន្ទុះធំ ជុងគុក ចាប់ផ្តើមនិយាយ រឿងដែល ហ្វឺស ចង់មកនៅទីនេះប្រាប់ទៅអ្នកគ្រប់គ្នា៖
«ប៉ា! គិតយ៉ាងណាដែរ?»ជុងគុក
«ម៉ាក់ថាឲ្យកូន ហ្វឺស មកនៅទីនេះក៏ល្អដែរ ម៉ាក់ចង់មានគ្នាជជែកលេង នៅម្នាក់ឯងអផ្សុកណាស់»កំពុងតែចង់បាន ហ្វឺស មកនៅទីនេះផង ឮកូនប្រុសនិយាយអញ្ចឹងទៀត គាត់កាន់តែសប្បាយចិត្ត។
«ជីមីន! ប៉ាឲ្យកូនជាអ្នកសម្រេចចិត្ត ថាចង់ឲ្យ ហ្វឺស នៅឬអត់?»ក្នុងនាម ជីមីន ជាកូនប្រសារ ស្រាប់តែមានអ្នកផ្សេងចង់មកនៅជាមួយ ស្វាមីខ្លួនអញ្ចឹង គាត់ ចង់ឲ្យ ជីមីន អ្នកសម្រេចចិត្ត។
«ហេតុអីចាំបាច់ឲ្យគេអ្នកសម្រេច?»ជុងគុក លូកមាត់។
«ព្រោះគេជាប្រពន្ធឯងនិងហើយ ឯងចង់យកប្រុសផ្សេងមកនៅផ្ទះ ដោយមិនគិតពីចិត្តប្រពន្ធឯងបានយ៉ាងមិច? ដូច្នេះប៉ាឲ្យគេជាអ្នក សម្រេច ឯងកុំចេះលូកមាត់»
«កូន ហ្វឺស មិនមែនជាអ្នកដទៃ គេជាសង្សាររបស់កូនយើង ជាមនុស្សដែលកូនយើងស្រឡាញ់»អ្នក ស្រី
«ស្រឡាញ់ឬមិនស្រឡាញ់ យ៉ាងណាកូន ជីមីន គឺជាកូនប្រសារនៅផ្ទះនេះ ដូច្នេះយើងឲ្យគេមានសិទ្ធិសម្រេចអ្វីក៏បាន»គ្រប់គ្នាព្រមស្ងាត់មាត់។ គាត់ហៅខ្លួនឯងសុទ្ធតែយើង ធ្វើឲ្យពួកគេឈប់លូកមាត់តបត។
«លោកប៉ា! គេចង់នៅទីនេះក៏នៅចុះ កូនមិនហាម ទេ ជាសិទ្ធិរបស់ ជុងគុក! កុំឲ្យគេថាខ្ញុំបិទសិទ្ធិគេក្នុងឋានៈដែលបានចុះអេតាស៊ីវិលជាមួយគេ»គេមិនចង់ឲ្យនាយគិតថាគេបិទសិទ្ធិ គ្រាន់តែរឿងមកនៅ ចង់
មកក៏មកទៅ យ៉ាងណាពីរឆ្នាំរួច គេគង់តែលែងលះដដែល។
«បើកូនសម្រេចចឹងទៅហើយ ប៉ាតាមកូន ហ្វឺស! ក្មួយអាចមកនៅទីនេះបាន»
«អរគុណលោកប៉ា»ហ្វឺស ញញឹមបិទមាត់មិនជិត។
«ហ្វឺស! ត្រូវគេងបន្ទប់ក្បែរពូនិងមីង»ឮអញ្ចឹង ហ្វឺស ញញឹមលែងសម។
«ហេតុអីទៅលោកប៉ា? កូនចង់គេងបន្ទប់ជាមួយបងជុង»គេប្រកែក សុំឲ្យគាត់យល់ព្រម។
«ក្មួយមិនមែនជាកូនប្រសាររបស់ពូទេ ដូច្នេះមិនអាចគេងបន្ទប់ជាមួយកូនពូឡើយ មិនថាក្មួយជាអ្នកណា កូនពូស្រឡាញ់ឬអត់ ប៉ុន្តែក្នុងផ្ទះនេះ ពូជាអ្នកសម្រេច មិនមែនចង់ធ្វើអីក៏តាមតែចិត្ត កូន ជីមីន មិនព្រមគេងជាមួយកូនជុង ព្រោះគេសុំបែកបន្ទប់ ពូតាមចិត្តគេ តែសម្រាប់ក្មួយ មិនអាចដាច់ខាត»គិតថាគាត់មិនដឹងមែនទេ? ចង់មកនៅទីនេះ ដើម្បីមកបំបែកបំបាក់ស្នេហាកូនប្រសារគាត់ កុំគិតថាធ្វើបែបហ្នឹងបានជោគជ័យនោះ ដរាបណាគាត់នៅទីនេះ។
