" មិនមែនទេដឹង? ប្រពន្ធសេដ្ឋីនោះ លឺថានៅក្មេងគេមកទីនេះបានយ៉ាងមិចទៅ? " មិត្តម្នាក់នោះតបមកវិញ តែមិនបានធ្វើឲ្យគ្រូពេទ្យថ្នាក់មធ្យមម្នាក់នេះផ្លាស់ប្ដូរការគិតនោះទេ នាយលួចថតរូបរបស់នាយតូចពីចំហៀងហើយផ្ញើទៅឲ្យYibo ក្រែនាយចិត្តល្អលើកដំណែងគេពីពេទ្យថ្នាក់មធ្យម ទៅជាដុកទ័រជំនាញវិញ។
ងាកមកមើលមិត្តមហាលោតផ្លោះទាំងពីរ ពួកគេនាំគ្នាចាក់លេខស្ដើងប្រាំទឹកជាប់គ្នា ហើយគ្រាប់ក៏លោតចំលេខស្ដើងទាំងប្រាំទឹកជាប់គ្នាទៀត ដូចទឹកនេះអញ្ចឹង៖
" ហា៎ កាចាន់! លេខស្ដើង ត្រូវទៀតហើយ ហាស៎ហាៗៗ!! " ថេយ៉ុងលោតអរកញ្ជ្រោលដូចជ្រូកគេកាប់ច្រកបាវ។ គិតទៅមហាមិត្តពីរនាក់នេះសំណាងណាស់ ចាក់ត្រូវរាល់លើក បុគ្គលិកកាស៉ីណូនាំគ្នាងាកមើលមុខគ្នាទាំងបែកញើសជោគថ្ងាស ព្រោះពួកគេចាក់ម្ដងៗមិនតិចនោះទេ បីដុំលុយឯណោះ។
" ឃើញទេៗ ត្រូវទៀតហើយ , លុយៗៗ លុយៗទិញស្នេហា លុយៗចិន្តា លុយទិញស្នេហាខ្ញុំហើយ~~~~ " Zhanប្រមូលលុយមួយក្ដោបជាប់ទ្រូង ហើយលើកលុយមួយដុំមកទះមុខផាច់ៗ ហីយ៉ា អេមរបស់គេយាយ -,-
" លេងហើយយើងធ្វើ Sugar Mommy ហ្មង! អ្នកណាចង់ធ្វើ Sugar Baby Mommy Tae អាចទាក់ទងមកអាខោនហ្វេកកាប៊ុក (ចន អ៊ុនម៉ូ) បានណាបាទ៎ " Taehyungបើកមាត់ប្រគោកប្រកាសពេញកាស៉ីណូ ធ្វើឲ្យអ្នកលេងទាំងអស់នាំគ្នាមកចោមរោមពួកគេទាំងពីរ ម្នាក់ៗបើកភ្នែកធំៗសំឡឹងលុយចង់លានគ្រាប់ភ្នែក។
" អាល្អិតទាំងពីរ ហ៊ានទេ? ផ្លាស់ប្ដូរលក្ខខណ្ឌលេងថ្មី ចាក់ម្ដងៗត្រូវចាក់ទាំងអស់ បើពួកឯងត្រូវយើងសងគុណនឹងពីរ! " ម្ចាស់កាស៉ីណូដើរចេញមកផ្ទាល់ ផ្ទៃមុខឡើងក្រហមដោយសារកាស៉ីណូមួយទាំងមូលចាញ់លុយក្មេងពីរនាក់នេះកប់ក្ដោងទៅហើយ មិនយូរមិនឆាប់រលាយយកតែម្ដង ទើបរហ័សរកវិធីកាត់យកលុយមកវិញ។
" យ៉ាងមិចព្រមទេ? " គេសួររន្ថាន់
" គិតមិចវ៉ើយ ចាក់ម្ដងគេសងគុណនឹងពីរហា៎!! " Taehyungងាកខ្សឹបៗជាមួយZhan ហាក់មិនចង់ឲ្យនរណាផ្សេងលឺអញ្ចឹង។ ក្នុងកាស៉ីណូទាំងអស់ត្រូវឈប់គ្រប់តុ ព្រោះនាំគ្នាមកមើលការប្រកួតប្រហោងពោះមួយនេះ។ លុយមិនមែនខ្ទង់ម៉ឺន ក៏មិនមែនខ្ទង់លាន តែមានលេខសូន្យឡើង10ខ្ទង់ឯណោះ!!!!
YOU ARE READING
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfiction[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae
EP11 : ឈរជើងមួយទាំងពីរនាក់!!!
Start from the beginning
