< ឯងហួសហេតុពេកហើយអាយ៉ុន!!!ខានជួបឯងតែ1ថ្ងៃឯងកែប្រែយ៉ាងហ្នឹងហ៎េស!!!!!>Jungkook ចាប់ក្របួចកអាវរាងក្រាស់
< ខ្ញុំទៅហើយ!!>ថាហើយរាងក្រាស់ក៏រុញJkទៅម្ខាងហើយដើរចាកចេញ
< លោកត្រូវចាំថាការស្រឡាញ់ភេទដូចគ្នាមិនមែនជារឿងគួរឲ្យស្អប់ខ្ពើមទេ អ្នករើសអើងទើបគួរឲ្យស្អប់ខ្ពើមពិតប្រាកដ>Jimin ស្រែកខ្លាំងៗ
< អត់ប្រយោជន៍មែន>suga និយាយតិចៗហើយក៏ហៅតាក់សុីចាកចេញ
[ ហេតុអីក៏មានអារម្មណ៍ថាឈឺពេលឮសម្លេងរបស់គេ??]suga គិតក្នុងចិត្ត ពេលគេឮសម្លេងជីមីនដូចជាស្អកៗដោយសារតែយំមុននេះ
_ថ្ងៃស្អែក_
ថ្ងៃនេះជាថ្ងៃមង្គលរបស់sugaនិងmiyaតែអ្វីដែលចម្លែកនោះគឺកូនកម្លោះគ្មានអារម្មណ៍ថារំភើបឬក៏រីករាយជាមួយនឹងកម្មវិធីនេះសូម្បីតែបន្តិច
< លោកប៉ា!!>suga ក៏ញញឹមពេលឃើញប៉ាដើរចូលមក ដំបូងក៏មិនចាំដែរតែទាល់តែម៉ាក់របស់គេប្រាប់
< យ៉ាងម៉េចដែរកូន??មុខដូចមិនស្រស់ស្រាយសោះ>Mr.min បានសួរកូនប្រុសគាត់
< មិនដឹងដែរលោកប៉ា កូនមិនបានរំភើបនោះទេតែបែរជាអារម្មណ៍ថាឈឺ>suga លើកចិញ្ចើមឆ្ងល់
< ព្រោះមនុស្សដែលកូនស្រឡាញ់មិនមែនជាmiyaតែជាJiminទៅវិញទេ>Mr.min បានប្រាប់កូនប្រុសរបស់គាត់
< ម៉េចនឹងអាចទៅ?ពួកយើងជាប្រុសដូចគ្នា ខ្ញុំម៉េចនឹងអាចជាgayប៉ាកំពុងចង់លលេងនឹងខ្ញុំមែនទេ>suga សើចញឹមៗទៅកាន់ប៉ារបស់គេ នេះម្សិលមិញមិត្តភក្តិគេទើបតែប្រាប់ថាJiminជាសង្សារ ឥឡូវនេះប៉ាគេប្រាប់បែបនេះទៀត នេះគេជាgayyy
< ក្តីស្រឡាញ់មិនគិតទៅលើភេទទេកូន សំខាន់ឲ្យតែស្រឡាញ់គ្នាពិតប្រាកដវាល្អណាស់ហើយ>Mr.min បានទះស្មាកូនប្រុសគាត់តិចៗហើយក៏ញញឹមចាកចេញ
< នេះគឺ....???>ពេលនេះគេកំពុងតែចូលឆែកមើលរូបថតហើយក៏ឃើញalbumមួយដាក់ឈ្មោះថា"មេអណ្តើកកន្តឿរបស់បង"(គាំងឈ្មោះ🤣)ក្នុងនោះសុទ្ធតែជារូបថតរបស់គេនិងជីមីនដែលបានថតជាមួយគ្នាសំខាន់មានរូបគេលួចថើបថ្ពាល់ជីមីនទៀត
< ពួកយើងជាសង្សារនឹងគ្នាពិតមែន?ចុះក្រែងម៉ាក់ថាmiyaជាសង្សាររបស់ខ្ញុំមិនចឹង?>suga បានត្រឹមតែឆ្ងល់តែចង្រៃអីក៏ដល់ពេលចាប់ផ្តើមពិធី ម៉ាក់របស់គេបានដើរចូលមកដើម្បីហៅគេ
< ដល់ពេលវេលាហើយកូន ឆាប់ឡើង>Mrs.min ញញឹមយ៉ាងស្រស់ ថ្ងៃនេះគាត់អញ្ជើញអ្នកធំៗមកច្រើនណាស់ព្រមទាំងអ្នកកាសែតទៀតផង
< ខ្ញុំមិនចង់រៀបការទេ!!>suga
< កូននិយាយអីនឹងនេះពិធីជិតចាប់ផ្ដើមហើយ>Mrs.min នៅតែព្យាយាមញញឹម នេះកុំប្រាប់ថាគេចងចាំឡើងវិញណា?
< ខ្ញុំមិនរៀបការទេ ខ្ញុំបានដឹងការពិតហើយថាមនុស្សដែលខ្ញុំស្រលាញ់មិនមែនជាmiyaទេ តែជា...Jimin>suga និយាយយ៉ាងមុឹងម៉ាត់
< ហុឹស...ទោះដឹងពេលនេះក៏ហួសពេលដែរ ពិធីជិតចាប់ផ្ដើមបើឯងចាកចេញទៅ មិនគិតពីមុខមាត់គ្រួសារទេឬយ៉ាងម៉េច??>
< ខ្ញុំមិនខ្វល់ពីគ្រួសារមួយនេះទៀតទេ ម៉ាក់តែងតែដាក់សម្ពាធខ្ញុំតាំងពីក្មេងពេលនេះខ្ញុំចង់មានឱកាសរើសយកខ្លួនឯងម្តង>
តឺង...
< នេះម៉ាក់ចង់ធ្វើអី!!!!>suga ស្រែកខ្លាំងៗទៅកាន់ម៉ាក់របស់ខ្លួន នេះគាត់ចង់យ៉ាងម៉េច?ជាបិសាចឬក៏មិនមែន!!
< ពេលនេះម៉ាក់ដឹងណាថាវានៅឯណា បើមង្គលការនេះត្រូវរំសាយនោះម៉ាក់មិនហ៊ានថាវារស់បានស្រួលឬអត់ទេ>Mrs.min
To be continue.
ពីណាក៏បានយកយាយនេះចេញទៅ បំបែកបំបាក់ប្តីខ្ញុំជាមួយបុិស្លេកសម្បើមណាស់😤
សរសេរដោយ: PR Mochi ツ
YOU ARE READING
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romanceបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
Ep 39: ថ្ងៃមង្គលការ
Start from the beginning
