Ep19:ក្តីសុខ

Start from the beginning
                                        

    "អ៊ែក!!នរណាអោយលោកចិញ្ចឹម?ទុកលុយ
បរិច្ចាគអោយក្មេងកំព្រាជាជាងចំណាយលើរបស់អស់នេះ"ថេយ៉ុងងាកមុខចេញពេបមាត់លាតអណ្តាតដាក់ជុងហ្គុកធ្វើអោយនាយខ្នាញ់មិនស្ទើរនាងបន្តនិយាយអោយជុងហ្គុកឃើញថានាងដូចជាទេពធីតានាំសំណាងអោយនាយយ៉ាងចឹងទាំងស្អាតទាំងចិត្តល្អមិនចេះទាមទារមិនចេះអែបអបនិយាយរួមនាងល្អគ្រប់យ៉ាងសម្រាប់នាយ
 
      "សឺត....បងមិនស្មានថាបងអាចមានសំណាងបាននារីល្អទាំងស្អាតទាំងពូកែថែមទាំងសម្បុរសធម៌ដូចអូនមកធ្វើភរិយានោះទេ"ជុងហ្គុកក្រសោបកាយនាងថើបថ្ពាល់មួយខ្សឺតយ៉ាងវែងមុននិងនិយាយសរសើរអោយថេយ៉ុងស្តាប់ទៅញញឹមព្រមជាមួយប៉ុន្តែក៏ងាកមកតវ៉ាត្រង់ពាក្យចុងក្រោយភ្លេត

    "នរណាភរិយាលោក?ជ្រេញណាស់"

   "រំលឹកល្អទេ?ខ្លាចថាអូនមិនចាំចង់អោយបងរួចរំលឹកការចងចាំដ៏ផ្អែមល្ហែមកាលពីយប់មិញ"ជុងហ្គុកញញឹមខិលខ្សឹបដាក់ត្រចៀកថេយ៉ុងអោយព្រឺរោមភ្លាមៗ

    "មិ...មិនបាច់ទេលែងទៅ"ថេយ៉ុងរដាក់រដុបមួយរំពេចក្រោយស្តាប់នាងនិយាយហើយគេនៅឈឺមិនទាន់បាត់ផង

    *តុ តុ

    "លោកប្រុស....លោកមេធាវីមកដល់ហើយច៎ាហើយក៏មានអ្នកយកឈុតមកផងដែរ"ម៉ែដោះគោះទ្វាររកតែតែជុងហ្គុកតបថេយ៉ុងមិនទាន់។ជុងហ្គុករហ័សក្រោកចេញទៅបើកទ្វារ

    "ម៉ែដោះជួយប្រាប់អោយពួកគេយកឈុតមកខាងលើមកហើយប្រាប់អោយលោកហានចាំសិនទៅពេលរួចរាល់ខ្ញុំនឹងចុះទៅ"ជុងហ្គុកបើកទ្វារបន្តិចរួចទើបនិយាយជាមួយគាត់រកតែម៉ែដោះឃើញមុខអ្នកខាងក្នុងបន្តិចមិនបាន

     "ច៎ាស!លោកប្រុស"គាត់អោនបន្តិចទើបទៅខាងក្រោមវិញមិនហ៊ានអើតផ្តេសផ្តាសទេខ្លាចអ្នកចំពោះមុខប្រើភ្នែកពិឃាតសម្លឹងគាត់

    ពេលម៉ែដោះទៅវិញបានបន្តិចអ្នកយកឈុតក៏មកដល់ជុងហ្គុកហុចសែកអោយរួចពួកគេក៏ត្រឡប់ទៅវិញ។នាយកម្មង់មកសុទ្ធតែឈុតទើបតែចេញថ្មីម៉ាកប្រេនៗស្អាតៗគ្រាន់តែដកចេញមកមើលថេយ៉ុងបើកភ្នែកចំហមាត់មិនមែនស្អាតនោះទេវាវាលពេកហើយលោកអើយស្លាប់មិនខានទេនាងមិនចេះពាក់ឈុតបែបនឹងទេ

💘🔞ពោះម៉ាយរោគចិត្ត🔞💘[Completed✓]Where stories live. Discover now