Ep23:តួនាទីភរិយា

Start from the beginning
                                        

    "ល...លោកចូលមកធ្វើអី?"ថេយ៉ុងក្រោបភួយយ៉ាងណែនខាំមាត់សួរនាយទាំងញ័រៗនាងនៅតែខ្លាចជុងហ្គុកដដែលព្រោះតែស្ថានភាពនាងមិនគួរអោយនាយនៅជិតនោះទេបើមិនចឹងមិនរួចខ្លួន

    "ល៎ែងៗ!!!អ៎ាយ!!"ជុងហ្គុកមិនទាន់តបតែក៏ដើរមកទាញភួយចេញនាំអោយថេយ៉ុងភ័យកាន់តែខ្លាំងព្យាយាមចាប់ភួយមិនអោយនាយទាញចេញបានប៉ុន្តែក៏នៅតែមិនឈ្នះកម្លាំងដៃបន្តិចបន្តួចរបស់នាយទាញចេញយ៉ាងសុីផុយហើយក៏ទាញកាយនាងមកអឹបនឹងទ្រូងហាប់ណែនរបស់នាយ

     "ប្តីចូលមកអោយប្រពន្ធចងក្រវ៉ាត់កអោយប៉ុណ្ណោះ"នាយអោនទៅជិតកញ្ចឹងកស្រង់ក្លិននាងបន្តិចមុននឹងខ្សឹបប្រាប់រួចទើបងើបមកមើលមុខនាងដែលខំបិទភ្នែកមុននេះ

    "លោកអត់ដៃមែនទេ?ចងខ្លួនឯងមិនកើតទេហ្ហេស?!"ថេយ៉ុងក៏ចាប់ផ្តើមឆ្នាស់ភ្លាមៗរឿងចឹងៗសោះក៏មករំខានគេដែរមិនទាន់បានស្លៀកពាក់ផងកូនចាំស្លាប់ហើយ

     "តែប្តីចង់អោយប្រពន្ធចងអោយ"ជុងហ្គុកអោបរឹតចង្កេះនាងមុននឹងពោលឡើង

     "រឿងច្រើនមែនលោកនេះ!!អោយមក"ថេយ៉ុងសម្លក់នាយមុននឹងលាតដៃសុំក្រវ៉ាត់កមកចងអោយនាយ។ជុងហ្គុកហុចអោយនាងរួចក៏អោនចាំនាងចងអោយថេយ៉ុងអៀនៗខ្លួនចងពង់ផងញ៉េញ៉ៃៗជ្រុះឡូវហើយ។ថេយ៉ុងចាប់ផ្តើមចងអោយនាយមួយៗទាំងអៀនចង់រឹងខ្លួនទៅហើយព្រោះសមីខ្លួនគេគិតតែពីសម្លឹងមុខនាងមិនឈប់ហើយមុខក៏ជិតប៉ះគ្នាថែមទៀត

      "រួចហើយ"ថេយ៉ុងរហ័សថយគេចនៅពេលកិច្ចការរួចជុងហ្គុកក៏ទាញចង្កេះនាងមកវិញ

     "សឺត..ក្រអូបណាស់"ជុងហ្គុកអោនថើបថ្ពាល់ថេយ៉ុងមួយខ្សឺតរួចក៏ញញឹមសរសើរអោយថេយ៉ុងអៀនកាន់តែខ្លាំងខាំមាត់ឈ្ងោកមុខចុះមិនចង់អោយនាយឃើញថានាងអៀន

     "មិនគិតចង់ផ្តល់កម្លាំងចិត្តអោយប្តីមុនទៅធ្វើការខ្លះទេហ៎?"ជុងហ្គុកអោនសួរហើយក៏ធ្វើមុខពេបដូចកូនក្មេងឯថេយ៉ុងឃើញហើយក៏ងើយសួរវិញទាំងមិនសូវយល់ន័យ

    "អ្វីទៅ?"នៅពេលដែលថេយ៉ុងសួរជុងហ្គុកក៏ញោចញញឹមឡើងហុចថ្ពាល់ទៅជិតមុខរបស់នាងរួចទើបបំប៉ោងថ្ពាល់យកដៃចង្អុលនាំអោយថេយ៉ុងយល់ទើបក្តាប់ដៃខាំមាត់សម្រួលអារម្មណ៍ហក់ថើបនាយមួយខ្សឺតយ៉ាងលឿនរួចក៏ដកវិញ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now