" ហាស៎? ពួកគាត់នៅមន្ទីរពេទ្យមែនទេ " សម្លេងស្រែកដោយការភ្ញាក់ផ្អើលនិងរំភើបព្រមគ្នាជីមីនញញឹមឡើងមានសង្ឃឹមមកវិញពេលទទួលបានដំណឹងនេះពីលោកចនគេក៏ប្រញាប់រៀបចំខ្លួនទៅមន្ទីរពេទ្យដូចគ្នាដើម្បីបានទៅជួបមុខយុនហ្គីផងនិងបងប្រុសរបស់គេផង
...ក្នុងមន្ទីរពេទ្យគ្រប់គ្នាបានមកដល់ជុំគ្នាអស់ហើយលោកចនក៏សំដៅមករកយុនហ្គីដែលនៅអង្គុយរងចាំមុខបន្ទប់ព្យាបាលទាំងប្រញាប់ព្រោះតែបារម្ភពីកូនប្រុសខ្លាំងផងពេលបានដំណឹងគាត់សែនរំភើបនិងធូរទ្រូងមែនទែន
" តើជុងហ្គុកមិនអីទេឬ? "
" គ្រូពេទ្យកំពុងពិនិត្យអាការៈរបស់គេហើយលោកពូ..តែថាមិនទាន់ឃើញគ្រូពេទ្យចេញមកវិញនោះទេ " គេនៅចាំមើលល្មមគួរសមប៉ុន្តែគ្រូពេទ្យនៅមិនទាន់ចេញមកប្រាប់អ្វីនោះទេម្នាក់ៗសុទ្ធតែបារម្ភពីជុងហ្គុកគ្រប់គ្នានិងនាំគ្នារងចាំជាមួយគ្នាដែរ ។ ចំណែកយុនហ្គីនិងជីមីនពួកគេបានមកនិយាយគ្នានៅកន្លែងមួយតែពីរនាក់ដោយសារតែជីមីនសុំពេលរបស់យុនហ្គីឲ្យមកនិយាយគ្នាជាមួយគេហើយនាយក៏មិនបានប្រកែកអ្វីដែរ ។
" បងរបស់ឯងបានស្លាប់ហើយ " យុនហ្គីមិនចង់វែងឆ្ងាយច្រើនក៏និយាយចូលសាច់ការតែម្ដងជីមីនលឺហើយក៏ងក់ក្បាលតិចៗនិងទម្លាក់ទឹកមុខចុះបន្តិចដែរមនុស្សដូចជីមីនពូកែលាក់អារម្មណ៏ណាស់គេធ្វើជាធម្មតាពេលលឺដំណឹងរបស់ជីហ៊ុន
" ចុះលោកមិនកើតអ្វីទេឬ? "
" ខ្ញុំមិនអីទេ..សុំទោសដែលមិនអាចជួយបងរបស់ឯងបាន " ជីមីនញញឹមស្រាលៗនិងក្រវីក្បាលតិចៗបញ្ជាក់ថាមិនចាំបាច់សុំទោសគេនោះទេនាយមិនខុសឡើយ
" កុំសុំទោសអីលោកមិនខុសខ្ញុំទេដែលជាអ្នកខុសព្រោះរឿងគ្រប់យ៉ាងកើតឡើងដោយសារតែខ្ញុំៗសុំទោសទើបត្រូវ " នាយតូចអោនមុខចុះដោយការដឹងកំហុសរបស់ខ្លួនយុនហ្គីកាលដែលឃើញបែបនេះក៏ចាប់ស្មារបស់ជីមីនជាប់ដោយមិនចង់ឲ្យនិយាយពាក្យនេះទៀតទេទោះមើលទៅជីមីនមិនយំក៏គេអាចដឹងបានថាក្នុងចិត្តកំពុងតែឈឺចាប់ ។
" រឿងចប់អស់ហើយឈប់សុំទោសទៀតទៅពួកយើងសុទ្ធតែទទួលបានទោសរៀងខ្លួនយើងមិនខឹងនឹងឯងទៀតនោះទេ "
YOU ARE READING
📍លោកគ្រូរោគចិត្ត📍- KookV - (completed✔️)
Romance" គ្រូរោគចិត្តក៏ព្រោះតែឯងណា៎..ថេយ៉ុង " ប្រលោមលោករវាងគ្រូនិងសិស្សដែលមានទំនាក់ទំនងលើសពីអ្វីដែលគិតហើយសំងាត់ទៀតផង..!!! +បញ្ជាក់មានវគ្គ🔞ល្មមគួរសមដែរដូច្នេះបើអ្នកពិបាកអាចរំលងចោលបានណា៎ ។ សរសេរដោយ : ពេជ្រ 31.01.22
ភាគទី៥៣ : ខ្ញុំនឹងរងចាំពេលវេលានោះមកដល់..!!
Start from the beginning
