ភាគទី៥៦ : ខ្ញុំពិតជានឹកលោកខ្លាំងណាស់

Beginne am Anfang
                                        

" ឆ្នាស់ម្លេះទេចាហ្វាយខ្ញុំជាងពីមុនទៀត " វីនលែងប្រើពាក្យថាកាចឬឃោឃៅលើជុងហ្គុកទៀតប្រែមកជាឆ្នាស់វិញហេតុអ្វីដឹងទេ? មើលទៅជុងហ្គុកឥឡូវដូចមនុស្សផ្សេងគ្នាអញ្ចឹងពីមុនមិនសូវជាចេញចរឹកបែបឡិឡក់និងខ្លាចៗពីមុនមកទេគឺគ្រាន់តែសម្លឹងមុខនិងប្រើកែវភ្នែកមុតស្រួចគឺកូនចៅខ្លាចបាត់ហើយមិននិយាយអ្វីច្រើនតែសម្រាប់បច្ចុប្បន្ននេះវិញជុងហ្គុកគឺរួសរាយជាងមុនអាចនិយាយថាបើធ្វើឲ្យមិនត្រូវចិត្តស្ដីឲ្យយកហ្មងបើមិនអញ្ចឹងទេអង្គុយទេសនាពីរបីម៉ោងអញ្ចឹងទៅពិសេសនោះគឺញេញជាងស្រីទៀត ។

អាចសង្កេតបានព្រោះថាកាលមុនជុងហ្គុកមិនសូវមាត់ច្រើនជាមនុស្សលក្ខណៈរោគចិត្តសតិក៏ពិបាកគ្រប់គ្រងទៀតហេតុនេះនាយក៏ចេញជាមនុស្សស្ងាត់ៗប៉ុន្តែកុំបារម្ភអីជុងហ្គុកបានជាសះស្បើយពីជំងឺក្នុងផ្លូវចិត្តនេះហើយដោយសារតែថេយ៉ុងទើបអាចកែប្រែបានរហូតដល់សព្វថ្ងៃនេះជុងហ្គុកអាចលេងសើចដូចគេឯងមិនពិបាកចិត្តមិនស្មុគស្មាញមិនគិតច្រើន ។ 

" កុំមាត់ជីបអូចពេកយើងឆ្នាស់អញ្ចឹងមានបញ្ហាមែនហាស៎? "

" ក្រែងចាហ្វាយជាប្ដីរបស់គេហើយចេញចរឹកញេញអញ្ចឹងអ្នកណាឲ្យនៅលើ " លើកចិញ្ចើមតបទៅជុងហ្គុកវិញអាងតែលេងសើចជាមួយបានតបមិនឈប់ហើយក៏បានចម្លើយដូចចិត្ត ** ផូស ** ឯកសារក្រាស់មួយហោះមករកចំក្បាលឈឺល្មមគួរសមដែរទាល់តែអញ្ចឹងបានអន់ចង់ឈប់ហើបមាត់ដោយយកដៃមកបិទបបូរមាត់ជិតហើយអោនមុខចុះ

៚ ខាងមន្ទីរពេទ្យថេយ៉ុងបានមកធ្វើការនៅទីនេះដែលជាមន្ទីរពេទ្យល្បីនិងធំគ្រាន់តែគេចូលមកក៏ពេទ្យទីនេះទទួលស្វាគមន៏យ៉ាងល្អនិងបានធ្វើតាមតួនាទី ។ ការិយាល័យរបស់ដុកទ័រក៏មានមួយឲ្យផងដែរក្នុងពេទ្យនេះមានដុកទ័រចំនួនបួនទៅប្រាំនាក់ងាយស្រួលក្នុងការព្យាបាលនិងអ្នកជម្ងឺពេទ្យជំនាញៗភាគច្រើនគេទុកឲ្យធ្វើខាងវះកាត់ឬក៏សម្រាលកូនដោយសារអ្នកជំនាញដឹងទិចនិចច្រើនមិនមានគ្រោះថ្នាក់ដល់អ្នកជម្ងឺអាចទុកចិត្តបាននិងចាត់ចែងខាងផ្នែកទូទៅផ្សេងៗទៀតដែរ

📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)Wo Geschichten leben. Entdecke jetzt