" លោកគ្រូពេទ្យ ប្អូនខ្ញុំកើតអីទេ..."Jinរត់ទៅសួរពេទ្យពេលឃើញគាត់ដើរចេញមក Sanaក៏ដើរទៅឈរក្បែរ Jinដូចគ្នា

" លោកJeonគ្រាន់តែខ្យល់គ ដួលសន្លប់ពេលនេះគាត់ដឹងខ្លួនហើយ ខ្ញុំបានភ្ចួរសេរ៉ូមអោយគាត់រួចហើយ" Doctor

" អគុណលោកណាស់.."Jin ក៏អោគោរព

" តែលោកJeon សុំជួប ក្មេងប្រុសម្នាក់ដែលឈ្មោះTae តែម្នាក់ឯងទេ នៅគាត់ប្រាប់ខ្ញុំ"Doctor

" បាទ...Taeឆាប់ចូលទៅ..."Jinក៏ទាញTaeអោយចូលទៅក្នុងបន្ទប់Jungkook

" ខ្ញុំចង់ចូលដែរ.."Sana បម្រុងចូលដែរតែjinឈរពាំងដៃ

" មីងទៅវិញទៅ...ឯងក៏ដូចគ្នា..."JinនិយាយហើយមើលមុខWinនិងsanaឆ្លាស់គ្នា
" សង្សារខ្ញុំនៅទីនេះ ខ្ញុំមិនទៅណា..."Win

" សង្សារឯង ពេលនេះប្អូនថ្លៃយើង បើមិនចង់មានរឿងចេញ..." Jinនិយាយដោយទឹកមុខកាច
" ទៅៗ យើងមានរឿងនិយាយជាមួយឯង " Sana និយាយខ្សឹបៗប្រាប់Winតិចៗ

" ក៏បានខ្ញុំនិងត្រឡប់មកវិញ.." Winក៏ដើរចេញទៅ
" ហ្ហឹស....." Sana ក៏ដើរចេញទៅវិញដែរ

Room

" Tae....."Jungkookនិយាយតិចៗហៅឈ្មោះTae

" កុំក្រោកអី លោកមិនទាន់មានកម្លាំងទេ..."Taeប្រញាប់ទៅរកJungkookដែលកំពុងដេកភ្ចួរសេរ៉ូម

" កុំធ្វើបែបនឹងទៀតអី បងឈឺណាស់..."Jungkookចាប់រាងកាយTaeមកអោបយ៉ាងណែនហើយនិយាយ ទាំងសម្លេងញ័រៗ គេស្ទើរតែយំចេញមកម្តងៗហើយ

" ខ្ញុំធ្វើអ្វី??.....អួយលោកកុំរឹតខ្ញុំពេក.." Taeក៏សួរJungkookព្រោះគេមិនយល់ថាJungkookនិយាយពីអី

" អូនទៅស្រលាញ់សង្សារចាស់អូន អូនភ្លេចបង អូនមិនដឹងទេថាបងស្ទើរតែស្លាប់ម្តងៗហើយ បើបងដឹងថាមានថ្ងៃនេះបងនិង រៀបការជាមួយអូន បងនិងចុះអេតាសីុវិលជាមួយអូន ដើម្បីអោយអូនក្លាយជាកម្មសិទ្ធិបងតែម្នាក់..."Jungkookនិយាយរៀបរាប់ទាំងអួលដើបក ទឹកភ្នែករបស់នាយក៏ស្រក់លើស្មាររាងតូច

" លោកយំ?? កុំយំអី ប្រយ័ត្នខ្ញុំយំដែរ..." Taeយកបាតដៃចាប់មុខJungkookហើយជូតទឹកភ្នែក ទោះគេមិនចាំJungkookតែអារម្មណ៍គេពេលនេះក៏ឈឺដែរពេលឃើញJungkookបែបនេះ

" បានបងមិនយំទេ...ចំមែនមិនគួរយំទេ .."Jungkookនិយាយហើយក៏សើចញឹមៗបែបមិនសម
" ខ្ញុំដឹងហើយ ថាខ្ញុំបាត់បង់ការចងចាំ...តែលោកជិតមានប្រពន្ធហើយ..ហេតុអីក៏លោកអះអាងថាខ្ញុំជា...."Tae

" អ្នកណា ថាបងមានប្រពន្ធ?? ប្រពន្ធបងមាន គឺអូននឹងហើយ..." Jungkookស្រាក់ដៃអោបចង្កេះTaeជាប់

" តែ ស្រីម្នាក់នោះថាលោកជិតរៀបការជាមួយនាងហើយ...." Tae
" នាងជាអ្នកណា..."
" គឺ នាង......"Tae ចង្អុលទៅSana ដែលកំពុងតែបើកទ្វាចូលមក
" គាត់ជាមីងបងទេ...."JungkookងាកមកនិយាយជាមួយTae ហើយសើច

" គាត់ប្រាប់ខ្ញុំថាលោក ជិតរៀបការជាមួយគាត់ហើយ..."Tae នៅតែបន្តនិយាយ ធ្វើអោយSana ខឹងសម្លក់មុខTae នាងខំប្រាប់គេមិនអោយនិយាយហើយគេនៅហ៊ាននិយាយប្រាប់Jungkookទៀត

" គេកំពុងឈឺ ខួរក្បាលមិនសូវល្អទេ..Jungទៅជឿរក្មេងធ្វើអី..."Sanaព្យាយាមប្រកែកញាប់មាត់ ខ្លាចJungkookដឹង ថានាងកុហកTaeពិតមែន

" ឃើញទេ Tae គាត់ជាមីងរបស់បងទេ..អូនទើបជាប្រពន្ធបងពិតប្រាកដ......"Jungkookចាប់ដៃTaeហើយនិយាយ

" ខ្ញុំជឿរសិនចុះ...."Taeនិយាយហើយងក់ក្បាល ឯងJungkookវិញក៏អរ ស្ទើរហោះទៅហើយ
" ពិតមែនហ្ហេសTae..........

To be continued....
Thank you for reading💜🙏

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now