"លោកទៅណាទៅៗ ខ្ញុំនៅម្នាក់ឯងប្រសើរជានៅជាមួយលោកឯង ដែរ...ហ្ហឹស.."Taeនិយាយហើយគ្រវាស់ដៃJungkookចេញ

" បងCall ហៅJimin  អោយមកវិញហើយ ចាំបន្តិចសិនទៅ..." Jungkookនិយាយហើយក៏ដើរចេញ ទៅ
Tae បន្ទាប់ពីJungkookចេញទៅ គេក៏បិទភ្នែកគេង ព្រោះគេមិនសូវមានកម្លាំងក្នុងខ្លួនប៉ុន្មានទេ...

" អ្នកនាង ចៅហ្វាយJung...ចាក់ចេញពីបន្ទប់ហើយបាទ...."Denដែលនៅឈរបាំងជញ្ចាំងចាំឃ្លាំមើលJungkookក៏Callប្រាប់Sana

" ល្អ ..យើងនិងទៅឥឡូវនេះ..ចាំមើលតើវាបាត់បង់ការចងចាំ..មែនទេ.."Sanaខ្លាចTaeធ្វើជាបាត់ការចង់ចាំហើយគេនិងអាចរៀបផែនការប្រាប់រឿងនាងទៅJungkookក៏ថាបាន នាងក៏រៀបចំខ្លួនយ៉ាង ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ នាងឃ្លុំមុខជិតឈឹងមិនអោយមានអ្នកណាដឹងថាជានាងទេ

មួយសន្ទុះក្រោយមកទ្វាបន្ទប់សម្រាកTaeក៏របើក បង្ហាញអោយឃើញនារីស្លៀកពាក់ឈុតខ្មៅជិតឈឹង សម្លេងសម្រឹបជើងដើរយឺតៗមក ជិតគ្រែTae

" អ្នកមីងជាអ្នកណា..."Taeបើកភ្នែកឃើញSana ក៏សួរភ្លាមៗ គេក៏រាងភ្ងាក់និងវត្តមាននាងដែរព្រោះចូលមកមិនអោយសម្លេងសោះ

" ឯងចាំយើងមិនបានពិតមែនហ្ហេស..ចុះJungkook."Sanaបើកមុខរបស់នាងហើយសួរTae ម្តងទៀត

" ហេតុអ្វី ក៏គ្រប់គ្នាសួរខ្ញុំបែបនេះ...ខ្ញុំជាក្មេងធម្មតាម្នាក់ ខ្ញុំមិចនិងអាចទៅស្គាល់អ្នកមានដូចមីងនិងអាបិុ នោះ..." Taeនិយាយទាំងទឹកមុខឆ្ងល់

" ទោះយ៉ាងណាក៏ឯងនៅតែមកវិលវល់និងជីវិតJungkookដដែល យើងចង់អោយឯងចេញអោយផុតៗពីជីវិតក្មួយយើង..."Sana និយាយសម្លេងតិចៗតែភ្នែកសម្លក់មុខTaeដូចចង់សីុសាច់ហុតឈាមTaeទាំងរស់ចឹង..

" មីងត្រូវជាស្អីនិងអាលោកJungkookនោះ"Taeសួរតិចៗគេខ្លាចកែវភ្នែកដែលសម្លក់គេពេលនេះណាស់

" ល្អយើងប្រាប់ឯងចុះ យើងជិតក្លាយជាប្រពន្ធប្រុសម្នាក់ដែលឯងអះអាងថាមិនស្គាល់គេមុននេះ យើងក៏មានអីៗនិងគ្នាដែរ

"Sanaនិយាយបណ្តើរដើរចុះដើរឡើងក្រពាត់ដៃ បែបជឿជាក់

" គួរអោយខ្ពើម ណាស់ជិតមានប្រពន្ធហើយនៅមករញ៉េរញ៉ៃនិងខ្ញុំទៀត..."Taeនិយាយខ្សឹបៗតិចៗម្នាក់ឯងហើយយកដៃញីមាត់ខ្លួនឯងដែលJungkookថើបមុននេះ

" បើមិនចង់បំបែកបំបាក់យើង ឯងត្រូវទៅនៅជាមួយសង្សារឯង ហើយបើJungkookអះអាងអី ឯងមិនត្រូវជឿរគេដាច់ខាតព្រោះគេ កំពុងចង់បោះបង់ខ្ញុំមករកឯងហើយ..."Sanaនិយាយធ្វើមុខស្លូតៗគួរអោយអាណិតវិញដើម្បីអោយTaeជឿរនាង

" ខ្ញុំគ្មានថ្ងៃជឿរអនាគត់ប្តី អ្នកមីងទឹកបារម្ភអីហើយខ្ញុំក៏ប្រាកដជាទៅនៅជាមួយបងWinប្រាកដណាស់..."Tae

" សង្ឃឹមថា ឯងធ្វើតាមសម្តីឯង អររឿងខ្ញុំមកនិយាយថ្ងៃនេះ ឯងមិនត្រូវប្រាប់អ្នកណាដាច់ខាតជាពិសេសJungkook យើងទៅវិញហើយ..." Sanaនិយាយហើយក៏ប្រញាប់ចេញទៅវិញមុនមានអ្នកមកឃើញ

" មុនដំបូងខ្ញុំហាក់មានអារម្មណ៍ថា ខ្លួនឯងស្និតស្នាលនិងគេ..តែហេតុអីចាំគេមិនបានសោះ...ទេកុំគិតគេមានប្រពន្ធហើយ...ខ្ញុំក៏មានបងWinពួកយើងគ្មានថ្ងៃអាចទៅរួចទេ..."Taeអង្គុយនិយាយម្នាក់ឯង គេជឿរSanaសឹងតែទាំងស្រុងទៅហើយ

To be continued...
Thank you for reading




✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now