«បងហួសហេតុពេកហើយ»អ្នកស្រីស្តីថាឲ្យប្តីទាំងមិនពេញចិត្ត។ និយាយមកចង់ដៀល ហ្វឺស ច្បាស់ណាស់។
«អ្នកណាដែលហួសហេតុពិតប្រាកដ គួរតែដឹងខ្លួនឯង មែនទេ? ក្មួយ ហ្វឺស!»គាត់និយាយសង្កត់សំឡេង។
«បាទ! លោកប៉ា»ហ្វឺស ឆ្លើយបែបមិនសម។ គាត់ចង់ថាឲ្យគេច្បាស់ណាស់ ចង់ដៀលថាគេមកទាក់កូនប្រុសគាត់អញ្ចឹង។
«ហ្វឺស ជាសង្សារកូនយើង ឲ្យពួកគេគេងបន្ទប់ជាមួយគ្នាក៏បាន»
«ជាសង្សារ មិនមែនប្រពន្ធ! អូនគិតថា បើមានអ្នកដឹងរឿងក្នុងផ្ទះយកទៅប្រាប់គេ ថាកូនយើងមាន ប្រពន្ធហើយ តែមានប្រុសមកពីណាក៏មិនដឹង មកសុំនៅផ្ទះ ទាំងដែលផ្ទះខ្លួនឯងក៏មាន ហើយចង់មកគេង
បន្ទប់ប្តីរបស់គេទៀត គិតទៅមើល បើរឿងនេះឮចេញទៅខាងក្រៅ ដឹងឮដល់ណា ខ្មាស់គេដល់និង កុំធ្វើខ្លួនឲ្យគេមើលថោកជាងនេះ កូន ជីមីន មកតាមប៉ាទៅខាងលើ»ថាហើយគាត់ដើរឡើងទៅខាងលើបាត់ ព្រមជាមួយ ជីមីន។ ហ្វឺស វិញ ក្តាប់ដៃអាម៉ាស់មុខមិនស្ទើរ គាត់ថាឲ្យចំកណ្តាលមុខតែម្តង សឹងមិនជឿទេថា គាត់ហ៊ានដៀមដាមគេនៅចំពោះ មុខសត្រូវខ្លួន។
«ហ្វឺស! កូនកុំស្តាប់សម្តីរបស់លោកប៉ះអីណា...» អ្នកស្រីលួងលោម ខ្លាចថា ហ្វឺស អន់ចិត្ត។
«កូនមិនអីទេម៉ាក់»ហ្វឺស ធ្វើជាញញឹម ទាំងដែល ក្នុងចិត្ត ខឹងសឹងតែបែកផ្សែង។
«ចាំបងជូនអូនទៅវិញ»ជុងគុក
«កូនរើមកនៅទីនេះពេលណា? ហ្វឺស»
«គឺស្អែកនេះម៉ាក់»
«ចាំម៉ាក់ឲ្យកូនជុងទៅយកកូនណា»
«ស្អែកនេះខ្ញុំរវល់ណាស់ម៉ាក់ ចាំបងឲ្យគេទៅយកអូន»
«តែជុង...»ហ្វឺស
«ស្តាប់បង្គាប់ ជាក្មេងល្អណា ហ្វឺស តោះទៅ»ជុងគុក ដើរទៅមុន មាន ហ្វឺស ដើរតាមពីក្រោយទាំងមិនអស់ចិត្ត។ ជ្រុលជាធ្វើថោកហើយ ថោកឲ្យអស់ចិត្តទៅចុះ ចាប់ពីស្អែកនេះគេបានមកនៅទីនេះ ហើយ ជាឱកាសដែលគេត្រូវធ្វើឲ្យលោកប៉ាពេញចិត្តគេ ក្នុងឋានៈជាអនាគតកូនប្រសារផ្ទះនេះ បន្ទាប់ពីជុង និង ជីមីន លែងលះគ្នា...។
Author: Taesy ✍🏻 [ ថេយ៍ស៊ី ]
YOU ARE READING
💔 Devil Husband 💔 (Complete)
Action«ចន ជុងគុក លោកជាមនុស្សអាក្រក់ ជាបិសាចឈាមត្រជាក់ ជាមនុស្សឃោឃៅបំផុត ខ្ញុំស្អប់លោក»Jimin Jeon Jungkook & Park Jimin ជុងគុក Top & ជីមីន Bottom Author: Taesy ✍🏻 Date: 18.01.2023
Part17: ដៀមដាម
Start from the beginning
