" ចាប់ពីពេលនេះលែងមាននរណាមកបញ្ជាឯងទៀតហើយព្រោះជីហ៊ុនមិនមានលើលោកនេះទៀតទេ..រស់នៅដោយក្ដីសុខចុះកុំគិតនូវរឿងនេះបន្តនាំឲ្យពិបាកចិត្ត " យុនហ្គីនិយាយហើយក៏ប្រុងនឹងចេញទៅមើលជុងហ្គុកប៉ុន្តែជីមីនហៅឃាត់និងសួរទៅនាយ៖
" ចុះលោកនឹងមិនរស់នៅជាមួយខ្ញុំទេឬ? "
" ហុឹស!! ទុកឲ្យពេលវេលារៀបចំចុះបើពួកយើងជាគូនឹងគ្នាច្បាស់ជាបានរួមរស់ជាមួយគ្នាមិនខានឡើយខ្ញុំនៅមិនរឿងច្រើនត្រូវធ្វើដូច្នេះពេលនេះគឺមិនទាន់គិតទៅលើវាឡើយ " ស្នាមញញឹមស្រាលស្រទន់បង្ហាញនៅលើផ្ទៃមុខរបស់យុនហ្គីកំឡុងពេលនេះនាយពិតជាពិបាកក្នុងការសម្រេចចិត្តណាស់មានតែឲ្យពេលវេលារៀបចំដោយខ្លួនឯងលទ្ធផលបែបណាក៏គេទទួលយកដែរ ។ បន្ទាប់មកយុនហ្គីក៏ត្រឡប់ទៅរងចាំដំណឹងពីគ្រូពេទ្យវិញដោយមិនបានងាកមកមើលជីមីនឡើយនាយតូចក៏មិនអាចនិយាយអ្វីបានត្រឹមឈរសម្លឹងមើកផែនខ្នងរបស់នាយទាំងស្រង៉ូរស្រង៉ាត់ហើយក៏ដាច់ចិត្តស្រែកប្រាប់នាយពីក្រោយ៖
" ខ្ញុំនឹងរងចាំពេលវេលានោះមកដល់រហូតដល់លោកបកមកស្រលាញ់ខ្ញុំម្ដងទៀត "
" ទម្រាំដល់ពេលនោះឯងក៏អាចរកអ្នកថ្មីនិងល្អជាងយើងបានបាត់ទៅហើយ " ឃ្លានេះពោលឡើងក្នុងចិត្តរបស់យុនហ្គីដែលដើរចេញទៅដោយមិនងាកក្រោយបន្តិចឡើយជាមួយស្នាមញញឹមតិចៗថ្ងៃខាងមុខទៀតគ្មាននរណាម្នាក់អាចមើលឃើញនោះទេតើអាចកំណត់បានដោយរបៀបណា? សំខាន់ក្នុងពេលនេះនាយមិនមានអ្វីជាប់ខ្លួនគ្មានសល់អ្វីទាំងអស់គេមិនអាចធ្វើរឿងដែលគេចង់ធ្វើតាមគិតចិត្តក្នុងពេលនេះបានទេត្រូវតែរងចាំពេលដ៏ល្អមួយមកសិនទើបមិនលំបាកពេលក្រោយ ។
៚ ការទទួលព្យាបាលពីគ្រូពេទ្យអស់រយៈពេលមួយខែកន្លងមកទៀតរហូតដល់ថ្ងៃនេះទើបជុងហ្គុកអាចដឹងខ្លួនឡើងមកវិញអស់ពេលជាងពីរទៅបីខែហើយដែលនាយសន្លប់នៅមួយកន្លែងប៉ុន្តែខណៈពេលដែលទន្ទឹងរងចាំបានមកដល់ហើយកែវភ្នែកបើកសន្សឹមៗម្រាមដៃកម្រើកឡើងតិចៗលោកចនក៏ឲ្យគេទៅហៅគ្រូពេទ្យមកពិនិត្យជាមួយនឹងភាពរីករាយ
" អបអរផងអ្នកជម្ងឺប្រសើរឡើងហើយប៉ុន្តែដោយសារតែគេសន្លប់យូរក៏ត្រូវការអាហារដែលប៊ូវកម្លាំងខ្លះដែរយ៉ាងណាមើលថែឲ្យបានល្អផង "
" អរគុណលោកគ្រូពេទ្យហើយ " គ្រូពេទ្យញញឹមងក់ក្បាលបន្តិចមុននឹងចេញទៅធ្វើការរបស់គាត់បន្តទៀតងាកមកមើលជុងហ្គុកពេលដែលដឹងខ្លួនវិញបែបនេះក៏ធ្វើឲ្យមុខមាត់ស្លេកស្លាំងផងដែរគ្មានកម្លាំងនោះទេមិនទាំងចង់ហើបមាត់និយាយរកឪពុកផង
" កូនមានឈឺត្រង់ណាទេ? " ជុងហ្គុកក្រវីក្បាលតិចៗទាំងខ្សោះៗក្នុងខ្លួនរួចក៏ងាកទៅសម្លឹងមើលម្ខាងទៀតដោយស្ងៀមស្ងាត់បំផុតលោកចនឃើញបែបនេះក៏មិនបានសួរនាំអ្វីទៀតដែរព្រោះគិតថាកូនប្រុសទើបតែងើបពីសន្លប់អាចនឹងគ្មានកម្លាំងក្នុងខ្លួនរាងកាយក៏ទន់ខ្សោយគាត់ទុកឲ្យជុងហ្គុកនៅសម្រាកក្នុងបន្ទប់ម្នាក់ឯងសិនដោយទុកឲ្យកូនចៅប៉ុន្មាននាក់នៅការពារនិងមើលថែពេលជុងហ្គុកត្រូវការ ។
TO BE CONTINUED...
- PICH -
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
ភាគទី៥៣ : ខ្ញុំនឹងរងចាំពេលវេលានោះមកដល់..!!
Start from the beginning
