«អូន..ស្ងប់អារម្មណ៍ទៅ រឿងនេះមិនបានពាក់ព័ន្ធចំពោះកូនៗរបស់យើងទេ វាពាក់ព័ទ្ធតែរឿងរវាងចាស់ៗតែប៉ុណ្ណោះ អូនមិនអាណិតកូនទេឬ?» លោកផាកទាញភរិយារបស់ខ្លួនអោយអង្គុយចុះ រួចហើយនិយាយលួងលោមកុំអោយគាត់មានអារម្មណ៍កាន់តែខឹងជាងនេះ ទោះលោកផាកដឹងរឿងនេះហើយ ខឹងយ៉ាងណាក៏មិនចង់អោយកូនឈឺចាប់ ព្រោះមើលទៅកូនរបស់គាត់ស្រឡាញ់ជុងហ្គុកខ្លាំងណាស់
«មែនហើយម៉ាក់ បងថ្លៃល្អចំពោះបងមីនណាស់ ម៉ាក់កុំយករឿងនេះមកពាក់ព័ទ្ធជាមួយនឹងពួកគាត់អី ខ្ញុំអាណិតពួកគាត់ណាស់» ក្នុងចំណោមនោះ ប្អូនប្រុសរបស់ជីមីនផ្ទាល់ក៏បានយល់ស្របនឹងគំនិតរបស់លោកប៉ាដូចគ្នា ព្រោះគេស្គាល់ជុងហ្គុកបានច្បាស់ ទើបសន្និដ្ឋានមកបែបនេះ
«យ៉ាងណាក៏យើងមិនព្រម យើងមិនព្រមអោយកូនរបស់យើងទៅរងទុក្ខក្នុងផ្ទះនោះទៀតទេ កូនយើង យើងស្រឡាញ់ យើងថែដូចគ្រាប់ពេជ្រ រួចចុះនាងជាស្អី?នាងសម្អាងស្អីមកធ្វើបាបកូនប្រុសរបស់យើងបែបនេះ!» គាត់នៅតែមានៈក្រោកឈរទៅស្រែកខ្លាំងៗដាក់លោកស្រីចនទៀត នេះហើយជាអារម្មណ៍ពិតរបស់គាត់ដែរចង់បញ្ចេញ មនុស្សគាត់តែខឹងគឺអាក្រក់ណាស់ តែស្អប់ហើយមុខមិនចង់មើលផង
«អ៊ុំស្រី ខ្ញុំសូមអង្វរ ខ្ញុំស្រឡាញ់គេខ្លាំងណាស់ ខ្ញុំមិនចង់បាត់បង់គេនោះទេ អ៊ុំអនុញ្ញាតបានទេ?កុំធ្វើបែបនេះចំពោះពួកខ្ញុំអី» ជុងហ្គុកលុតជង្គង់សូមអង្វរមេត្តាកុំបំបែកជីមីនចេញពីទ្រូងរបស់គេ រាល់ថ្ងៃនេះស្រឡាញ់ជីមីនខ្លាំងណាស់ មិនចង់បែកសូម្បីតែមួយវិនាទី បើអាចគេពិតជាមិនចង់អោយមានការបែកបាក់នោះទេ
រាងតូចអង្គុយនៅជិតលោកប៉ា ឃើញថាស្វាមីបានលុតជង្គង់ចុះហើយ ខ្លួនក៏លុតចុះទៅលើនោះទន្ឹមនឹងស្វាមីដែរ មើលទៅពួកគេ ឃើញពួកគេស្មោះស្ម័គ្របែបនេះកាន់តែស្រណោះស្រណោច
«យើងមិនព្រម ពួកឯងចាប់ជីមីនចូលទៅក្នុងបន្ទប់ហើយដេញពួកគេចេញពីផ្ទះរបស់យើងភ្លាម» លោកស្រីលីស្រែកបញ្ជាទៅកាន់អង្គរក្សដែរបានឈរសងខាងនោះអោយមកចាប់ជីមីនចេញទៅចំណែកជុងហ្គុកនិងលោកស្រីចនត្រូវបុរសពីរនាក់ទៀតចាប់អូសទៅខាងក្រៅ
YOU ARE READING
សម្អប់ស្នេហ៍ ក្បែរបេះដូងシ︎ ✔
Romance"សេចក្តីស្រឡាញ់ដែលកើតចេញពីការស្អប់ តិះដៀល និន្ទា គ្មានល្ហែ ប្រែមកជាស្រឡាញ់ក៏ព្រោះតែមនុស្សម្នាក់នោះ ធ្វើអោយគេយល់ហើយថាអ្វីទៅជាក្តីសុខពិតប្រាកដនៅក្នុងជីវិត ហើយគេម្នាក់នោះហើយគឺជាជីមីន" Jk Top Jm Btt
ភាគបញ្ចប់✨
Start from the beginning
