<< អរគុណហើយ! តែខ្ញុំមិនទាន់ឃ្លានទេ ខ្ញុំមិន... >> នាយតូចកំពុងតែរកប្រកែកមិនព្រមញុំាស្រាប់តែរាងក្រាស់វាចាកាត់
<< ញុំាខ្លះដើម្បីឲ្យក្រពះវាដំណើរការបានល្អ អាហារពេលព្រឹកគឺសំខាន់ណាស់សម្រាប់សុខភាព ជាពិសេសគឺអ្នកជំងឺ >> នាយពោលបណ្តើរក៏ជួយរៀបចំអាហារដាក់លើតុរុញទៅក្បែរគេបណ្តើរ
<< បង jung និយាយត្រូវណាស់ យ៉ាងណាបងក៏រៀបចំរួចហើយ ញុំាបន្តិចក៏ល្អដែរណ៎!!! >> នារីយើងញញឹមស្រស់ដាក់រាងតូច រួមជាមួយនឹងវាចាទន់ភ្លន់របស់នាងផងនោះ រាងតូចក៏ព្រមញុំា
<< បាទ...! >> ក្មេងតូចយើងញញឹមទទួលយកបបរមួយចាននោះមកដាក់ចូលមាត់ញុំាយកៗ ដោយក្តីរីករាយអស់បន្តិចទើបឈប់
ក្នុងភ្នែកក៏រលីងរលោងរកកល់ចង់យំ ហើយចិត្តក៏គិតរហូតដល់ថា បើនេះគឺជាសុបុិនដ៏វែងមួយ គេសុំមិនភ្ញាក់ជារៀងរហូត... ក្រោយពីបាត់បង់ឪពុកបង្កើតទៅ នេះជាលើកទីមួយហើយ ដែលអ្នកដទៃមកធ្វើល្អដាក់នាយ មនុស្សមិនដែលធ្លាប់ស្គាល់គ្នាសោះពីមុនមកក៏ព្រមជួយ និងយកចិត្តទុក្ខដាក់ចំពោះនាយដល់ថ្នាក់នេះ ពិតឬថានេះមិនមែនជាសុបិន្ត?
<< អ៎! ដឹងខ្លួនល្មម នៅញុំាអាហារពេលព្រឹករួចទៀតណ៎? ពិតជាល្អខ្លាំងណាស់ >> លោកពេទ្យដ៏សង្ហារយើងចូលដល់បន្ទប់ភ្លាមក៏ឃើញអាហារនៅនឹងមុខរាងតូចដែលញុំាហើយល្មម ទើបនាយវាចាទាំងញញឹមស្រស់ជាមួយអ្នកជំងឺឲ្យមានភាពស្និទ្ធស្នាល
<< ខ្ញុំបានយកមកច្រើនណាស់ បងប្រុសមកញ៉ាំជាមួយគ្នាមកណា៎ >> នាងប្រាប់ទៅបងប្រុសរបស់នាង ដែលគិតតែពីឈរមើលមុខនាយតូចភ្លឹសៗ ធ្វើឲ្យបរិយាកាសហាក់អាប់អួរបន្តិចដែរ
<< ញុំាឆ្អែតហើយមែនទេ? អុះ...!!! >> Jimin ឃើញថារាងតូចមានទឹកមុខស្លេកស្លាំងពេក នាយក៏លូកដៃរកស្ទាបកំដៅខ្លួនគេបន្តិច ប៉ុន្តែរាងតូចគេហាក់ភ្ញាក់ទើបងាកខ្លួនគេច ភ្លាមៗលោកពេទ្យក៏ភ្ញាក់លាន់មាត់
<< សុំទោសៗ...! ខ្ញុំគ្មានចេតនាធ្វើចឹងដាក់លោកគ្រូពេទ្យទេ ខ្ញុំសូមទោសផង >> ក្រោយគិតឃើញថាខ្លួនឯងបានធ្វើអាកប្បកិរិយាមិនសមរម្យទៅលើលោកពេទ្យហើយនោះ នាយតូចក៏ប្រញាប់សុំការអភ័យទោសវិញ
ភាគ9: ជីវិតគឺមានតម្លៃ
Start from the beginning
