" សួស្ដីបាទ លោកហេម៉ុន តើមានការអ្វីមែនទេ? ឲ្យខ្ញុំហៅចៅហ្វាយមកទេបាទ? " សុងហានឃើញវត្តមានហេម៉ុនចូលមករំខានចៅហ្វាយតូចរបស់ខ្លូនភ្លាម ក៏ចូលខ្លួនមកឈរពាំងមុខនាយតូច នរណាមិនដឹងថាកំឡោះហេម៉ុននេះព្រាននារីប៉ុណ្ណានោះ? យ៉ាងណាៗត្រូវកាងនាយតូចឲ្យចៅហ្វាយសិនហើយ មុនពេលនាយហេម៉ុននេះរាយមន្តស្នេហ៍ដាក់បាន។
" មិនបាច់នោះទេ ព្រោះខ្ញុំគ្រាន់តែមករាក់ទាក់ទេពអប្សរតូចម្នាក់នេះប៉ុណ្ណោះ ហីយ៉ា!ស្រស់ស្អាតជាងមនុស្សស្រីទៅទៀត សុំប៉ះថ្ពាល់បានទេ? " ហេម៉ុន ផ្ទាត់ដៃលឺសូរតិចៗដើរវៀងសុងហានមកឈរទល់មុខនាយតូចទាល់តែបាន មើលចុះថានាយ មាត់រហ័ស ដៃជើងលឿនយ៉ាងណា។ ឯចាន់វិញព្រិចភ្នែកលឿនៗ គាំងស្ញេញក្រោយលឺពាក្យស្នើរសុំរបស់ហេម៉ុនហើយ សុំប៉ះថ្ពាល់? នែ៎ ឈ្មោះក៏មិនទាន់បានស្គាល់ ហើយមកសុំប៉ះថ្ពាល់បាត់ហើយ?
" របស់ខ្លះប៉ះបាន តែរបស់ខ្លះប៉ះដឹងតែរលាកណា៎ លោកហេម៉ុន! " Yiboដើរចូលមកដល់ ដៃលូកក្រសោបចង្កេះមនុស្សមាឌតូចមកផ្អឹបជាប់ស្និតស្នាលនឹងនាយ ហើយសំឡឹងហេម៉ុនដោយក្រសែភ្នែកនឹងថ្កល់។
" Oh លោកWang! " Haemon សំឡឹងទៅ Yibo ដោយរក្សាស្នាមញញឹមជាប់ ទាំងដែលនាយខាងនោះសំឡឹងមកនាយដូចចង់ញេញចង្កូមខាំត្របាក់ភ្លាមៗទៅហើយ ពីបទមកញ៉ែញ៉ងមនុស្សរបស់នាយ។ តែពិបាកបន្តិចហើយ ព្រាននារីដូចនាយហេម៉ុននេះចូលចិត្តញញឹម ញញឹមរាយមន្តស្នេហ៍នោះអី!
" ចៃដន្យបែបនេះទៅហើយ សូមណែនាំបន្តិចទៅចុះ,លោក Hwang Haemon នេះគឺ Xiao Zhan ភរិយារបស់ខ្ញុំ " Yiboលើកចញ្ចើមម្ខាង ញញឹមលើកថ្គាមតបទៅហេម៉ុន មុននឹងណែនាំជាផ្លូវការទៅកាន់ហេម៉ុនឲ្យបានដឹងខ្លះ ថាមនុស្សតូចម្នាក់នេះមានម្ចាស់ហើយ រឹតតែមិនគួរឲ្យនរណាមកប៉ះពាល់ បើមិនដូច្នេះវានឹងរលាកដៃដូចពាក្យនាយគម្រាមលេងដោយប្រយោលមុននេះមិនខាន។
" Wow! Your Wife? He's fucking gorgeous! Man,you're lucky " Haemon លាន់មាត់ ភ្ញាក់ផ្អើលតិចតួចពេលដឹងឋានៈនាយតូចម្នាក់នេះ មុននេះលោកWuប្រាប់ជាមនុស្សរបស់Wang Yibo ស្មានថាត្រឹមជាប្អូនឬកូនចៅក្រោមបង្គាប់ទេតើ។
YOU ARE READING
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfiction[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae
EP35 : អាមួយហ្នឹងព្រាននារីណាស់!
Start from the beginning
