EP36 : ខ្ញុំគ្រាន់តែអញ្ជើញគេមកញ៉ាំបាយ!

Start from the beginning
                                        

សាន់ឆេជាពីជំងឺហើយ គេក៏មានអារម្មណ៍សប្បាយចិត្តបន្តិចដែរ តែ,ផ្ដាច់ពាក្យ? គេស្ដាប់ច្រឡំមែនទេ? ក្មេងម្នាក់នោះសុំគេផ្ដាច់ពាក្យ? ហាស៎ហា គួរឲ្យអស់សំណើចណាស់!

" ហើយក៏ម៉ាក់ក៏ព្រមផ្ដាច់? " ចាងប៊ីនត្បកសំណួរទៅអ្នកស្រីកាង។

" មែនហើយ វាជាអ្វីដែលសាន់ឆេចង់បាន ហើយម៉ាក់មើលទៅឯងក៏មិនបានពេញចិត្តនឹងយកគេជាគូដណ្ដឹងដែរ ម៉ាក់លែងចង់បង្ខំឯងទៀតហើយ "

" តែម៉ាក់ក៏បានធ្វើហើយ! មុនដំបូងម៉ាក់ក៏បង្ខំឲ្យខ្ញុំធ្វើជាគូដណ្ដឹងជាមួយគេ បន្ទាប់មកម៉ាក់ក៏បង្ខំឲ្យខ្ញុំផ្ដាច់ពាក្យពីគេ ម៉ាក់មិនគិតថាម៉ាក់ធ្វើលើសពេកទេឬ? " ចាងប៊ីនប្រែជាកម្រោល សួរទៅម៉ាក់របស់នាយវិញ។ នាយក៏មិនយល់ដែរ ថាមានរឿងអ្វីកើតឡើងចំពោះនាយ គ្រាន់តែដឹងថានាយទទួលយកមិនបានពេលលឺដឹងថាសាន់ឆេចង់ផ្ដាច់ពាក្យ។

" លើសពេក? ម៉ាក់មិនគិតបែបនោះទេ ហេតុអ្វីឯងមិនសប្បាយចិត្ត? ក្រែងនេះជាអ្វីដែលឯងចង់បានមែនទេ? "

" ខ្ញុំមិនដឹងទេ អ្វីក៏ខ្ញុំមិនដែរម៉ាក់! អ្វីដែលខ្ញុំដឹងនៅពេលនេះ គ្មានការផ្ដាច់ពាក្យអ្វីកើតឡើងនោះទេ!! " ថាចប់ នាយក៏បោះជំហានចេញទៅវិញយ៉ាងលឿន ទោះជាលោកកាងស្រែកហៅពីក្រោយយ៉ាងណាក៏នាយមិនងាកមកវិញដែរ។

" អូនមិនគួរប្រាប់កូនបែបនោះទេ! " លោកកាងដកដង្ហើមធំសំឡឹងមើលទៅប្រពន្ធដែលដាក់ខ្លួនអង្គុយចុះលើសាឡុងវិញ។

" មុនពេលសាន់ឆេត្រឡប់មកវិញ ខ្ញុំគ្រាន់តែចង់ឲ្យគេដឹងពីអារម្មណ៍ខ្លួនឯងខ្លះថាស្រឡាញ់ ឬក៏មិនស្រឡាញ់, ខ្ញុំមិនចង់ឃើញកូនឆេខូចចិត្តដោយសារគេទៀតនោះទេ បងក៏ដឹង "

ក្រែងមុននេះគាត់ថាសាន់ឆេមិនត្រឡប់មកវិញនោះអី? តើមានរឿងអ្វីនៅពីក្រោយគំនិតរបស់គាត់?

+ SKIP

" ចៅហ្វាយ! " សុងហានដើរតាមពីក្រោយ Yibo បន្ទាប់ពីចេញពីបន្ទប់ប្រជុំមក។

" រឿងដែលឲ្យទៅស៉ើបយ៉ាងមិចហើយ? " Yibo ឈប់ដើរងាកទៅមើលសុងហាន។ នាយបានឲ្យគេទៅស៉ើបរឿងរបស់ជូអានមក ព្រោះតាំងពីត្រឡប់មកហុងកុងវិញក៏បាត់វត្តមានរបស់នាងឈឹង មិនដឹងប្រាកដថានាងត្រឡប់ទៅអ៉ីតាលីវិញឬនៅទេ ចំណែករឿងគ្រោះថ្នាក់នោះក៏នាយមិនបានដឹងដែរ ព្រោះលោកហាវីដបានបិទព័ត៌មានជិតឈឹងអស់ទៅហើយ។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now