Ep19:ក្តីសុខ

Start from the beginning
                                        

     "សួស្តីលោកហាន"ជុងហ្គុកញញឹមសួស្តីខុសពីមុនសឹងតែ360ដឺក្រេពីមុនមុខងាប់គ្មានរាប់អាណាទេ

    "បាទ!សួស្តីលោកចន!ខានជួបគ្នាយូរលោកដូចជាស្រស់ស្រាយជាងមុនណាស់"គាត់ញញឹមតបទើបបន្តនិយាយអោយជុងហ្គុកញញឹមកាន់តែខ្លាំងងាកប៉ាចចំពួកប្រុសៗក្នុងផ្ទះមើលមកប្រពន្ធនាយឥតព្រិចទឹកមុខកាចក៏ផុសឡើងមកភ្លាមៗ។មូលហេតុដែលនាយហៅពួកគេមកជុំគ្នាទាំងអស់ព្រោះតែចង់ប្រកាសលោកស្រីថ្មីនឹងឯង។ជុងហ្គុកងាកចំអែលវិនកំពុងមើលប្រពន្ធនាយដែរធ្វើអោយនាយកាន់តែក្តៅស្លឹកត្រចៀកងំអែលវិនឃើញភ្លាមលេបទឹកមាត់ព្យាយាមរៀបរឹកធម្មតាមើលមុខនាយបន្តិចឃើញថានាយនៅតែសម្លឹងមុខខ្លួនទើបយល់ការណ៍ងាកមើលពួកអង្គរក្សភ្លឹកមិនឈប់ទើបនាយដើរមកឈរពាំងទះក្បាលម្នាក់មួយដៃនាំអោយពួកគេរហ័សអោនមុខចុះទាំងអស់

    "ឯណាឯកសារខ្ញុំអោយលោកយកមកនោះ"ជុងហ្គុកមុខប្រែមកមាំវិញមិនឆ្លើយបែរជាសួររករបស់ដែលនាយត្រូវការ

    "នេះអេតាសុីវិលដែលលោកអោយខ្ញុំត្រៀម"គាត់ក៏រហ័សដកចេញមក ជុងហ្គុកដាក់ថេយ៉ុងអង្គុយលើសាឡុងរួចទើបនាយអង្គុយក្បែរតាមក្រោយ

    "បងសុីញ៉េរួចហើយដល់វេនអូនហើយ"ជុងហ្គុកទាញមកសុីញ៉េរួចទើបហុចអោយថេយ៉ុងដែលអង្គុយស្ងៀមឈឹងសម្លឹងអេតាសុីវិលចំពោះមុខ។ចំណែកអ្នកជុំវិញនាំគ្នាភ្ញាក់ផ្អើលនាយស្រលាញ់ថេយ៉ុងពីពេលណាមានតែម៉ែដោះនឹងអែលវិនទេដែលញញឹមមានក្តីសុខមើលពួកគេព្រោះគម្រោងបានសម្រេច

    "ប៉ាៗ/ម៉ាក់ៗ"កូនស្រីក្បាលខូចទាំងពីររត់ចុះមកពីខាងផ្ទះយ៉ាងលឿនេះពេលឃើញមនុស្សជុំៗ

    "Wow!!ម៉ាក់ៗស្អាតខ្លាំងណាស់"ពួកនាងដើរហួសជុងហ្គុកដែលនាយខំញញឹមលាតដៃទទួលកូនតែក៏អៀនដៃភ្លាមៗពេលពួកនាងរត់ទៅរកម៉ាក់ៗស្រស់ស្អាតរបស់ពួកនាង

    "អូនឆាប់សុីញ៉េទៅកូនៗមកហើយ"ជុងហ្គុកតឿនខ្លាចថេយ៉ុងមិនសុីញ៉េ

    "ក្រដាសអីនឹងប៉ាៗ?"ឈូអុីសួរទាំងឆ្ងល់នាងអាចអានបានខ្លះតែមិនយល់ទើបសួរ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now